បរទេស ៖ យោងតាមការចេញផ្សាយរបស់ rt បានឲ្យដឹងថាមានការយល់ឃើញមួយ របស់អ្នកជំនាញសេដ្ឋកិច្ចដែលមកពីសកលវិទ្យាល័យ HSE University បានអះអាងថា ទណ្ឌកម្មទាំងឡាយ ដែលធ្វើឡើង ដោយលោកខាងលិច មកលើប្រទេសរុស្សី បានត្រឹមធ្វើឲ្យសេដ្ឋកិច្ច របស់ប្រទេសនេះកាន់តែមានភាពរឹងម៉ាំ ឡើងប៉ុណ្ណោះ ។ ថ្លែងនៅក្នុងជំនួប ក្រុមអ្នកជំនាញសេដ្ឋកិច្ច របស់សកលវិទ្យា HSE University...
បរទេស ៖ ក្រសួងយុត្តិធម៌អាមេរិក បានឱ្យដឹងនៅថ្ងៃអង្គារថា FBI បានចាប់ខ្លួនបុរសជនជាតិ អាហ្វហ្គានីស្ថានម្នាក់ ដែលមន្ត្រីនិយាយថា ត្រូវបានបំផុសគំនិតដោយអង្គការ សកម្មប្រយុទ្ធរដ្ឋឥស្លាម ហើយកំពុងរៀបចំផែនការ វាយប្រហារនៅថ្ងៃបោះឆ្នោត សំដៅលើហ្វូងមនុស្ស ដ៏ច្រើននៅក្នុងសហរដ្ឋអាមេរិក ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា បុរសឈ្មោះ...
បរទេស ៖ អនុប្រធានាធិបតីអាមេរិក និងជាបេក្ខភាព ប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានច្រានចោល ការពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន លុះត្រាតែទីក្រុងគៀវ ចូលរួមនៅក្នុងដំណើរការនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤...
បរទេស ៖ ព្យុះសង្ឃរា ឈ្មោះ Milton បានពង្រឹងនៅពេលដែលវាបានបោកបក់កាត់ឈូងសមុទ្រម៉ិកស៊ិកឆ្ពោះទៅរដ្ឋ ផ្លរីដា សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ហើយអាចគ្របដណ្ដប់មជ្ឈមណ្ឌលប្រជាជនសំខាន់ៗរបស់រដ្ឋ ជាមួយនឹងការកើនឡើងរបស់ព្យុះដ៏ធំ បង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់បំផ្លិចបំផ្លាញត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្យុះសង្ឃរា Helene បានបោកបក់តាមឆ្នេរសមុទ្រ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស របស់អ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយថា អ៊ីរ៉ង់ មិនចង់ឱ្យមានការកើនឡើង នៃភាពតានតឹង នៅមជ្ឈិមបូព៌ានោះទេ ហើយថែមទាំងគាំទ្រឲ្យមានកិច្ចខិតខំប្រឹងប្រែង សម្រាប់បទឈប់បាញ់ទៀត ប៉ុន្តែយ៉ាងណាក្តីអ៊ីរ៉ង់ ត្រូវបានរៀបចំខ្លួនរួចរាល់ហើយ ប្រសិនបើសង្គ្រាមនឹងផ្ទុះឡើងខ្លាំងជាងនេះ ។...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ខណៈបេក្ខជនអវត្តមានសរុប ២ ៣៦៤នាក់ និងមានបញ្ហាសុខភាពចំនួន ៤៤នាក់ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាមុននេះបន្តិច...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជំនួយការជាន់ខ្ពស់ម្នាក់ របស់លោកប្រធានាធិបតី អ៊ុយក្រែនVladimir Zelensky បាននិយាយថា អ៊ុយក្រែន លែងមានគម្រោង រៀបចំ ជំនួបដើម្បីសន្តិភាព លើកទី២ ស្តីពីការបញ្ចប់អរិភាព ជាមួយរុស្ស៊ីទៀត ហើយដែល កិច្ចប្រជុំនេះនឹងត្រូវគ្រោង ធ្វើឡើងនៅខែវិច្ឆិកា។ លោកZelensky បានរៀបចំកិច្ចប្រជុំកំពូល ដើម្បីស្វែងរកសន្តិភាព...
បរទេស៖ លោក Mladen Plese អ្នកជំនាញក្រូអាស៊ីស្តីពីប្រទេសចិន និងអាស៊ីបានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយកាសែតស៊ីនហួថា សហភាពអឺរ៉ុប គួរតែស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនជាជាងការដាក់ទណ្ឌកម្មពន្ធ លើរថយន្តអគ្គិសនីរបស់ចិន (EVs) នោះទេ។ លោកបានលើកឡើងថា “កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន មិនត្រឹមតែជាដំណោះស្រាយដ៏ល្អបំផុតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណោះស្រាយ ដែលអាចសម្រេចបានតែមួយគត់ ហើយសហភាពអឺរ៉ុបនឹងបន្តនៅទ្រឹង ប្រសិនបើខ្លួនមិនស្វែងរក កិច្ចសហប្រតិបត្តិការ” ។ ...
ប្រ៊ុចសែល៖ ប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានអំពាវនាវឱ្យមានបទឈប់បាញ់ ជាបន្ទាន់មួយនៅតំបន់មជ្ឈិមបូព៌ា ដោយប្រកាសថាវាជា “មធ្យោបាយតែមួយគត់” ក្នុងការធានាការដោះលែងចំណាប់ខ្មាំង និងកាត់បន្ថយការកើនឡើងនៃគ្រោះថ្នាក់ និងស្ថានភាពនៅទីនោះ។ ដោយរំលឹកខួបមួយឆ្នាំ នៃជម្លោះតំបន់ហ្គាហ្សាបច្ចុប្បន្ន លោកបានសង្កត់ធ្ងន់ លើការគំរាមកំហែងជាសកល ដែលបង្កឡើងដោយអំពើហិង្សា ដែលកំពុងបន្ត ដោយសន្យាថានឹងធ្វើការជាមួយដៃគូអន្តរជាតិ ឆ្ពោះទៅរកបទឈប់បាញ់មួយ។ លោកបានលើកឡើងថា...
ប៊ែរឡាំង៖ រដ្ឋាភិបាលអាល្លឺម៉ង់ ត្រូវបានកំណត់ដើម្បីបន្ទាបការ ព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួន ហើយរំពឹងថាវានឹងចុះបន្ថែមទៀត ខណៈដែលទិន្នន័យថ្មីៗនេះចង្អុល ទៅការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលបានពន្យារពេលកន្លងមក។ ក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុនឹង កែប្រែការព្យាករណ៍កំណើនរបស់ខ្លួនឡើងវិញ ហើយរំពឹងថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ ០,២ភាគរយ ធ្លាក់ចុះពីការព្យាករណ៍ពីមុនរបស់ខ្លួន ដែលមានកំណើន ០,៣ភាគរយ នេះបើយោងតាមកាសែត នាំមុខគេរបស់អាល្លឺម៉ង់ Sueddeutsche Zeitung បានរាយការណ៍កាលពីថ្ងៃអាទិត្យ។...