ភ្នំពេញ៖ ទីបំផុត នារីខ្មែរម្នាក់ ដែលសុំកិច្ចអន្តរាគមន៍ពី លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបានកម្លាំងនគរបាលចិន សង្គ្រោះចេញពីកន្លែងបង្ខាំងដោយសុវត្ថិភាពហើយ។ ដំណឹងដ៏គួរឱ្យរីករាយនេះ ត្រូវបាននារីរងគ្រោះផ្ដល់ផ្ទាល់មកកាន់ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ។ បើតាមនារីរងគ្រោះ...
ភ្នំពេញ ៖ តបតាមការអញ្ជើញ របស់ប្រធានាធិបតី Joko Widodo សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមពិធីចូលកាន់តំណែងរបស់ លោក Prabowo Subianto ជាប្រធានាធិបតីថ្មី និងលោក Gibran Rakabuming...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹង បន្ទាប់ពីការអះអាងរបស់យោធាអ៊ីស្រាអែល ចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar ថា ក្រុមហាម៉ាស់ នឹងលែងគ្រប់គ្រងតំបន់ហ្គាហ្សា ទៀតហើយ។ លោក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយថា “បុគ្គលដែលបានប្រព្រឹត្តការសម្លាប់រង្គាលដ៏គួរឱ្យភ័យខ្លាចបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង ចាប់តាំងពីការសម្លាប់រង្គាលត្រូវបានលុបបំបាត់នៅថ្ងៃនេះ ក្រុមហាម៉ាស់ នឹងមិនគ្រប់គ្រងតំបន់ហ្គាហ្សាទៀតទេ”។...
ដូហា៖ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកាតាលោក Sheikh Mohammed bin Abdulrahman bin Jassim Al-Thani និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរួមគ្នាចុងក្រោយបង្អស់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងវិធីដើម្បី ការកាត់បន្ថយការកើនឡើងនៅលីបង់។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាតាបានឲ្យដឹងថាក្នុងអំឡុងពេលពិភាក្សាតាមទូរស័ព្ទភាគីទាំងពីរបានពិនិត្យឡើងវិញនូវមធ្យោបាយដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី ក៏ដូចជាការវិវឌ្ឍចុងក្រោយបង្អស់ក្នុងតំបន់ ជាពិសេសស្ថានភាពនៅតំបន់ហ្គាហ្សា។ សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ពួកគេក៏បានពិភាក្សាអំពីវិធីកាត់បន្ថយភាពតានតឹងនៅក្នុងប្រទេសលីបង់...
សេអ៊ូល៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានហៅកូរ៉េខាងត្បូងថា “ជាប្រទេសបរទេស និងជាប្រទេសអរិភាពជាក់ស្តែង” ហើយបានសង្កត់ធ្ងន់ថា “ជាការយល់ដឹងឥតប្រយោជន៍អំពីជនរួមជាតិ និងគំនិតមិនសមហេតុផលនៃការបង្រួបបង្រួមជាតិ។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃសុក្រនេះថា “នៅពេលដែលលោលបានថ្លែងទៅកាន់ទំនាក់ទំនងអន្តរកូរ៉េ ខណៈដែលលោកបានអំពាវនាវឱ្យបង្កើនសមត្ថភាពប្រយុទ្ធក្នុងសង្គ្រាមក្នុងអំឡុងពេលធ្វើដំណើរត្រួតពិនិត្យទៅកាន់ទីស្នាក់ការកណ្តាលនៃកងពលលេខ២ នៃកងទ័ពប្រជាជនកូរ៉េ កាលពីថ្ងៃព្រហស្បតិ៍។ លោក គីម ជុងអ៊ុន អគ្គលេខាធិការបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋនៃកូរ៉េខាងជើង...
ហ្គាហ្សា៖ យោធាអ៊ីស្រាអែល បានបញ្ជាក់ថា មេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការមួយ នៅតំបន់ហ្គាហ្សា ភាគខាងត្បូង នៅពេលមួយ ខណៈដែលជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ឆ្លងកាត់រយៈពេលមួយឆ្នាំរបស់ខ្លួន ជាមួយនឹងកិច្ចចរចាសន្តិភាពត្រូវបានជាប់គាំង។ ភ្លាមៗបន្ទាប់ពីការសម្លាប់របស់លោក Sinwar ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានទូរស័ព្ទទៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន...
KHARTOUM៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃព្រហស្បតិ៍តាមរយៈសេចក្តីថ្លែងការណ៍មួយថា ប្រទេសស៊ូដង់ បានកត់ត្រាអំពីករណីនៃជំងឺគ្រុនឈាមចំនួន ២.៥២០ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ១៣នាក់នៅរដ្ឋចំនួន៥ ។ ក្រសួងខាងលើបានឲ្យដឹងថា ការឆ្លងជំងឺត្រូវបានរាយការណ៍នៅរដ្ឋ Khartoum, North Kordofan, Kassala, Gedaref និងរដ្ឋ Sinnar ដោយបានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការបង្កើន យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ ។ គួរបញ្ជាក់ថា ជំងឺគ្រុនឈាម...
ភ្នំពេញ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ បានលើកឡើងថា សហរដ្ឋអាមេរិកប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម។ ការលើកឡើងរបស់ទេសរដ្ឋមន្ត្រី លី ធុជ ធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយ លោក Stanley L. Brown ឧបការីស្តីទីរដ្ឋមន្រ្តីការបរទេស...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបន្តនៅសល់ផ្ទៃដីមានមីន ព្រមទាំងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ១ ៧០០គីឡូម៉ែត្រការ៉េ ហើយមានប្រជាពលរដ្ឋប្រហែល ១លាននាក់ កំពុងរស់នៅតំបន់មានហានិភ័យ ដោយសារមីនផងដែរ។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានលើកឡើងថា ភារកិច្ចស្នូលរបស់កងកម្លាំងក្នុងសម័យសន្តិភាព គឺការពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសជិតខាង និងស្ថាបនាខឿនការពារជាតិជាហេដ្ឋារចនាសម្ព័ន្ធតាមបន្ទាត់ព្រំដែន មិនបង្កើតឲ្យមានបញ្ហានៅតាមតំបន់បន្ទាត់ព្រំដែន ដោយអនុវត្តតាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តអនុវត្តប្រកបដោយភាពប៉ិនប្រសប់ ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឲ្យព្រំដែនក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។...