ប៉េកាំង៖ ប្រទេសចិន និងសហភាពអឺរ៉ុប បានអះអាងជាថ្មីអំពីឆន្ទៈក្នុងការដោះស្រាយជម្លោះជុំវិញការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុប លើរថយន្តអគ្គិសនីរបស់ចិន តាមរយៈកិច្ចសន្ទនា។ ភាគីទាំងពីរបានសម្រេចចិត្តបន្តធ្វើការប្តេជ្ញាចិត្តលើតម្លៃជាដំណោះស្រាយចំពោះករណីនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បន្ទាប់ពីកិច្ចពិភាក្សា ដែលបានធ្វើឡើងតាមរយៈខ្សែវីដេអូកាលពីថ្ងៃសុក្ររវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao និងអនុប្រធានប្រតិបត្តិ និងជាស្នងការពាណិជ្ជកម្មគណៈកម្មការអឺរ៉ុបលោក Valdis Dombrovskis ។ លោក បានលើកឡើងថា មានការអំពាវនាវខ្លាំង និងការរំពឹងទុកខ្ពស់ពីវិស័យផ្សេងៗនៅក្នុងប្រទេសចិន...
ហ្គាហ្សា៖ ប្រភពប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ៥៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើភាគខាងជើង និងភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ចាប់ពីយប់ថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ។ នៅតំបន់ហ្គាហ្សាភាគខាងជើង យន្តហោះដ្រូនរបស់អ៊ីស្រាអែល បានកំណត់គោលដៅនៅថ្ងៃសុក្រការប្រមូលផ្តុំជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ Al-Mashtal ភាគខាងជើងនៃជំរំ Al-Shati នេះបើតាមប្រភពក្នុងស្រុក និងសាក្សី។ ប្រភពបានរាយការណ៍ថា ក្រុមគ្រូពេទ្យ និងសេវាការពារជនស៊ីវិល បានស្រង់សាកសពមនុស្ស ១១នាក់ និងបានរកឃើញអ្នករបួសជាច្រើន...
ណារ៉ាធីវ៉ាត់៖ អ្នករស់រានមានជីវិតពីការសម្លាប់រង្គាលដ៏ល្បីល្បាញរបស់ប្រទេសថៃឡង់ដ៏ បានចូលរួមជាមួយក្រុមគ្រួសារជនរងគ្រោះចំនួន៧៨នាក់ ដែលបានថប់ដង្ហើមស្លាប់នៅក្នុងរថយន្តរបស់កងទ័ព ដើម្បីបញ្ចេញកំហឹងដែលអ្នកទទួលខុសត្រូវនឹងមិនត្រូវបានគេនាំមកកាត់ទោសនៅថ្ងៃសុក្រនេះទេ ។ រយៈពេល ២០ឆ្នាំក្រោយមានសោកនាដកម្មថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៤ ដែលគេដឹងថា ជា “ការសម្លាប់រង្គាលនៅ Tak Bai” សាច់ញាត្តិ និងអ្នកគាំទ្របានមកប្រមូលផ្តុំគ្នាដើម្បីបួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតទៅ ។ ថ្ងៃខួបនៃឧប្បត្តិហេតុនេះ គឺចំថ្ងៃសុក្រក៏ជាថ្ងៃដែលលក្ខន្តិកៈនៃការកំណត់រយៈពេល ២០ឆ្នាំផុតកំណត់ ហើយការចោទប្រកាន់ពីបទមនុស្សឃាតលើជនសង្ស័យចំនួន...
តូក្យូ៖ សេតវិមានបានឲ្យដឹងថា មន្ត្រីសន្តិសុខជាតិកំពូលនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីការដាក់ពង្រាយកងទ័ពនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី ដែលអាចចូលរួមក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។ ប្រភពបានឲ្យដឹងថា លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានយល់ព្រមនៅទីក្រុងវ៉ាស៊ីនតោនជាមួយសមភាគីជប៉ុន Takeo Akiba និងកូរ៉េខាងត្បូង Shin...
ប៉ាឡេស្ទីន៖ កាលពីថ្ងៃសុក្រ ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស់បានឲ្យដឹងថា យោធារបស់អ៊ីស្រាអ៊ែល បានឃុំខ្លួនបុគ្គលិក អ្នកជំងឺ និងមនុស្សរាប់រយនាក់ដែលផ្លាស់ទីលំនៅក្នុងអំឡុងពេលវាយឆ្មក់មកលើមន្ទីរពេទ្យដែលជាដំណើរការចុងក្រោយនៅភាគខាងជើងនៃទឹកដីនេះ ។ យោធាអ៊ីស្រាអ៊ែល បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនកំពុងប្រតិបត្តិការនៅជុំវិញមន្ទីរពេទ្យ Kamal Adwan ក្នុងជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើងនៃតំបន់ហ្គាហ្សា ជាកន្លែងដែលខ្លួនបានចាប់ផ្តើមប្រតិបត្តិការដ៏ធំមួយកាលពីដើមខែនេះ ។ ប្រតិបត្តិការនេះបានបង្កឱ្យមានការព្រួយបារម្ភជាថ្មីអំពីចំនួនជនស៊ីវិលនៃសង្គ្រាម ដោយប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោក Volker Turk...
កំពង់ចាម៖ ប្រធាន សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នេះ បានដឹកនាំក្រុមការងារ និងមានវត្តមាន ព្រះសង្ឃផងនោះ បាននិមន្ត និងអញ្ជើញ ប្រគល់ផ្ទះបន្ទាប់ទី ២២ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ប្រគល់ជូនទុគតជនជរាគ្មានទីពឹង ឈ្មោះ បួ កប...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ បន្តចែកពូជស្រូវដែលជាអំណោយរបស់រាជរដ្ឋាភិបាលផ្ដល់ជូនប្រជាពលរដ្ឋ ៨៣គ្រួសារ នៅឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ក្នុងមួយគ្រួសារ ទទួលបានស្រូវពូជទម្ងន់ ១០០ គីឡូក្រាម ដែលដំណាំស្រូវរបស់ពួកគាត់រងគ្រោះដោយទឹកជំនន់។ ស្ថិតក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា...
ភ្នំពេញ៖ ក្រោមកិច្ចសហការពី ក្រុមហ៊ុន Orkide Development រួមជាមួយដៃគូសហការផ្សេងៗទៀត ដូចជាក្រុមរត់ KKRC, ក្រុមហ៊ុន Forte និង ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង រៀបចំកម្មវិធីរត់ក្នុងសហគមន៍នៅ Orkide The Botanic ដែលស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ 6A សង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ...
ភ្នំពេញ ៖ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី២៦ ខែសីហា រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ បានផ្តល់ប័ណ្ឌព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១.៨៦៨០ក្បាល។ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ក្នុងចំណោមប័ណ្ណព្រំដែនដែលបានផ្ដល់ជូន ខេត្តបាត់ដំបង បានចំនួន ១.៨២៥ក្បាល ខេត្តបន្ទាយមានជ័យ មានចំនួន ១០.០០៤ក្បាល...
ម៉ានីល៖ អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិច Trami ដែលបានបោកបក់ចូលមកក្នុងប្រទេសហ្វីលីពីននៅក្នុងសប្តាហ៍នេះ បានកើនឡើងដល់ ៨១នាក់ហើយ ខណៈមនុស្សប្រហែល ២០នាក់ ផ្សេងទៀតនៅតែបាត់ខ្លួន ដោយសារតែគ្រោះទឹកជំនន់ដ៏ខ្លាំងក្លា និងមានកើតឡើងគ្រោះបាក់ដីផងដែរ ។ ប៉ូលិសបានឲ្យដឹងថា អ្នកស្លាប់រួមមាន ចំនួន ៤៧នាក់នៅក្នុងខេត្ត Batangas ស្ថិតនៅភាគខាងត្បូងនៃទីក្រុងម៉ានីល និងចំនួន ២៨នាក់នៅតំបន់ Bicol...