ប៊ែកឡាំង៖ កាលពីថ្ងៃសុក្រ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានបញ្ជាក់សារជាថ្មីនូវការគាំទ្រ ឥតងាករេចំពោះប្រទេសអ៊ុយក្រែន ថ្លែងនៅក្នុងអំឡុងពេលនៃ ការធ្វើសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៅទីក្រុងប៊ែកឡាំង ប៉ុន្តែលោក Scholz បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO) មិនត្រូវក្លាយជាភាគីនៃសង្គ្រាមនោះទេ...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ឲ្យដឹងថា សមយុទ្ធកងទ័ពជើងទឹក មហាសមុទ្រឥណ្ឌា ហៅកាត់ (IONS) សមយុទ្ធដែនសមុទ្រ ហៅកាត់ (IMEX)ប្រចាំឆ្នាំ២០២៤នេះបានចាប់ផ្តើម កាលពីថ្ងៃសៅរ៍នៅដែនទឹក ភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់ ។ យោងតាមទីភ្នាក់ងារ IRNA បានផ្សាយឲ្យដឹងថា ប្រទេសរុស្ស៊ី និងអូម៉ង់ បានបញ្ជូនកងនាវាចម្បាំងរបស់ពួកគេ ដើម្បីចូលរួមនៅក្នុងសមយុទ្ធរួមជាមួយនឹង កងកម្លាំងនៃកងទ័ពជើងទឹកអ៊ីរ៉ង់...
ជូបា៖ កាលពីថ្ងៃសុក្រ ទីភ្នាក់ងារមនុស្សធម៌របស់ អង្គការសហប្រជាជាតិបានឲ្យដឹងថា គ្រោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ដែលបង្កឡើងដោយភ្លៀងធ្លាក់ ចុះយ៉ាងខ្លាំងបានវាយប្រហារ មកលើផ្នែកជាច្រើន នៃប្រទេសស៊ូដង់ខាងត្បូង និងបានបង្កឲ្យមានផលប៉ះពាល់ ដល់មនុស្សជាង ១លាននាក់ ។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) បានឲ្យដឹងនៅក្នុងការកែប្រែថ្មី ដែលចេញផ្សាយនៅក្រុងជូបា រដ្ឋធានីរបស់ប្រទេសស៊ូដង់ខាងត្បូង កាលពីល្ងាចថ្ងៃសុក្រថា គ្រោះទឹកជំនន់បានធ្វើឱ្យមនុស្សប្រហែល...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ Global New Light of Myanmar បានរាយការណ៍ឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសមីយ៉ាន់ម៉ា ទទួលបានប្រាក់ចំណូលចំនួន ១៧៦.៣០២លានដុល្លារសហរដ្ឋអាមេរិក ពីការនាំចេញផលិតផលជលផល នៅក្នុងឆមាសទី១ នៃឆ្នាំសារពើពន្ធ២០២៤-22025 ។ លោក U Nyunt Win ប្រធាននាយកដ្ឋានជលផលប្រចាំនៅក្រុង ណៃពិដោរ ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារ...
ភ្នំពេញ ៖ ក្រោយពីបានបិទបញ្ចប់ការ ប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចបវរធិបតី ដែលបានរៀបចំឡើងអស់រយៈពេល៣ថ្ងៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវក្តីសង្ឃឹមថា ឆ្នាំក្រោយៗទៀត នឹងមានក្បាច់គុនជាច្រើនប្រភេទថែមទៀត ទោះជាបីក្បាច់គុនខ្លះមួយចំនួនអត់ ដែលស្គាល់ចេញមកវិញដើម្បីចូលរួម ។ ថ្លែងក្នុងឱកាសអញ្ជើញបិទការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី” នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារាត្រីថ្ងៃទី២០ ខែតុលា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការនូវក្តីរំភើបចំពោះការរៀបចំ ឱ្យមាន “ការប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចបវរធិបតី” ដែលបានរួមបញ្ចូលក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ ក្នុងឱកាសតែមួយ ដែលសម្តេចបានចាត់ទុកការប្រកួតនេះ ជាការរួមបញ្ចូលនូវការអភិវឌ្ឍន៍ និងការអភិរក្សជាមួយគ្នា ។ ថ្លែងក្នុងឱកាសអញ្ជើញបិទការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី” នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវក្នុងមហាសន្និបាតអាយប៉ា លើកទី៤៥ ឱ្យមានការ អនុវត្តជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច របស់អាស៊ានចំពោះប្រទេសមីយ៉ាន់ម៉ា ដើម្បីពង្រឹងឱ្យបាននូវឯកភាព មជ្ឈភាព និងតួនាទីជាទីភ្នាក់ងាររបស់អាស៊ាន។ សម្តេច បានគូសបញ្ជាក់ថា អាស៊ានត្រូវខិតខំប្រឹងប្រែង ដោយភាពក្លាហាន និងភាពច្នៃប្រឌិតថែមទៀត ក្នុងការជួយប្រជាជនមីយ៉ាន់ម៉ា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យលោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជំរុញការហ្វឹកហាត់ ក្បាច់គុនបុរាណខ្មែរ ឱ្យបានច្រើនបន្ថែមទៀត នៅតាមក្លឹបរបស់សកលវិទ្យាល័យ ដើម្បីជួយផ្សព្វផ្សាយ និងប្រើប្រាស់ឱ្យបានច្រើន ។ ថ្លែងក្នុងឱកាសអញ្ជើញបិទការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី”...
ក្រុងដាកា៖ យោងតាមទិន្នន័យពីក្រសួងកសិកម្ម ដែលជំរុញឲ្យប្រទេសនេះបង្កើនការនាំចូលគ្រាប់ធញ្ញជាតិស្របពេលតម្លៃស្បៀងកើនឡើងនោះ គ្រោះទឹកជំនន់ក្នុងប្រទេសបង់ក្លាដេស បានបំផ្លាញអង្ករអស់ប្រមាណ ១,១លានតោន ។ គ្រោះទឹកជំនន់ដែលបង្កដោយភ្លៀងមូសុងធ្លាក់ចុះយ៉ាងខ្លាំង និងទឹកហូរខ្លាំងបានវាយប្រហារប្រទេសនេះបង្កជារលកធំៗចំនួន ២ លើកនៅក្នុងខែសីហា និងខែតុលា ដោយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ចំនួន ៧៥នាក់ និងបង្កផលប៉ះពាល់ដល់មនុស្សរាប់លាននាក់ ជាពិសេសនៅតំបន់ភាគខាងកើត និងភាគខាងជើង ដែលរងការខូចខាតដំណាំកម្រិតធ្ងន់ធ្ងរបំផុត ។ ក្រសួងកសិកម្មបានឲ្យដឹងថា គ្រោះទឹកជំនន់នៅក្នុងឆ្នាំនេះបានធ្វើឲ្យបាត់បង់ផលិតកម្មស្រូវយ៉ាងច្រើន ។...
ហ្គាហ្សា៖ កាលពីថ្ងៃសុក្រ ក្រុមហាម៉ាស់ បានអះអាងអំពីការស្លាប់របស់មេដឹកនាំរបស់ខ្លួន គឺលោក Yahya Sinwar ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបណានោះទេដែលលោក Sinwar បានស្លាប់ឬអ្នកណានឹងក្លាយជាអ្នកស្នងតំណែងរបស់គាត់បន្តនោះ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់ បានឲ្យដឹងថា ចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សាស្ទ្រីប “នឹងមិនអាចវិលត្រឡប់មកវិញបានទេ លុះត្រាតែការឈ្លានពានមកលើតំបន់ហ្គាហ្សាត្រូវបានបញ្ចប់ ដូចជាការដកងទ័ព គឺចង់សំដៅលើ (កងកម្លាំងអ៊ីស្រាអ៊ែល) ចេញពីតំបន់នេះ ហើយអ្នកទោសវីរជនរបស់យើងត្រូវបានដោះលែងពីពន្ធនាគរដែលកាន់កាប់ដោយអ៊ីស្រាអ៊ែល...