ភ្នំពេញ៖ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម និងតាំងចិត្តខ្ពស់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងបន្តចូលរួមធ្វើឱ្យបរិយាកាសវិនិយោគនៅប្រទេសកម្ពុជា កាន់តែមានភាពល្អប្រសើរ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ តុលា លោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវសុទិដ្ឋិនិយម...
ភ្នំពេញ៖ ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយកាបូនឌីអុកស៊ីត និងការលើកកម្ពស់អាកាសចរណ៍បៃតងតាមរយៈប្រតិបត្តិការជើងហោះហើរដំបូងដោយប្រើប្រាស់ប្រេងឥន្ធនៈដោយចីរភាព (SAF) ដែលចាក់ប្រេងនៅក្នុងប្រទេសវៀតណាម។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ មិនត្រឹមតែជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការផ្លាស់ប្តូរពិភពលោកឆ្ពោះទៅរកការធ្វើដំណើរតាមផ្លូវអាកាសប្រកបដោយចីរភាព ផងដែរ។ ជើងហោះហើរ Vietjet ចំនួនពីរដែលប្រើប្រាស់ប្រេងឥន្ធនៈដោយចីរភាព(SAF) បានចេញដំណើរដោយជោគជ័យពីអាកាសយានដ្ឋានអន្តរជាតិTan Son Nhat ក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃព្រហស្បតិ៍ ដោយឆ្ពោះទៅទីក្រុង Melbourne (ប្រទេសអូស្ត្រាលី) និងទីក្រុងសេអ៊ូល (ប្រទេសកូរ៉េខាងត្បូង)។ ប្រេងឥន្ធនៈប្រកបដោយនិរន្តរភាពសម្រាប់ការហោះហើរទាំងនេះ ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Petrolimex Aviation ដែលជាក្រុមហ៊ុនផ្តល់ប្រេងយន្តហោះដ៏លេចធ្លោមួយនៅក្នុងប្រទេសវៀតណាម។ ប្រេងឥន្ធនៈប្រកបដោយនិរន្តរភាព ផលិតចេញពីចំណីឆៅ ដូចជា ប្រេងឆាអនុផលកសិកម្ម ជីវម៉ាសឈើ និងកាកសំណល់ផ្សេងៗនេះ ជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនបានរហូតដល់ ៨០% បើប្រៀបធៀបទៅនឹងឥន្ធនៈហ្វូស៊ីល។ ដោយគោរពតាមស្តង់ដារអាកាសចរណ៍អន្តរជាតិដ៏តឹងរឹង SAF ត្រូវបានប្រើប្រាស់ដោយសុវត្ថិភាពក្នុងប្រតិបត្តិការហោះហើរពាណិជ្ជកម្ម។ លោក Dinh Viet Thang អគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម មានប្រសាសន៍ថា៖ “ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air និង Petrolimex Aviation បានដំណើរការដោយជោគជ័យនូវជើងហោះហើរអន្តរជាតិដំបូងគេ ដោយប្រើប្រាស់ប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយចីរភាព ចាក់ប្រេងនៅក្នុងប្រទេសវៀតណាមដែលនេះជាការបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយនិរន្តរភាព។ ការប្រើប្រាស់ប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាពនេះ ជាប្រភពនៃមោទនភាពរួមនិងការជំរុញលើកទឹកចិត្តដ៏ធំធេងសម្រាប់ឧស្សាហកម្មអាកាសចរណ៍ទាំងមូលខណៈដែលយើងរួមចំណែកដល់ការការពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលឆ្លុះបញ្ជាំងពីតួនាទីរបស់វៀតណាមក្នុងនាមជាប្រទេសសមាជិកដែលមានការទទួលខុសត្រូវសម្រាប់ការអាភវិឌ្ឍសហគមន៍អាកាសចរណ៍ពិភពលោក”។ លោក Dinh Viet Phuong នាយកប្រតិបត្តិក្រុមហ៊ុន Vietjet មានប្រសាសន៍ថា៖ “ជើងហោះហើរ Vietjet ថ្ងៃ បានកំពុងប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយចីរភាព (SAF) ដែលនេះជានិមិត្តរូបនៃជើងហោះហើរពណ៌បៃតងដ៏មានអត្ថន័យយ៉ាងពិសេស និងការធ្វើដំណើរតាមអាកាសដែលមិនប៉ះពាល់ដល់បរិស្ថាន ផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ហោះហើរដ៏អស្ចារ្យ ប្រកបដោយការគិតគូរពីបរិស្ថានជាពិសេសលើផ្លូវអន្តរជាតិ។ នៅក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយចីរភាព (SAF) ក្រុមហ៊ុន Vietjet នៅតែប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនបន្ថែមទៀតនៅក្នុងអាកាសចរណ៍ និងជំរុញកំណើនប្រកបដោយនិរន្តរភាព”។ ក្នុងនាមជាអាជីវកម្មប្រកបដោយនិរន្តរភាព ក្រុមហ៊ុន Vietjet បានបង្កើនប្រសិទ្ធភាពធនធានជាប្រចាំសម្រាប់ការការពារបរិស្ថាន។ ក្រុមហ៊ុនVietjet បានសហការជាមួយដៃគូអន្តរជាតិដ៏ល្បីៗជាច្រើនក្នុងការស្រាវជ្រាវ អភិវឌ្ឍ ផ្គត់ផ្គង់ និងអនុវត្ត SAF ស្របតាមការប្តេជ្ញាចិត្តរបស់វៀតណាមនៅ COP26 ដើម្បីសម្រេចបាននូវអព្យាក្រិតកាបូនត្រឹមឆ្នាំ ២០៥០។ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមដំបូងគេដែលបានចេញផ្សាយរបាយការណ៍និរន្តរភាព ESG ដ៏ទូលំទូលាយ គាំទ្រដល់ប្រទេសវៀតណាម ស្តីពី យុទ្ធសាស្ត្រកំណើនភាពបៃតង និងគោលដៅអព្យាក្រិតការបូនត្រឹមឆ្នាំ ២០៥០។ ក្រុមហ៊ុន Vietjet ក៏បានត្រួសត្រាយគំនិតផ្តួចផ្តើម ដូចជា ការផ្លាស់ប្តូរពីសំបុត្រពីក្រដាសទៅសំបុត្រអេឡិចត្រូនិច ជំរុញការឆែកអ៊ីននិងការបង់ប្រាក់តាមអ៊ីនធឺណេត និងការប្រើប្រាស់សម្ភារៈដែលអាចកែច្នៃឡើងវិញបានដែលមិនប៉ះពាល់ដល់បរិស្ថាននៅលើយន្តហោះ។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏អនុវត្តកម្មវិធីសន្សំសំចៃប្រេង ហើយចូលរួមជាទៀងទាត់ក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថាន ដូចជាការដាំដើមឈើ និងការសម្អាតមហាសមុទ្រផងដែរ។ ជើងហោះហើរដោយប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយចីរភាព (SAF)ដ៏ជោគជ័យនៅក្នុងអាកាសចរណ៍វៀតណាមទាំងនេះ ត្រូវបានប្រកាសនៅពេលដែល Vietjet បន្តពង្រីកបណ្តាញហោះហើរជាសកលរបស់ខ្លួនដើម្បីបំពេញតម្រូវការកើនឡើងសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស។ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងបន្តបង្កើនជើងហោះហើរលើផ្លូវដ៏សំខាន់ៗដែលតភ្ជាប់ខេត្តសៀមរាបទៅកាន់រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម ក៏ដូចជា នៅលើផ្លូវផ្សេងទៀតនៅទូទាំងអាស៊ីផងដែរ។ ចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ជើងហោះហើរសៀមរាប-ហាណូយ ដំណើរការជារៀងរាល់ថ្ងៃ កើនឡើងពីជើងហោះហើរចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដោយផ្តល់ឱ្យអ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជានូវជម្រើសនៃការហោះហើរកាន់តែងាយស្រួល និងតម្លៃសមរម្យ។ អំពី ក្រុមហ៊ុន Vietjet ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសួរសុខទុក្ខ សំណេះសំណាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នាថ្ងៃ១៧ តុលា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរំលឹកថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ បានដើរតួសំខាន់ក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ទាំងកម្រិតជាតិ និងអន្តរជាតិ ដែលក្នុងឆ្នាំ...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស ហើយក៏ជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី បរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃ១៦ តុលា។ ជាមួយគ្នានេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា ការបរិច្ចាគឈាម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទំហំនៃការនាំចូលរថយន្តរបស់ជប៉ុន ចូលទៅក្នុងប្រទេសរុស្សីបានហក់ឡើងខ្លាំង ក្នុងអត្រាដល់ទៅ ១៣២,២ភាគរយ គិតត្រឹមខែកញ្ញា ឆ្នាំនេះច្រើនជាងពេលវេលាដូចគ្នា កាលពីឆ្នាំ២០២៣។ កំណើនដ៏ខ្លាំងក្លានេះត្រូវបានគេមើលឃើញថា មានសកម្មភាពនៅចំពេលដែល ទោះជារដ្ឋាភិបាលទីក្រុងតូក្យូបានសន្យាថា នឹងកាត់បន្ថយទៅលើការលក់រថយន្ត ទៅឱ្យប្រទេសដែលរងទណ្ឌកម្មក៏ដោយ ទិន្នន័យដែលចេញផ្សាយដោយ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះ បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមីញនេះ។ ទីក្រុងតូក្យូក៏បានជំរុញការនាំចេញគ្រឿងបន្លាស់ និងគ្រឿងបន្លាស់រថយន្តរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ីចំនួន ២១,៣ភាគរយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីស្រាអែលបានប្រកាសជាផ្លូវការថា លោក Yahya Sinwar មេដឹកនាំក្រុមហាម៉ាស នៅហ្គាហ្សាត្រូវបានគេសម្លាប់រួចទៅហើយនៅក្នុង ការវាយប្រហារកន្លងមក។ កងកម្លាំងការពារអ៊ីស្រាអែល ដែលហៅកាត់ថា IDF បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេកំពុងតែបើកការស៊ើបអង្កេតថាតើលោក Sinwar ពិតជាស្ថិតក្នុងចំណោមពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា នៅទីតាំងដែលមិនបានបញ្ជាក់នោះមែនឬក៏យ៉ាងណា។ ទោះបីជាយ៉ាងណាក្តីក្រោយមកIDF បានបង្ហោះសារនៅលើបណ្តាញសង្គម X...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍ចំពោះ លោក ហៃ វណ្ណា ក្រោយប្រកាសផ្តាច់ខ្លួន ពីក្រុមប្រឆាំងជ្រុលនិយម ហើយមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមកសាងប្រទេស ជាតិវិញ។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខាលើបញ្ជីគោលដៅ ដែលអាចវាយ ប្រហារឆ្លើយតប ទៅនឹងការវាយប្រហារដោយ មីស៊ីលរបស់ទីក្រុង Tehran កាលពីនៅដើមខែ។ កាលពីថ្ងៃទី១ខែតុលា អ៊ីរ៉ង់ បានបាញ់បង្ហោះមីស៊ីលផ្លោងជិត២០០គ្រាប់ទៅកាន់អ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការ សម្លាប់ប្រមុខក្រុមហាម៉ាស់...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានព្រះអនុញ្ញាតជូន លោក ឈី ឈឹងសាន (QU Qingshan) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រ និងអក្សរសាស្ត្របក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលបង្គំគាល់សម្តែងការគួរសម នាព្រឹកថ្ងៃសុក្រទី១៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលគណបក្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ...
ភ្នំពេញ៖ សម្តេចមហារដ្ឋសភា ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា លោក សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ និងលោក ជិន ថាញ់ មិន ប្រធានរដ្ឋសភាវៀតណាម បានប្តេជ្ញាចិត្តរួមគ្នាបន្តពូនជ្រុំ និងពង្រឹងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនេះ ដោយយកប្រជាជនជាស្នូល ។ ការប្ដេជ្ញាចិត្តរួមគ្នារបស់ប្រធានរដ្ឋសភាទាំង៣ប្រទេសនេះ...