បរទេស៖ អ្នកស្រុកនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក កំពុងវាយតម្លៃការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយព្យុះសង្ឃរា Milton ដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បង្កើតជាខ្យល់ព្យុះកំបុតត្បូងថែមទៀត និងបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី យ៉ាងទូលំទូលាយនៅពេលដែល ព្យុះបានមកដល់ឆ្នេរសមុទ្រ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្យុះសង្ឃរា Milton ដែលឥឡូវនេះប្រែជាព្យុះស៊ីត្រូពិចដ៏មានឥទ្ធិពល បាននាំខ្យល់បក់បោកមកភាគកណ្តាល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ឈានមុខគេទាំង៥ របស់ពិភពលោកត្រូវបានគេរំពឹងថា នឹងរៀបចំកិច្ចប្រជុំធំមួយ នៅទីក្រុងញូវយ៉កនៅចុងខែនេះ។ ទម្រង់ប្រជុំដែលត្រូវបានគេដាក់ឈ្មោះ The Nuclear Five ក្រៅផ្លូវការគឺជាការប្រមូលផ្តុំសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានរួមមានប្រទេសរុស្ស៊ី ចិន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានព្រមានថា ការចូលប្រទេសអ៊ុយក្រែន ទៅក្នុងអង្គការណាតូ NATO នឹងនាំឱ្យមានសង្គ្រាមលោកលើកទី៣ ផ្ទុះឡើងជាមិនខាន ។ ប្រទេសស្លូវ៉ាគី ដែលជាសមាជិករួម នៃប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា គឺជាអ្នកប្តេជ្ញាចិត្តខ្លាំងជាងគេថា នឹងដាក់បេក្ខភាពរបស់ទីក្រុងគៀវ ឲ្យចូលរួមជាមួយនឹងប្លុកយោធានេះ ជុំវិញការភ័យខ្លាចនៃជម្លោះជាមួយរុស្ស៊ី។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតបារាំង Le Monde បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារចារកម្មអ៊ុយក្រែនបានកំពុង ចែករំលែកបច្ចេកទេសធ្វើសង្គ្រាម ដោយយន្តហោះគ្មានមនុស្សបើក ជាមួយក្រុមឧទ្ទាមនៅក្នុងប្រទេសម៉ាលី ដើម្បីជួយពួកគេសម្លាប់ក្រុមហ៊ុន អ្នកម៉ៅការផ្នែកសន្តិសុខរបស់រុស្ស៊ី ដែលកំពុងប្រយុទ្ធដើម្បីរដ្ឋាភិបាលដឹកនាំ ដោយយោធារបស់ប្រទេសអាហ្វ្រិកមួយនេះ។ ការលាតត្រដាងអំពីកិច្ចសហប្រតិបត្តិការ រវាងទីភ្នាក់ងារស៊ើបការណ៍យោធា HUR របស់ទីក្រុងគៀវ និងក្របខ័ណ្ឌយុទ្ធសាស្ត្រ សម្រាប់ការពារប្រជាជន Azawad...
គមនាគមន៍ជាសរសៃឈាមនៃ សេដ្ឋកិច្ចនិងជាចំណងនៃអរិយធម៌។ ឆ្នាំ២០២៤ នៅរដូវកាលផ្លែទុរេនទុំ កម្ពុជាបានប្រារព្ធពិធី បើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅតំបន់ភាគខាងឦសានរបស់ចិន ដែលមានចម្ងាយជាង៤ ពាន់គីឡូម៉ែត្រពីខេត្តកណ្តាល ផលិតកម្មរថយន្តក៏ជួបនឹងវេលាប្រវត្តិសាស្ត្រផងដែរ។ នៅក្រុង ឆាងឈួន ទីរួមខេត្ត ជីលីន ខ្សែផលិតកម្មឆ្លាតវៃនៃរោងចក្ររថយន្តដំបូងបង្អស់ របស់ប្រទេសចិនបានលាន់លឺ នូវសូរតន្ត្រីដ៏សប្បាយរីករាយ កម្មករបានបំពាក់ផ្កាបូពណ៌ក្រហម លើក្បាលឡានដឹកទំនិញថ្មីស្អាតមួយគ្រឿង ដើម្បីអបអរសាទរឡានដឹកទំនិញម៉ាក « Jiefang...
ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន -អូស្ត្រាលីលើកទី៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីចាប់យកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីការដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវ៉ែលហ្សេឡង់ (AANZFTA) នាពេលថ្មីៗនេះ អាស៊ាន និងអូស្ត្រាលី ត្រូវបង្កើនល្បឿន ក្នុងដំណើរការផ្តល់ សច្ចាប័ន ដើម្បីធ្វើយ៉ាងណា ធានាឱ្យពិធីសារទី២ ស្តីពីវិសោធនកម្មលើកិច្ចព្រមព្រៀងនេះ...
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២១ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចែករំលែកថា អាស៊ាន និងឥណ្ឌា គួរបង្កើនកិច្ចសហការ ឱ្យកាន់តែស៊ីជម្រៅ លើថាមពលកកើតឡើងវិញ ។ យោងតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២១ របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី១០ តុលា បានឱ្យដឹងថា “សម្តេចធិបតី នាយករដ្ឋមន្ត្រី បានជំរុញឱ្យ ឥណ្ឌា...
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-កាណាដា ស្តីពីការពង្រឹងការតភ្ជាប់ និងភាពធន់អាស៊ាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញសម្រេច ឱ្យបាននូវការបញ្ចប់ការចរចា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ជាស្ថាពរនៅឆ្នាំក្រោយ ។ យោងតាមលទ្ធផល នៃកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-កាណាដា ស្តីពីការពង្រឹងការតភ្ជាប់ និងភាពធន់អាស៊ាន...
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន -សាធារណរដ្ឋកូរ៉េលើកទី២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យអាស៊ាន និងសាធារណរដ្ឋកូរ៉េ ពន្លឿនការសម្រេចឲ្យបាន នូវកិច្ចព្រមព្រៀងស្តីពី សេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាស អាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលនឹងជំរុញ ការផ្លាស់ប្តូរទេសចរណ៍ ។ យោងតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៥ របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី១០ តុលា បានឱ្យដឹងថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នេះ បានអនុញ្ញាតឱ្យ លោក កាត់ស៊ូហ៊ីរ៉ូ ស៊ីណូហារ៉ា (KATSUHIRO SHINOHARA) ប្រធានតំណាងមូលនិធិគាំទ្រ ការអប់រំអន្តរជាតិកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។