បេរូត៖ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បានឲ្យដឹងថា ក្រុមហេសបូឡា និងអ៊ីស្រាអែលត្រូវតែដាក់សម្ពាធឱ្យ ទទួលយកសំណើរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ ដោយសន្យាផ្តល់ប្រាក់ចំនួន ២០០លានដុល្លារដល់កងទ័ពលីបង់។ លោក Borrell បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំ របស់គាត់នៅទីក្រុងបេរ៉ូត ជាមួយប្រធានសភាលីបង់ លោក Nabih Berri ថា...
គុយវ៉ែត៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានឲ្យដឹងថា ប្រទេសអេហ្ស៊ីប «ឈរជាមួយប្រទេសអារ៉ាប់ណាមួយ ដែលប្រឈមមុខនឹងការឈ្លានពាន ឬការគំរាមកំហែងពីអ៊ីស្រាអែល» ដោយព្រមានប្រឆាំងនឹងការអូសទាញ តំបន់នេះឱ្យទៅជាសង្គ្រាមទ្រង់ទ្រាយធំ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសគុយវ៉ែត លោក Abdelatty បានរិះគន់ភាពអសកម្មរបស់សហគមន៍អន្តរជាតិ ដែលធ្វើឲ្យប្រព័ន្ធពិភពលោក ប្រឈមនឹងហានិភ័យ ចំពេលដែលការឈ្លានពានរបស់អ៊ីស្រាអែល ផ្តោតលើស្ត្រី...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់នឹងជួបពិភាក្សាជាមួយអង់គ្លេស បារាំង និងអាល្លឺម៉ង់នៅថ្ងៃសុក្រនេះ ជាមួយនឹងប្រទេស ដែលគេជឿថា កំពុងស្វែងរកការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលជាប់គាំងរបស់ពួកគេ។ ប្រភពបានឲ្យដឹងថា កិច្ចពិភាក្សាអនុរដ្ឋមន្ត្រីគ្រោងនឹង ប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ហើយសហភាពអឺរ៉ុបក៏នឹងចូលរួមផងដែរ។ កិច្ចពិភាក្សានឹងធ្វើឡើងស្របពេល ដែលប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ត្រលប់មកសេតវិមានក្នុងខែមករា។ លោក ត្រាំ...
ភ្នំពេញ៖ ព្រឹទ្ធសភានៅរសៀលថ្ងៃ២៥ វិច្ឆិកានេះ នឹងបើកកិច្ចប្រជុំបោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា។ ការបោះឆ្នោតនេះ បន្ទាប់លោក ប្រាក់ សុខុន ដែលជាអនុប្រធានទី១ព្រឹទ្ធសភា ត្រូវបានរដ្ឋសភាកាលពីសប្តាហ៍មុន បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឲ្យក្លាយជារដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរជំនួសលោក សុខ ចន្តាសោភា៕
សៀមរាប៖ នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឆ្លៀតចុះឆ្មក់ការប្រចាំការរបស់មន្រ្តី បុគ្គលសុខាភិបាល នៅមណ្ឌលសុខភាព ចំនួន ៣កន្លែង ដើម្បីពិនិត្យដំណើរការមណ្ឌលសុខភាព សំដៅធានាឱ្យបានការបម្រើ សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង ៧ថ្ងៃ ក្នុង១សប្តាហ៍។ មណ្ឌលសុខភាពដែលសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យដោយផ្ទាល់...
វ៉ាស៊ីនតោន៖ យោធាអាមេរិកនឹងបង្កើតមូលដ្ឋាន បណ្ដោះអាសន្ននៅតាមខ្សែសង្វាក់កោះ Nansei ភាគនិរតីរបស់ប្រទេសជប៉ុន និងហ្វីលីពីន ដើម្បីដាក់ពង្រាយអង្គភាពកាំជ្រួចមីស៊ីល នៅក្នុងព្រឹត្តិការណ៍នៃឧប្បត្តិហេតុតៃវ៉ាន់ នេះបើតាមប្រភពដែលស្គាល់ ពីទំនាក់ទំនងជប៉ុន-អាមេរិក។ ការដាក់ពង្រាយអង្គភាពកាំជ្រួចមីស៊ីលនេះ នឹងត្រូវដាក់បញ្ចូលក្នុងផែនការ ប្រតិបត្តិការរួមគ្នាលើកដំបូង សម្រាប់សហរដ្ឋអាមេរិក និងជប៉ុន ដើម្បីទប់ទល់នឹងភាពអាសន្នពាក់ព័ន្ធនឹងតៃវ៉ាន់ និងចិន ដែលចាត់ទុកកោះដែលគ្រប់គ្រង ដោយខ្លួនឯងថាជាកម្មសិទ្ធិរបស់ខ្លួន ដែលនឹងត្រូវបង្កើតនៅខែធ្នូ។ យោងតាមប្រភពបានឱ្យដឹងថា កងវរសេនាធំទាហានម៉ារីនអាមេរិក...
បរទេស៖ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកស្រីបានចុះកិច្ចសន្យាធ្វើឃាត ដើម្បីសម្លាប់ប្រធានាធិបតី ប្រពន្ធរបស់គាត់ និងប្រធានសភាតំណាងរាស្រ្ត ប្រសិនបើលោកស្រីខ្លួនឯងត្រូវបានគេសម្លាប់ នៅក្នុងការគំរាមកំហែងជាសាធារណៈ ដែលលោកស្រីបានព្រមានថា មិនមែនជាការលេងសើចនោះទេ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លេខាធិការប្រតិបត្តិ Lucas...
បរទេស៖ ប៉ូលីសនៅផ្លូវហាយវេក្នុងតំបន់ បានស្ទាក់ចាប់អ្នកជិះម៉ូតូតាមដងផ្លូវចំនួន ៤០០នាក់ និងផាកពិន័យចំនួន ៧២ នាក់ពីបទបំពានច្បាប់ចរាចរណ៍ ខណៈដែលអ្នកជិះម៉ូតូជំទង់រាប់ពាន់នាក់ ធ្វើដំណើរកំសាន្តរដូវរងារ ឬ ចុះ Trip ទៅកាន់ខេត្តភាគខាងជើង ភាគខាងក្រោមនៅចុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃដែលមានឈ្មោះថា...
តូក្យូ៖ ធនាគារ MUFG បានបណ្តេញនិយោជិតម្នាក់ចេញពីការងារ ពីបទលួចទ្រព្យសម្បត្តិ ដែលមានតម្លៃចន្លោះពី ១ពាន់លាន ទៅ ២ពាន់លានយ៉េន ប្រហែល ៦លានដុល្លារ ពីប្រអប់សុវត្ថិភាពរបស់អតិថិជន ៦០នៅទីក្រុងតូក្យូ។ កម្មការិនីរូបនេះត្រូវបានបញ្ឈប់ពីការងារ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា បន្ទាប់ពីសារភាពថា បានលួចទ្រព្យសម្បត្តិនៅសាខាចំនួន២ ចាប់ពីខែមេសា ឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំនេះ...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុនបានចាប់ផ្តើមបង្កើតយុទ្ធសាស្រ្តមួយ ដើម្បីពង្រឹងឧស្សាហកម្មការពារជាតិរបស់ខ្លួន និងលើកកម្ពស់ការនាំចេញឧបករណ៍ ដោយសង្ឃឹមថានឹងដាក់ចេញនូវ គោលដៅរយៈពេលមធ្យមដល់រយៈពេលវែង សម្រាប់វិស័យដែលតស៊ូជាមួយនឹងទំហំទីផ្សារតូច និងបញ្ហាប្រឈមផ្សេងៗទៀត។ អ្វីដែលហៅថាយុទ្ធសាស្ត្រឧស្សាហកម្ម ការពារជាតិអាចនឹងត្រូវចងក្រងនៅឆ្នាំក្រោយ។ ផែនការនេះនឹងរួមបញ្ចូលមិនត្រឹមតែ ក្រសួងការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្នែកផ្សេងទៀតផងដែរ ដូចជាក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលធ្វើឱ្យដំណើរការខុសពីយុទ្ធសាស្ត្រ ដែលក្រសួងការពារជាតិ បានបង្កើតឡើងកាលពីឆ្នាំ២០១៤ លើការផលិតការពារជាតិ និងមូលដ្ឋានបច្ចេកវិទ្យា។...