TA៖ ការបោះឆ្នោតថ្នាក់តំបន់ របស់ប្រទេសឥណ្ឌូណេស៊ី ដែលរួមមានខេត្ត ក្រុង និងតំបន់នានា ត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ នៅក្នុងតំបន់ចំនួន៥៤៥ ។ លោក Afifuddin ប្រធានគណៈកម្មាធិការរៀបចំ ការបោះឆ្នោតឥណ្ឌូនេស៊ី បានលើកឡើងនៅក្នុង សន្និសីទសារព័ត៌មានមួយ នៅទីក្រុងហ្សាការតាកាលពីថ្ងៃចន្ទថា “តាមបច្ចេកទេស ការបោះឆ្នោតថ្នាក់តំបន់ បានត្រៀមខ្លួនរួចរាល់ហើយ ។ តម្រូវការដឹកជញ្ជូនត្រូវបានចែកចាយ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ករណីវិវាទដីធ្លី មិនត្រូវអង្គុយចាំបក់ផ្សែងទៀតឡើយ គឺត្រូវតែពន្លត់ភ្លើងជាបន្ទាន់ ព្រោះអាណត្តិទី ៧នេះ រាជរដ្ឋាភិបាល ដាក់ចេញគោលដៅពង្រឹង និងជំរុញការដោះស្រាយវិវាទដីធ្លីនេះឱ្យបានចប់រួចរាល់ ។ នាឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងវេទិកាបិទសន្និបាត របស់ក្រសួងដែនដី ដែលក្រសួងនេះ មានភារកិច្ចមើលការខុសត្រូវលើសំណងនោះ បានមានប្រសាសន៍ ពីការដោះស្រាយបញ្ហារឿងផ្ទះបុរី ថា បើប្រសិនដោះស្រាយមិនស្រួលទេ អាចនឹងក្លាយជារឿងនយោបាយវិញ ៕
បរទេស៖ ក្រុមអ្នកគាំទ្រដែលស្វែងរកការដោះលែង អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan ដែលកំពុងជាប់ឃុំ នៅថ្ងៃអង្គារបានទម្លុះរបាំងកុងតឺន័រ ដឹកជញ្ជូនដែលបិទខ្ទប់រដ្ឋធានី Islamabad របស់ប៉ាគីស្ថាន ខណៈដែលមនុស្សយ៉ាងហោចណាស់ ៦ នាក់បានស្លាប់នៅក្នុងអំពើហិង្សាទាក់ទងនឹងការតវ៉ានេះ។ ក្រុមអ្នកតវ៉ាបានប្រយុទ្ធប្រឆាំងនឹងកម្លាំងសន្តិសុខ ហើយមិនអើពើនឹងការគំរាមរបស់រដ្ឋាភិបាល ក្នុងការឆ្លើយតបដោយការបាញ់កាំភ្លើង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ភ្នំពេញ ៖ លោក James Cowan នាយកប្រតិបត្តិនៃអង្គការ Halo Trust បានបង្ហាញការគាំទ្រចំពោះការ កំណត់គោលដៅថ្មីរបស់កម្ពុជា គឺកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម ។ ការបង្ហាញការគាំទ្រនេះ ធ្វើឡើងនាថ្ងៃទី២៦ វិច្ឆិកានេះ ក្នុងឱកាសនាយកប្រតិបត្តិនៃអង្គការ Halo Trust ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី...
បរទេស៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. កាលពីថ្ងៃចន្ទបានពណ៌នាការគំរាមកំហែង ជាសាធារណៈដោយអនុប្រធានាធិបតី ក្នុងការសម្លាប់រូបលោកថាជាផែនការឧក្រិដ្ឋ ហើយបានប្តេជ្ញាថានឹងប្រយុទ្ធប្រឆាំងវិញ នៅក្នុងការប៉ះទង្គិចគ្នារវាងមេដឹកនាំកំពូល ទាំងពីររបស់ប្រទេស។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បាននិយាយកាលពីថ្ងៃសៅរ៍នៅក្នុង...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ចូលរួមជាអធិបតី ក្នុងពិធីបិទសន្និបាតក្រសួងដែនដី នារសៀលថ្ងៃ២៦ វិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ក្នុងរយៈពេល១៥ខែ ដែលសម្តេចបានដឹកនាំ រាជរដ្ឋាភិបាលអាណត្តិទី៧ គឺបានដោះស្រាយបញ្ហានានាយ៉ាងច្រើន ៕
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ស្តីពី ការផ្គត់ផ្គង់ឧបករណ៍រាវរកគន្លងខ្សែបណ្តាញអគ្គិសនីក្រោមដីម៉ាក RIGID SeekTech SR-24 LE ថ្មី ចំនួន 01 Set និងឧបករណ៍បំពាក់បន្ថែម...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, កម្មវិធីគោលនយោបាយអាទិភាព៦ចំណុច និងវិធានការគន្លឹះ ទាំង៥ចំណុច...