ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិ តាមមូលដ្ឋានទូទាំងប្រទេស បានបន្តផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ចំនួន១១,៣៥២លើក ដោយមានប្រជាពលរដ្ឋ ចូលរួមស្វែងយល់ ចំនួន៦៣៧,៩២៨នាក់ ។ នេះបើតាមអ្នកនាំពាក្យ រងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។...
ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលជាអ្នកប្រកប របរសេដ្ឋកិច្ច ក្រៅប្រព័ន្ធ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាឱកាសក្នុងការសិក្សាជំនាញ បន្ថែមលើជំនាញបច្ចុប្បន្ន ដើម្បីមានលទ្ធភាពក្នុងការពង្រីក និងបង្កើតមុខរបរថ្មី ឱ្យកាន់តែប្រសើរ និងមានប្រាក់ ចំណូលច្រើនជាងមុន។ លោកស្រី សារី ហ្វីនី ជាអាជីវករលក់នុយត្រី...
បាត់ដំបង ៖ លោក សុខ លូ ប្រធានក្រុមការងារឥស្សរជនឆ្នើម ថ្នាក់ជាតិ នៃថ្នាក់សាខា ខេត្តបាត់ដំបង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈធិបតី ក្នុងទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២៤ ក្រោមប្រធានបទ “សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” និង សំណេះសំណាល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើដំណើរទៅដល់ទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ដើម្បីបំពេញ ទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ ។ប្រភពដដែលបានឲ្យដឹងទៀតថា មេដឹកនាំរុស្សីរូបនេះគ្រោង នឹងជួបពិភាក្សាទ្វេភាគី ជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokaev និងចូលរួមក្នុងសម័យប្រជុំ នៃអង្គការសន្តិសុខ ក្នុងតំបន់ផងដែរ។...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រធានគណៈទាក់ទង ការបរទេស នៃគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ បាននិងកំពុងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ បើតាមសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្នុងឱកាសទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់...
សិង្ហបុរី៖ នៅថ្ងៃពុធនេះ ប៉ូលិសបានព្រមានអំពី ការកើតឡើងជាថ្មី នៃការបោកប្រាស់ ដែលពាក់ព័ន្ធនឹងអ៊ីម៊ែលក្លែងក្លាយ ដែលត្រូវបានរាយការណ៍ ពីក្រុមហ៊ុនផ្សាយ Netflix ។ ប៉ូលិសបានឲ្យដឹង នៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា យ៉ាងហោចណាស់មានករណី ចំនួន៣៥ត្រូវបានរាយការណ៍ មកគិតចាប់តាំងពីថ្ងៃទី០១ ខែតុលា ជាមួយនឹងការខាតបង់ប្រាក់ តិចបំផុត៤០.០០០ ដុល្លារសិង្ហបុរី ស្មើនឹង២៩,៧០០ដុល្លារ សហរដ្ឋអាមេរិក...
បរទេស៖ សហរដ្ឋអាមេរិក បានច្រានចោល ការព្រមានរបស់រុស្ស៊ី ដែលថា ខ្លួននឹងចាត់វិធានការចាំបាច់ ប្រសិនបើកូរ៉េខាងត្បូង ផ្តល់អាវុធធុនធ្ងន់ ដល់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Patrick Ryder លេខាធិការសារព័ត៌មាន នៃក្រសួងការពារជាតិ អាមេរិក បាននិយាយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas តាមសេចក្តីរាយការណ៍បានជូនដំណឹង ដល់អ្នកសម្រុះសម្រួលអន្តរជាតិជាច្រើនថា ខ្លួនមានឆន្ទៈក្នុងការឈានដល់បទឈប់បាញ់ ជាមួយអ៊ីស្រាអែល បន្ទាប់ពីការប្រកាសបទឈប់បាញ់ នៅក្នុងប្រទេសលីបង់។ បទឈប់បាញ់ដែលសម្របសម្រួល ដោយសហរដ្ឋអាមេរិកផ្តល់សម្រាប់ ការដកកងកម្លាំងអ៊ីស្រាអែលចេញពី ភាគខាងត្បូងប្រទេសលីបង់ក្នុងរយៈពេល ៦០ថ្ងៃ និងការដាក់ពង្រាយកងទ័ពលីបង់ នៅតាមព្រំដែនដែលកាន់កាប់ ដោយក្រុមហេសបូឡាផងដែរ។ ក្រុមមន្ត្រីក្រុមហាម៉ាស់ ដែលមិនបញ្ចេញឈ្មោះបានប្រាប់ AFP...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ឧត្តមសេនីយ៍យោធា ចូលនិវត្តន៍ Keith Kellogg នឹងក្លាយជាបេសកជនពិសេស របស់គាត់សម្រាប់ អ៊ុយក្រែន និងរុស្ស៊ី។ លោក Trump គ្រោងនឹងស្បថចូលកាន់តំណែង ជាប្រធានាធិបតី...
បរទេស៖ ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយមីស៊ីលទំនើប នៅលើខ្សែសង្វាក់កោះជប៉ុន ដែលនៅជិតកោះតៃវ៉ាន់ គឺកំពុងជំរុញឱ្យមានការឆ្លើយតប យ៉ាងខឹងសម្បារពីទាំងប្រទេសចិន និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងរៀបចំ ផែនការយោធារួមគ្នាជាមួយប្រទេសជប៉ុន ដើម្បីដាក់ពង្រាយប្រព័ន្ធគ្រាប់រ៉ុក្កែតចល័តខ្ពស់ (HIMARS) និងសព្វាវុធផ្សេងទៀតទៅកាន់កោះ Nansei របស់ប្រទេសជប៉ុន, នេះបើយោងតាមរបាយការណ៍កាលពីថ្ងៃអាទិត្យដោយ...