ភ្នំពេញ៖ លោក ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងថា គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលស្ថិតនៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបើកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា ជាពិសេសសិស្សទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ ឱ្យមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យបានគ្រប់ៗគ្នា ក្នុងគោលដៅធ្វើឱ្យយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត ឆាប់មានការងារធ្វើ ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមថា វិធានការលើកទឹកចិត្តផ្នែកពន្ធដារ នឹងជួយគាំទ្រនិងបង្កលក្ខណៈដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន អ្នកវិនិយោគ និងប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែក ជាមួយ រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ យោងតាមបណ្តាញសង្គម នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី មានប្រសាសន៍ថា...
ភ្នំពេញ៖ លោក ម៉ិច ដារ៉ា អ្នកកាសែត freelance នៅកម្ពុជា ដែលទើបតែត្រូវបានដោះលែងឱ្យមានសេរីភាព បន្ទាប់ពីត្រូវបានតុលា ចោទប្រកាន់ក្រោមបទញុះញង់ ទាក់ទងនឹងការបង្ហោះតាមបណ្ដាញសង្គម បានចូលជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយផ្ទាល់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ។ នេះបើយោងតាមបណ្តាញសង្គម របស់សម្តេចធិបតី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត ទៅតុលាការ ខណៈ ដួង តារា កំពុងរង់ចាំការកាត់ទោស។ នៅលើគណនីហ្វេសប៊ុក នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចតេជោ បញ្ជាក់ថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ...
នៅព្រឹកព្រលឹមថ្ងៃទី៤ ខែវិច្ឆិកា នៅទីលានចុះចត Dongfeng សំឡេងទ្រហឹងនៃយន្តហោះបានបំបែកភាពស្ងប់ស្ងាត់នៅទីជ្រៅនៃតំបន់ហ្កាប៊ីភាគពាយ័ព្យប្រទេសចិន ឧទ្ធម្ភាគចក្រជាច្រើនបានប្រមូលផ្តុំគ្នាយ៉ាងលឿនឆ្ពោះទៅកាន់កាប៊ីនត្រឡប់របស់យានអវកាសលើផ្ទៃដី ក្នុងកាប៊ីនយាន Shenzhou-18 ដែលទើបត្រឡប់មកកាន់ស្រុកកំណើតវិញ គឺមានវត្តមានរបស់អវកាសយានិកលោក Ye Guangfu, លោក Li Cong និងលោក Li Guangsu។ ចាប់តាំងពីពួកគេហោះហើរទៅកាន់ទីអវកាសនៅល្ងាចថ្ងៃទី២៥ ខែមេសា ដល់ពេលត្រឡប់មកវិញដោយសុវត្ថិភាពនៅព្រឹកនេះ អវកាសយានិកទាំងបីនាក់ដែលកើតក្នុងទសវត្សរ៍ឆ្នាំ១៩៨០...
ភ្នំពេញ៖ ចិនបាន និងកំពុងសកម្មក្នុងការចូលរួមចំណែក ការកសាងប្រព័ន្ធបណ្តាញទូរស័ព្ទចល័ត នៅក្នុងប្រទេសកម្ពុជា និងបានលើកកម្ពស់ ការគ្របដណ្តប់ប្រព័ន្ធទូទាំងប្រទេស គួរឱ្យគត់សម្គាល់ ហើយនឹងជួយកម្ពុជា ឱ្យសម្រេចបានគោលដៅ នូវអត្រាគ្របដណ្តប់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន នៅតំបន់ទីក្រុងឱ្យបាន ១០០% និងតំបន់ជនបទឱ្យបាន ៧០% នាឆ្នាំ២០២៥ខាងមុខ។ នេះជាការលើកទ្បើង របស់លោក វ៉ាង វិនពីន(Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ...
បរទេស៖ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទ (ទី 4 ខែវិច្ឆិកា) ថា ភ្នំភ្លើងមួយ ដែលស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើងនៅពេលយប់ បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១០នាក់ ខណៈដែលភ្នំភ្លើងបានបញ្ចេញដុំភ្លើង និងផេះទៅលើភូមិដែលស្ថិតនៅជុំវិញវា ខណៈពួកគេបាន បង្កើនស្ថានភាព ប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត ។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤...
បរទេស៖ លោក Elon Musk ដែលជាមហាសេដ្ឋីលំដាប់ពិភពលោក ត្រូវបានគេរាយការណ៍ថា បានទិញអចលនទ្រព្យតម្លៃ ៣៥ លានដុល្លារនៅទីក្រុង Austin រដ្ឋ Texas ដើម្បីស្នាក់នៅក្នុងគ្រួសារដ៏ធំរបស់លោក ដែលរួមមានអតីតដៃគូបីនាក់ និងកូនយ៉ាងហោចណាស់ ១១ នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី៤ ខែវិច្ឆិកា...
ភ្នំពេញ ៖ រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី ០៣ខែវិច្ឆិកា ឆ្នាំ២០២៤ ករណីក្មេងទំនើងទូទាំងប្រទេស នៅតែបន្តមានសភាពស្ងប់ស្ងាត់ល្អ ពោលគឺមានចំនួនកើតឡើងតែជាង១០ករណីប៉ុណ្ណោះ និងជាលក្ខណៈទ្រង់ទ្រាយតូចតាចទៀតផង។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានចាត់ទុកស្ថានភាពនេះ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានប្រកាសឲ្យដឹងថា ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ជាស្ពានខ្ពស់ជាងនៅកម្ពុជា ដែលមានកម្ពស់រហូតទៅដល់៩០ម៉ែត្រ នឹងត្រូវដាក់ឲ្យប្រើប្រាស់សាកល្បង នៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ ពោលគឺមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ បើតាមលោក ផន រឹម រៀបរាប់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៤ វិច្ឆិកានេះ...