ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ រដ្ឋលេខាធិការ ប្រចាំការ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និង មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ និងខេត្តកណ្តាល បានអញ្ជើញ ចុះពិនិត្យវឌ្ឍនភាព...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក វ៉ាង វិនពីន Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបពិភាក្សាការងារ និងពិសារអាហារពេលល្ងាច នៅនិវាសនដ្ឋានរបស់ លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
ខេត្តកំពង់ស្ពឺ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យស្ថានភាពមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ស្ថិតនៅភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៅមជ្ឈមណ្ឌល ឱ្យខិតខំបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅបន្ដនិរន្ដរភាពការងារ តាមរយៈការថែរក្សាសម្ភារ បរិក្ខាក្នុងមជ្ឈមណ្ឌល និងសម្អាតបរិស្ថានឱ្យបានល្អការរៀបចំផែនការការងារ...
កាលពីថ្មីៗនេះ ក្រុមអ្នកជំនាញ Ford Performance សហការជាមួយនឹងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team បានធ្វើការចូលរួមប្រកួតក្នុងកម្មវិធី Thailand Rally Raid Championship (TRRC) 2024 ហើយទទួលបានជ័យជំនះចំណាត់ថ្នាក់លេខ 1 ក្នុងវិញ្ញាសារប្រភេទរថយន្តថ្មីដែលនៅក្នុងសភាពដើមបំផុត (Production Class)។...
ភ្នំពេញ៖ គណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម បានសម្រេចកំណត់ចំនួនសមាសភាព នៃអ្នកចូលរួម ដែលនឹងត្រូវដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តខ្មែរក្រោម ឱ្យបានសមល្មម ព្រោះថា វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានទីធ្លាតូចចង្អៀត។ តាមរយៈសេចក្ដីជូនដំណឹងរបស់ គណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម នៅថ្ងៃទី២ វិច្ឆិកា នេះ បានឱ្យដឹងថា ដោយសារតែ វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលនឹងត្រូវដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ...
ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់អ្នកនេសាទ ដោយប្រើឧបករណ៍នេសាទដាយត្រី និងប្រជានេសាទ សូមលែងត្រីប្រភេទកម្រ ចូលក្នុងដែនទឹកធម្មជាតិវិញ បើសិននេសាទបាន។ តាមរយៈសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលជលផល នៅថ្ងៃទី១ វិច្ឆិកា បានណែនាំដល់អាជីវករដែលធ្វើអាជីវកម្ម នេសាទដោយប្រើឧបករណ៍នេសាទដោយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងប្រជានេសាទនៅតាមដងទន្លេ បឹងបូរ ស្ទឹង ព្រែកនានា...
ភ្នំពេញ៖ «យុទ្ធនាការភ្នំពេញស្អាត» បានវិលត្រឡប់មកវិញជាមួយនឹង គម្រោងផែនការសកម្មភាពថ្មីៗ សម្រាប់ដោយវិវត្តចេញពីការផ្តោតលើការ បញ្ជ្រាបសារអប់រំលើឥរិយាបថក្នុងការគ្រប់គ្រងសំរាម ទៅជាការលើកទឹកចិត្តឲ្យកាត់បន្ថយការ ប្រើប្រាស់របស់របរដែលបង្កើតជាសំរាម និងកែច្នៃសំរាមទៅជាសម្ភារៈ អាចប្រើប្រាស់បានម្តងទៀតក្នុងឆ្នាំ២០២៤នេះ។ កម្មវិធីបើកជាផ្លូវការនៃ យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤ ត្រូវបានរៀបចំនៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) ក្រោមការចូលរួមពីលោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់អត្ថបទមួយចេញពីទូរទស្សន៍ BBC បានសរសេរថាអសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការកម្ចាត់រុស្សីនៅសមរភូមិបានជំរុញឱ្យមានការជជែកដេញដោលគ្នា នៅអាមេរិកអំពីចំណុចនៃការផ្ញើប្រាក់បន្ថែមទៅក្រុងគៀវ។ ប្រភពដដែលបានសរសេរទៀតថាជម្លោះកំពុងតែបន្តដំណើរ ទៅមុខរបស់រុស្ស៊ីហើយការសម្រេចបាននូវគោលបំណងដែនដី ដែលបានបញ្ជាក់របស់អ៊ុយក្រែនគឺហាក់ដូចជាមានតិចទៅៗ។ នៅក្នុងរបាយការណ៍ពីទីក្រុង Zaporozhye និងសមរភូមិជួរមុខក្បែរនោះ អំពីមតិលើការបោះឆ្នោតប្រធានាធិបតីអាមេរិក ទាហានអ៊ុយក្រែនបានប្រាប់អ្នកយកព័ត៌មានរបស់ BBC ថាពួកគេសង្ឃឹមថា អ្នកណាឈ្នះនឹងបន្តគាំទ្រគៀវ។ ទាហានម្នាក់ដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជា Andrey បាននិយាយថា៖...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសប៉ូឡូញ លោក Pawel Wronski បាននិយាយថា ប្រទេសប៉ូឡូញ នឹងមិនប្រគល់យន្តហោះចម្បាំង MiG-29 សម័យសូវៀត ដែលនៅសេសសល់របស់ខ្លួន ទៅឱ្យអ៊ុយក្រែនទេ មុនពេលទទួលបានយន្តហោះថ្មី ដើម្បីជំនួសពួកគេ។ ការថ្លែងការណ៍បែបនេះធ្វើឡើងនៅក្នុងពេលដែលលោកកំពុងផ្តល់បទសំភាសជាមួយនឹងទីភ្នាក់ងារសារព័ត៌មាន Ukrinform កាលពីថ្ងៃព្រហស្បតិ៍ ហើយមន្ត្រីកំពូលរូបនេះបានអះអាងថា ប្រទេសប៉ូឡូញខ្លួនឯងបាននឹងកំពុងប្រឈមមុខនឹង ការគំរាមកំហែងជាក់លាក់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានអះអាងថា លោកខាងលិចមិនបានបង្ហាញប្រតិកម្មអ្វីទាំងអស់ឡើយ ចំពោះចលនាកងទ័ពរបស់កូរ៉េខាងជើង ដែលធ្វើដំណើរចូលទៅក្នុងប្រទេសរុស្ស៊ី ដែលមានន័យថា ទីក្រុងព្យុងយ៉ាងអាចនឹងបញ្ជូនទាហានដល់ទៅយ៉ាងហោចណាស់ ១០០,០០០នាក់ ដើម្បីប្រយុទ្ធជាមួយទីក្រុងគៀវ។ មកទល់ពេលនេះរុស្ស៊ីមិនបានបញ្ជាក់ ឬបដិសេធចំពោះវត្តមានកងទ័ពកូរ៉េខាងជើង នៅលើទឹកដីរបស់ខ្លួនឡើយ ដោយគ្រាន់តែនិយាយថា កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងព្យុងយ៉ាង ដំណើរការទៅតាមសន្ធិសញ្ញាភាពជាដៃគូការពារជាតិ។ លោក...