បរទេស៖ ប៉ូលីសនៅផ្លូវហាយវេក្នុងតំបន់ បានស្ទាក់ចាប់អ្នកជិះម៉ូតូតាមដងផ្លូវចំនួន ៤០០នាក់ និងផាកពិន័យចំនួន ៧២ នាក់ពីបទបំពានច្បាប់ចរាចរណ៍ ខណៈដែលអ្នកជិះម៉ូតូជំទង់រាប់ពាន់នាក់ ធ្វើដំណើរកំសាន្តរដូវរងារ ឬ ចុះ Trip ទៅកាន់ខេត្តភាគខាងជើង ភាគខាងក្រោមនៅចុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃដែលមានឈ្មោះថា...
តូក្យូ៖ ធនាគារ MUFG បានបណ្តេញនិយោជិតម្នាក់ចេញពីការងារ ពីបទលួចទ្រព្យសម្បត្តិ ដែលមានតម្លៃចន្លោះពី ១ពាន់លាន ទៅ ២ពាន់លានយ៉េន ប្រហែល ៦លានដុល្លារ ពីប្រអប់សុវត្ថិភាពរបស់អតិថិជន ៦០នៅទីក្រុងតូក្យូ។ កម្មការិនីរូបនេះត្រូវបានបញ្ឈប់ពីការងារ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា បន្ទាប់ពីសារភាពថា បានលួចទ្រព្យសម្បត្តិនៅសាខាចំនួន២ ចាប់ពីខែមេសា ឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំនេះ...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុនបានចាប់ផ្តើមបង្កើតយុទ្ធសាស្រ្តមួយ ដើម្បីពង្រឹងឧស្សាហកម្មការពារជាតិរបស់ខ្លួន និងលើកកម្ពស់ការនាំចេញឧបករណ៍ ដោយសង្ឃឹមថានឹងដាក់ចេញនូវ គោលដៅរយៈពេលមធ្យមដល់រយៈពេលវែង សម្រាប់វិស័យដែលតស៊ូជាមួយនឹងទំហំទីផ្សារតូច និងបញ្ហាប្រឈមផ្សេងៗទៀត។ អ្វីដែលហៅថាយុទ្ធសាស្ត្រឧស្សាហកម្ម ការពារជាតិអាចនឹងត្រូវចងក្រងនៅឆ្នាំក្រោយ។ ផែនការនេះនឹងរួមបញ្ចូលមិនត្រឹមតែ ក្រសួងការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្នែកផ្សេងទៀតផងដែរ ដូចជាក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលធ្វើឱ្យដំណើរការខុសពីយុទ្ធសាស្ត្រ ដែលក្រសួងការពារជាតិ បានបង្កើតឡើងកាលពីឆ្នាំ២០១៤ លើការផលិតការពារជាតិ និងមូលដ្ឋានបច្ចេកវិទ្យា។...
កិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំប្រទេស G20 លើកទី ១៩ បានប្រារព្ធធ្វើនៅទីក្រុង រីយ៉ូដឺចេណេរ៉ូ នៃប្រទេសប្រេស៊ីលចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ខែវិច្ឆិកា ក្រោមប្រធានបទ “កសាងពិភពលោកដ៏យុត្តិធម៌ និងភពផែនដីប្រកបដោយនិរន្តរភាព” ។ “យើងរំពឹងទុកថាប្រទេសចិន នឹងបន្តបញ្ចេញមតិសំខាន់ៗ ចំពោះការប្រមូលផ្តុំនូវគំនិតឯកភាពរួមស្តីពីការអភិវឌ្ឍ គាំទ្រកិច្ចសហប្រតិបត្តិការពហុភាគី និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃពិភពលោកទាំងមូល” “យើងរំពឹងទុកថា ប្រទេសចិននឹងបន្តជំរុញកិច្ចសន្ទនា...
ប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចប្រជុំកំពូលG20 ដែលបើកធ្វើនៅក្រុងរីយ៉ូដឺចេណេរ៉ូ បាន ទាក់ទាញក្រសែចក្ខុរបស់ពិភពលោក ។ សហគមន៍អន្តរជាតិសុទ្ធតែគិតពិចារណាថា ចេញដំណើរជាថ្មីម្តងទៀតពីក្រុងរីយ៉ូដឺចេណេរ៉ូ តើមនុស្សជាតិត្រូវកសាងពិភពលោកបែបណា ? តើត្រូវកសាងពិភពលោកមួយនេះយ៉ាងម៉េច ? តើប្រទេស G20 ត្រូវដើរតួនាទីយ៉ាងណា ? លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែវិច្ឆិកា...
ក្នុងព្រឹតិ្តការណ៍ក្រៅកិច្ចប្រជុំក្រោមប្រធានបទ “សកម្មភាពរបស់ចិនស្តីពី ការគ្រប់គ្រងការបញ្ចេញ ឧស្ម័នមេតានយ៉ាងសកម្ម” ដែលធ្វើឡើងនៅជ្រុងប្រទេសចិន នៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ» លើកទី២៩ នាពេលកន្លងទៅថ្មីៗនេះ អ្នកជំនាញចិននិងបរទេសចំនួនជាង ១០០រូប បានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅ អំពីបញ្ហាដូចជាការធ្វើតេស្ត កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្ទេរបច្ចេកទេសនៃឧស្ម័នមេតានជាដើម សកម្មភាពគ្រប់គ្រង ការបញ្ចេញឧស្ម័នមេតានយ៉ាងសកម្មរបស់ចិន ទទួលការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ។ ថ្លែងក្នុងសុន្ទរកថា លោក ZhaoYingmin...
ភ្នំពេញ ៖ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំទិវា បើកឲ្យនិស្សិតកម្ពុជា ជាងច្រើននាក់ចូលទស្សនា ក្នុងបរិវាណស្ថានទូត សាធារណរដ្ឋប្រជាមានិតចិន ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៦៦ នៃការបង្កើតទំនាក់ ទំនងការទូតរវាង សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសទិវាបើកឲ្យ ចូលទស្សនាក្នុងបរិវាណស្ថាន...
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបដិសេធចំពោះសារព័ត៌មានមួយចំនួន បានប្រើប្រាស់រូបភាពចាស់ៗ ដើម្បីផ្សព្វផ្សាយខុសពីការពិត និងបង្កឱ្យមានការភាន់ច្រឡំ លើករណីឥណទានកាបូន នៃការអនុវត្តគម្រោងរេដបូក (REDD+) នៅកម្ពុជា។ ក្រសួងបរិស្ថាន បានធ្វើការបដិសេធព័ត៌មានបំផ្លើស ខុសពីការពិតជាក់ស្តែង ទាំងនោះដោយមូលហេតុ៖ ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តគម្រោងរេដបូក (REDD+) សម្រាប់ឥណទានកាបូនដោយមានយន្តការជាតិ និងអន្តរជាតិច្បាស់លាស់ក្នុងការវាយតម្លៃ និងការធ្វើសវនកម្ម ដើម្បីធានាបាននូវការការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព...
ភ្នំពេញ៖ ឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា សូមចូលរួមសម្ដែងអំណរសាទរ ប្រកបដោយសេចក្ដីសោមនស្សរីករាយក្រៃលែង នៅក្នុងឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ទទួលបានពាន់រង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ពីមេដឹកនាំនៃអន្តរសភា ដើម្បីការអត់ឱននិងសន្តិភាព (IPTP)។ អស់រយៈពេលជាច្រើនទសត្សរ៍កន្លងមករហូតដល់បច្ចុប្បន្ននេះ សម្ដេចតេជោ...
ក្រុមហ៊ុន ជីប ម៉ុង មានមោទនភាពជាខ្លាំងដែលជាក្រុមហ៊ុន GUMBALL 3000 ជ្រើសរើសជាដៃគូសហការក្នុងការរៀបចំព្រឹត្តិការណ៍ GUMBALL 3000 នៅព្រះរាជាណាចក្រកម្ពុជា និងរួមចំណែកក្នុងបង្កើតប្រវត្ថិសាស្រ្តមួយដ៏អស្ចារ្យជូនប្រទេសកម្ពុជា ក្រោមការដឹកនាំរៀបចំដោយក្រសួងទេសចរណ៍ គាំទ្រពីប្រមុខរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដៃគូសហការឧបត្ថម្ភ ម្ចាស់រថយន្តក្នុងស្រុក និងបងប្អូនប្រជាពលរដ្ឋទាំងអស់។ «យើងរួមគ្នាធ្វើឱ្យកម្ពុជាល្បីល្បាញ» ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!...