ភ្នំពេញ៖ លោក Chung Eui-Yong ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) ចាត់ទុកបទពិសោធន៍ អំពីដំណើរការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ នៅកម្ពុជា គឺជាករណីមួយ ដែលគួរត្រូវចែករំលែក ដល់ពិភពលោក ។ នេះជាការលើកឡើង របស់លោក Chung Eui-Yong...
ភ្នំពេញ៖ លោក Andrés Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ CDI-IDC និងជាអតីតប្រធានាធិបតីកូឡុំប៊ី បានលើកឡើងថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាងនិងរក្សាបាននូវសន្តិភាព ដែលកំពុងរស់រាននៅកម្ពុជា ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ពិភពលោក មកសិក្សាស្វែងយល់ និងដកបទពិសោធន៍។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសរូបលោក ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន...
“នេះជាពេលវេលាដែលមានលក្ខណៈប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិន និងប្រេស៊ីល” “ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាង ៣០ច្បាស់” “ទំនាក់ទំនងរវាងប្រទេសទាំងពីរបានចាប់ផ្តើមឈានចូល‘៥០ឆ្នាំមាស’បន្ទាប់”។ល។ មតិអន្តរជាតិបានយកចិត្តទុកដាក់ខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រេស៊ីលរបស់លោកប្រធានរដ្ឋចិន Xi Jinping កាលពីថ្ងៃទី២០ ខែវិចិ្ឆកា ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍធំទាំងពីរនៅពាក់កណ្តាលផែនដីខាងកើត និងខាងលិច ឆ្នាំនេះចិន និងប្រេស៊ីលបានទទួលខួបទី៥០ នៃការបង្កើតទំនាក់ទំនងផ្លូវទូត ហើយក៏បានទទួលឱកាសដ៏សំខាន់សម្រាប់លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ឱ្យឈានដល់កម្រិតខ្ពស់ផងដែរ ។ ដំណើរទស្សនកិច្ចនៅប្រេស៊ីលលើកនេះ គឺជាដំណើរទស្សនកិច្ចម្តងទៀតរបស់លោកប្រធានរដ្ឋចិន Xi...
ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រទេស G20 លើកទី១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល អគ្គស្ថានីយវិទ្យុ និងទូរស្សន៍មជ្ឈិមចិននិងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយជាតិប្រេស៊ីលបានរួមគ្នារៀបចំសកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជនដើម្បីអបអរសាទរខួប ៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងប្រេស៊ីលនៅទីក្រុង Brasilia នៅថ្ងៃទី២០ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់។ ភ្ញៀវកិត្តិយសជាង ២០០ រូបមកពីមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច វប្បធម៌ សិក្សាស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសប្រេស៊ីលបានចូលរួមក្នុងសកម្មភាពនេះ។...
ក្នុងឱកាសដែលលោកប្រធានរដ្ឋចិន Xi Jinping ទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល បណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានរួមសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់សេដ្ឋកិច្ច និងសង្គមរបស់ប្រេស៊ីលនិងឆ្លងតាមរយៈវិទ្យាស្ថានផ្សព្វផ្សាយអន្តរជាតិយុគសម័យថ្មី ដើម្បីធ្វើការស្ទង់មតិជាលើកដំបូងចំពោះអ្នកផ្តល់បទសម្ភាសន៍ប្រេស៊ីលចំនួន ១១០៦នាក់ ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ទាំងនេះបានសម្គាល់ឃើញជាទូទៅថា ទំនាក់ទំនងចិន-ប្រេស៊ីលលើសពីទំនាក់ទំនងទ្វេភាគីជាយូរណាស់មកហើយ ពោលគឺកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរលើវេទិកាពហុភាគី បានបំពេញបន្ថែមកម្លាំងចលករបន្ថែមទៀតក្នុងការគាំពារផលប្រយោជន៍នៃប្រទេសសកលខាងត្បូង និងការបង្កើតសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយភាពយុត្តិធម៌និងសមហេតុផល។ ការស្ទង់មតិបានរកឃើញថា អ្នកផ្តល់បទសម្ភាសន៍ប្រេស៊ីលមានការវាយតម្លៃខ្ពស់បង្គួរចំពោះប្រទេសចិន ។ ក្នុងចំណោមនោះ អ្នកផ្តល់បទសម្ភាសន៍ចំនួន...
កំពង់ឆ្នាំ៖ ក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨ បានបញ្ចប់បេសកកម្មប្រកបដោយភាពជោគជ័យលើទឹកដី នៃខេត្តកំពង់ឆ្នាំងដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានស្តីទីមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថា ក្នុងខេត្តកំពង់ឆ្នាំ គឺក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨បានចាក់បញ្ចាំង ចំនួន៥កន្លែង ដូចជា៖១-សួនច្បារសម្តេចចៅហ្វាវាំង ២-តារាងបាល់ទាល់ មុខសាលាខេត្ត ៣-សួនច្បារវិមានឯករាជ្យ ៤-ទីតាំងភូមិអណ្តូងឬស្សី និងទី៥-វិទ្យាល័យ កំពង់ត្រឡាច។...
បកប្រែជាភាសាព័រទុយហ្កាល់ចាក់ផ្សាយនៅតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសប្រេស៊ីលក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល ពិធីចាប់ដំណើរការការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» រដូវកាលទី៣ បកប្រែជាភាសាព័រទុយហ្កាល់ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើឡើងនៅក្រុង Brasilia កាលពីថ្ងៃទី២០ខែវិច្ឆិកា។ភ្ញៀវកិត្តិយសចំនួនជាង ២រយរូប រួមមានទាំងឥស្សរជនល្បីៗក្នុងមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច វប្បធម៌ ប្រព័ន្ធសារព័ត៌មាន...
នៅក្រោយសង្រ្គាមត្រជាក់ និង នៅចំពោះមុខស្ថានភាពថ្មីដែលកំពុងមានការប្រែប្រួលនេះ ចិនបានដាក់ចេញនូវគោលនយោបាយការបរទេស ៦ ចំណុចសំខាន់ៗ គឺ ៖ ការរក្សាឯករាជ្យភាព ការរក្សាសន្តិភាពពិភពលោក ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អនិងមិត្តភាព ពង្រឹងឯកភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ និង គោលការណ៍បើកចំហ។ ប្រទេសចិនក្រោមការគ្រប់គ្រងរបស់លោក Xi Jinping ការងារកិច្ចការបរទេសគឺជាការតស៊ូដ៏ស្វិតស្វាញមួយ។ កិច្ចការការទូតថ្មីសង្កត់ធ្ងន់លើ “ហ៊ានតស៊ូ” និង...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដឹកនាំដោយលោក អេនថូនី រ៉ូបឺត ហ្គីល (Anthony Robert Gill) ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោក អ៊ែមម៉ានូអ៊ែល...
រដ្ឋមន្ដ្រី កែវ រតនៈ ៖ បច្ចុប្បន្នប្រព័ន្ធអគ្គិសនីគ្របដណ្តប់ ៩៩.១៥% នៃចំនួនភូមិទូទាំងប្រទេស អ្នកនាំពាក្យ ៖ អត្រា នៃការប្រើប្រាស់ រថយន្តអគ្គិសនី មានការកើនយ៉ាងខ្លាំង ខណៈ បច្ចុប្បន្នមានជាង ២ពាន់គ្រឿង បានចុះបញ្ជីជាផ្លូវការ ក្រសួងសុខាភិបាល ឲ្យតពិនិត្យបន្ទាន់ លើមូលដ្ឋានសុខាភិបាល ឯកជន ទាំងអស់កំពុងផ្តល់សេវា...