ឡូសអ៊ែនជីឡេស៖ កាលពីថ្ងៃអង្គារ ក្រុមហ៊ុន SpaceX បានចាប់ផ្តើមបាញ់បង្ហោះសាកល្បងយានអវកាស Starship របស់ខ្លួនជាលើកទី៦ដោយប្រើគ្រាប់រ៉ុក្កែតខ្នាតយក្ស ។ ការបាញ់សាកល្បងយានអវកាស Starship បានហោះចេញពីកន្លែង Starbase របស់ក្រុមហ៊ុននេះនៅជិត ក្រុងBrownsville នៅរដ្ឋតិចសាស់ ហរដ្ឋអាមេរិក នៅម៉ោងប្រហែល៤និង០១នាទីម៉ោងនៅតំបន់ភូមិភាគកណ្តាល ។ ម៉ាស៊ីន Raptor របស់គ្រាប់រ៉ុក្កែតបានរុញច្រានយានអវកាស Starship...
ភ្នំពេញ ៖ មន្រ្ដីជាន់ខ្ពស់ ក្រសួងសុខាភិបាល បានលើកទឹកចិត្ដដល់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ប្រកាន់យកនូវស្មារតីភាព ជាដៃគូល្អបន្ដទៀត ជាមួយរាជរដ្ឋាភិបាល ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។ នេះគឺជាការថ្លែង របស់លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួង សុខាភិបាល ក្នុងពិធីជប់លៀង អបអរសាទរគម្រប់ខួប១០ឆ្នាំ របស់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ...
តាកែវ ៖ ក្នុងពិធីបិទវេទិកាស្តីពី ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល ៣ឆ្នាំ (២០២១ដល់ ២០២៣) របស់ខេត្តតាកែវ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានចេញបទបញ្ជាឱ្យបង្កើតក្រុមការងារមួយ ចុះទៅត្រួតពិនិត្យ នៅតាមគ្លីនិកឯកជន...
ប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចប្រជុំកំពូល G20 ដែលបើកធ្វើនៅក្រុងរីយ៉ូដឺចេណេរ៉ូ បាន ទាក់ទាញក្រសែចក្ខុ របស់ពិភពលោក ។ សហគមន៍អន្តរជាតិ សុទ្ធតែគិតពិចារណាថា ចេញដំណើរជាថ្មីម្តងទៀត ពីក្រុងរីយ៉ូដឺចេណេរ៉ូ តើមនុស្សជាតិ ត្រូវកសាងពិភពលោកបែបណា ? តើត្រូវកសាងពិភពលោក មួយនេះយ៉ាងម៉េច ? តើប្រទេស G20 ត្រូវដើរតួនាទីយ៉ាងណា ?...
បរទេស ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានបញ្ជាក់ថា លោកមានបំណងប្រកាស អាសន្នជាតិ និងប្រើប្រាស់ធនធានយោធា ដើម្បីនិរទេសជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ។ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត លោក Trump បានប្តេជ្ញាថា នឹងចាប់ផ្តើម “កម្មវិធីនិរទេសដ៏ធំបំផុត” នៃឧក្រិដ្ឋជនក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ហើយបានលើកឡើងម្តងហើយម្តងទៀតនូវលទ្ធភាពនៃការចូលរួមជាមួយកងទ័ព ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជដ្ឋាភិបាលកម្ពុជា ឋានៈស្មើរដ្ឋមន្ត្រី និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូន ឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៧ នាថ្ងៃទី២០...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្លូវ៉ាគី លោក Matus Sutaj Estok បានព្រមានថា វានឹងមានគ្រោះថ្នាក់ខ្លាំងណាស់ ប្រសិនបើបណ្តាប្រទេសអង្គការណាតូ ត្រូវបានទាញចូលទៅក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីភ្នាក់ងារសារព័ត៌មាននៃសាធារណរដ្ឋស្លូវ៉ាគីបានដកស្រង់សម្តីរបស់លោក Estok ឲ្យដឹងថា ការប្រើប្រាស់សក្តានុពលនៃការប្រើប្រាស់កាំជ្រួចរយៈចម្ងាយឆ្ងាយរបស់អាមេរិក អង់គ្លេស និងបារាំង ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី នឹងបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីរុស្ស៊ី។...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា គោលលទ្ធិនុយក្លេអ៊ែរ ដែលត្រូវបានកែសម្រួល របស់ទីក្រុងមូស្គូ បង្ហាញពីលទ្ធភាព នៃការឆ្លើយតបដោយ អាវុធនុយក្លេអ៊ែរ ប្រសិនបើទីក្រុងគៀវ ប្រើប្រាស់មីស៊ីលដែលផលិត ដោយលោកខាងលិចប្រឆាំងនឹងរុស្ស៊ី ។ លោកបានលើកឡើងថា “សហព័ន្ធរុស្ស៊ីរក្សាសិទ្ធិក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងករណីមានការឈ្លានពានប្រឆាំង នឹងប្រទេសរបស់ខ្លួន ឬសាធារណរដ្ឋបេឡារុស្ស ជាមួយនឹងការប្រើប្រាស់អាវុធធម្មតា...
បាងកក៖ ទិន្នន័យផ្លូវការបានបង្ហាញឲ្យដឹង កាលពីថ្ងៃអង្គារថា គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ប្រទេសថៃឡង់ដ៏ បានកត់ត្រាភ្ញៀវទេសចរបរទេស ជាង៣០,៥៦លាននាក់ ពោលគឺបានកើនឡើង២៩ភាគរយធៀបនឹងឆ្នាំមុន ដើម្បីបំពេញតាមគោលដៅពេញមួយឆ្នាំ នៃភ្ញៀវទេសចរបរទេស ចំនួន៣៦,៧លាននាក់ ។ ក្រសួងទេសចរណ៍ និងកីឡាថៃឡង់ដ៏ បានឲ្យដឹងថា ជាមួយនឹងការ មកដល់ចំនួន៥,៩៧លាននាក់ ភ្ញៀវទេសចរចិន បានបង្កើតទីផ្សារដ៏ធំបំផុត សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ រហូតមកដល់ពេលនេះ បន្ទាប់មកគឺចំនួន៤,៣៦លាននាក់មកពីម៉ាឡេស៊ី...
ភ្នំពេញ៖ អ្នកតាមដានស្ថានភាពនយោបាយ និងអភិវឌ្ឍន៍សង្គម លោក យឿន យឿត បានចំអកឲ្យជនក្បត់ជាតិបី ជំនាន់ សម រង្ស៊ី និងបក្សពួក ថាជាអ្នកនយោបាយវង្វេងប្រវត្តិសាស្រ្ត ជាអ្នកនយោបាយចោលម្សៀត, ជាជនចង្រៃជាតិ និងជាអ្នកនយោបាយដែលគ្មានចក្ខុវិស័យ ពោលគឺ«ឃើញមួយថ្ងៃ គិតមួយថ្ងៃ ធ្វើមួយថ្ងៃ»។ ការលើកឡើងរបស់អ្នកតាមដានស្ថានភាពនយោបាយ និងអភិវឌ្ឍន៍សង្គមរូបនេះ បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ ជនក្បត់ជាតិបីជំនាន់...