ហាណូយ៖ សារព័ត៌មាន Vietnam News បានដកស្រង់សម្តីរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងកាលពីថ្ងៃសុក្រថា តម្រូវការអគ្គិសនីរបស់ប្រទេសវៀតណាមនៅក្នុងឆ្នាំ២០២៥ នឹងត្រូវបានបំពេញតាមមូលដ្ឋាន ទោះបីជាអាចមានភាពតានតឹងខ្លះក្នុងអំឡុងពេលរដូវប្រាំងខ្លាំងក៏ដោយ ។ លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា ផែនការអគ្គិសនីគួរតែត្រូវបានបង្កើតឡើងដោយផ្អែកលើគោលដៅកំណើនសេដ្ឋកិច្ច ដែលត្រូវបានរំពឹងទុកលើសពី៧ ភាគរយនៅឆ្នាំក្រោយ ។...
ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃសុក្រថា ក្រុងម៉ូស្គូ រំពឹងថា នឹងបន្តកិច្ចសន្ទនាជាមួយនឹងក្រុងវ៉ាស៊ីនតោនឡើងវិញ ក្រោយពីជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលថ្មីៗនេះ ។ លោក Peskov បានថ្លែងថា “មាន … ក្តីសង្ឃឹមតិចតួចថា យ៉ាងហោចណាស់ការសន្ទនាកម្រិតទាបមួយចំនួននឹងបន្តឡើងវិញ...
ភ្នំពេញ៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ គូសបញ្ជាក់ថា ការប្រារព្ធឡើងនូវទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា គឺមានបំណងរើសសំរាម ដែលនៅសេសសល់ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក និងជាការអប់រំផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋយល់ដឹង ចេះទុកដាក់សំរាម និងថែរក្សាបរិស្ថានឱ្យល្អជានិច្ច ។ នេះជាការបញ្ជាក់របស់លោក ហួត ហៃ...
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានរាយការណ៍កាលពីថ្ងៃសុក្រថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅក្នុងការសន្ទនាតាមទូរស័ព្ទជាលើកដំបូងរបស់ពួកគេគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មក ។ មេដឹកនាំទាំង ២បានផ្លាស់ប្តូរទស្សនៈរបស់ពួកគេលើស្ថានភាពបច្ចុប្បន្ននៅអ៊ុយក្រែន ដោយប្រធានាធិបតីរុស្ស៊ី បានកត់សម្គាល់ថា វិបត្តិនេះគឺជា “លទ្ធផលផ្ទាល់នៃគោលនយោបាយឈ្លានពានដ៏យូរអង្វែងរបស់អង្គការ NATO” ដែលមានបំណងបង្កើត “តំបន់មួយប្រឆាំងនឹងរុស្ស៊ី” នៅលើទឹកដីអ៊ុយក្រែន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Aleksandr Pankin បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសឥណ្ឌូណេស៊ីបានទទួលឋានៈជាដៃគូថ្មីពីសំណាក់ក្រុមសេដ្ឋកិច្ច BRICS ហើយក្នុងនោះសារព័ត៌មានរុស្ស៊ី រាយការណ៍ថា ម៉ាឡេស៊ី និងថៃ ក៏បានទទួលការចាត់តាំងនេះដែរ។ លោក Pankin បានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ខណៈកំពុងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងលីម៉ា ប្រទេសប៉េរូ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កិច្ចសន្ទនាគ្នារវាងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហាក់បីដូចជាបានបើកប្រអប់ទទួលយកមួយដ៏សំខាន់ និងអនុញ្ញាតិឲ្យឱ្យទីក្រុងម៉ូស្គូនូវអ្វីដែលខ្លួនចង់បាន។ ការលើកឡើងនេះត្រូវបានធ្វើឡើងដោយប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ដោយបានបង្ហាញអំពីភាពមិនសប្បាយចិត្តទៅនឹងលទ្ធផលនៃកិច្ចប្រជុំពិភាក្សាគ្នាលើកនេះឡើយ។ លោក Scholz បានទូរស័ព្ទទៅលោកពូទីនកាលពីថ្ងៃសុក្រ ដែលជាលើកទីមួយដែលអ្នកទាំងពីរបាននិយាយគ្នាក្នុងរយៈពេលជិតពីរឆ្នាំហើយ ការសន្ទនាមានរយៈពេលជិតមួយម៉ោង ដោយក្នុងនោះប្រធានបទសំខាន់មានទាំងបញ្ហាអ៊ុយក្រែនផងនៅក្នុងចំណោមរឿងផ្សេងៗទៀត។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងអធិការបតីអាល្លឺម៉ង់ Olaf Scholz បានជជែកគ្នាតាមទូរស័ព្ទជាលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំកាលពីថ្ងៃសុក្រ។ ប្រភពដដែលបានសរសេរទៀតថាមេដឹកនាំទាំងពីរបានពិភាក្សាអំពីជម្លោះអ៊ុយក្រែន និងកិច្ចចរចាសន្តិភាពដ៏មានសក្តានុពលរវាងទីក្រុងមូស្គូ និងទីក្រុងគៀវផងដែរដែលជាប្រធានបទសំខាន់។ ផែនការសម្រាប់កិច្ចចរចាដោយផ្ទាល់ត្រូវបានរាយការណ៍ដំបូងដោយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់នៅព្រឹកថ្ងៃសុក្រ ខណៈដែលវិមានក្រឹមឡាំងគ្រាន់តែបញ្ជាក់ថាលោកPutinត្រូវបានកំណត់ដើម្បីធ្វើការហៅទូរស័ព្ទអន្តរជាតិក្នុងអំឡុងពេលថ្ងៃដោយមិនផ្តល់ព័ត៌មានលម្អិត។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Hebestreit...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានសន្យាថា ក្រុមរបស់លោកនឹងខិតខំដោះស្រាយជម្លោះអ៊ុយក្រែន ដើម្បីទប់ស្កាត់ការបង្ហូរឈាមបន្ថែមទៀត។ លោក Trump បានធ្វើការកត់សម្គាល់នេះនៅក្នុងកម្មវិធី American First Policy Institute នៅឯគេហដ្ឋាន Mar-a-Lago របស់គាត់នៅ Palm Beach...
ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា បានបង្ហាញមោនភាពក្រោយទទួលបាន «ពានរង្វាន់ពន្លឺនៃវិទ្យាស្ថានខុងជឺ» មកពីមហាសន្និបាតភាសាចិនពិភពលោក ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ លោក Han Zheng អនុប្រធានាធិបតីចិន តំណាងក្រសួងអប់រំ វិទ្យាស្ថានខុងជឺ និងគ្រឹះស្ថានអប់រំភាសាចិនតាមបណ្តាប្រទេស១៦០ លើទូទាំងសកលលោក ប្រមាណ១២០០ស្ថាប័ន/គ្រឹះស្ថាន សរុបជាង២០០០នាក់។ សន្និបាតនេះ រៀបចំឡើងដោយមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិន-បរទេសនៃក្រសួងអប់រំចិន មូលនិធិអប់រំភាសាចិនអន្តរជាតិ...
កំពង់ស្ពឺ៖ លោក រស សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឲ្យដឹងថា ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាដើរកម្សាន្តលំហែនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍នានា និងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺរយះពេលបីថ្ងៃ ពិធីបុណ្យអុំទូកមានប្រមាណ ៥ម៉ឺននាក់នេះបើយោងតាមរបាយការណ៍នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោកបានបន្តទៀតថា: ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៏ទេសចរណ៍និងស្នាក់នៅ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ នាថ្ងៃឈប់សម្រាក ក្នុងព្រះរាជពិធីបុណ្យអុំទូក...