ខេត្តកំពង់ធំ: ក្មេងប្រុសម្នាក់បានស្លាប់យ៉ាងអាណោចអាធម ខណៈឪពុកម្តាយកំពុងអង្គុយហូបបាយត្រូវបានគ្រែបាក់សង្កត់។ ហេតុការណ៍នេះនៅម៉ោងប្រមាណ១២ និង៣០នាទីថ្ងៃត្រង់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ប្រភពពីសមត្ថកិច្ចឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ធា ដាវីត ភេទប្រុស អាយុ១ឆ្នាំ៨ខែ រស់នៅក្នុងភូមិ/ឃុំ កើតហេតុខាងលើ។ មុនកើតហេតុជនរងគ្រោះបានចុះលេងក្រោមគ្រែ ពេលឪពុកម្តាយ កំពុងអង្គុយហូបបាយនៅលើគ្រែ...
ភ្នំពេញ៖ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋ ជាភ្ញៀវជាតិ និងភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង ៦លាននាក់ បានមកទស្សនា ការប្រណាំងទូក ដើរទិញទំនិញតាមស្តង់តាំងពិពរណ៍ និងការប្រគំតន្ត្រី តាមទម្រង់សិល្បៈបុរាណ និងសម័យ នៅតាមសួនសាធារណៈ ជាមួយដំណើរកម្សាន្តសប្បាយ ប្រកបដោយទឹកមុខរីករាយ ក្រោមម្លប់នៃសន្តិភាព។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរ មកពីគ្រប់ទិសទី ។ ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ភាពជោគជ័យនេះ អាចសម្រេចទៅបាន...
តាកែវ៖ កម្មវិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ១៥ ១៦ ក្នុងភូមិព្រៃស្នួល ត្រូវបានបិទបញ្ចប់ ក្រោមបរិយាកាសសប្បាយរីករាយ ដោយមានអ្នកចូលរួមទស្សនាកម្សាន្តជិត៣ពាន់នាក់ ។ កម្មវិធីបុណ្យអុំទូកក្នុងភូមិព្រៃស្នួលនេះ ប្រព្រឹត្តិទៅបាន ដោយមានការឧបត្ថម្ភផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នូវថវិកាចំនួន២ពាន់ដុល្លារ និងសប្បុរសជនជិតឆ្ងាយមួយចំនួនទៀតផងដែរ។...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបញ្ចប់ការទទួលពាក្យតវ៉ា របស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ាផងដែរ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ប្រព្រឹត្តទៅដោយរលូន...
ក្នុងខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅកាន់ក្រុងលីម៉ាដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី៣១ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉េរូកម្មវិធីទូរទស្សន៍ក្រោមចំណងជើងថា «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» រដូវកាលទី៣ (ភាសាអេស្បា៉ញ) បានចាក់ផ្សាយតាមស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិប៉េរូនិងបណ្តាញទូរទស្សន៍ប៉េរូជាដើម។ ប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប៉េរូបានប្រកាសពីដំណឹងចាក់ផ្សាយដែលធ្វើឱ្យគ្រប់មជ្ឈដ្ឋានរបស់ប៉េរូរពឹងទុកនិងចាប់អារម្មណ៍ជាទូទៅដោយបានសម្គាល់ឃើញថាប្រការនេះនឹងបើកបង្អួចមួយសម្រាប់ប្រជាជនប៉េរូស្វែងយល់ដឹងអំពីគំនិតអភិបាលកិច្ចជាតិរបស់ថ្នាក់ដឹកនាំចិននិងឈ្វេងយល់ពីសភាពការណ៍ជាក់ស្តែងនៃការធ្វើទំនើបកម្មតាមបែបផែនចិន។ កម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» រដូវការទី៣ (ភាសាអេស្បា៉ញ) បានបង្ហាញពីខ្លឹមសារដូចជាការបន្តវេនវប្បធម៌អរិយធម៌អេកូឡូស៊ី ការកាត់បន្ថយភាពក្រីក្រនិងការផ្លាស់ប្តូរអរិយធម៌ជាដើមដែលបានអធិប្បាយ...
តាំងពីឆ្នាំ ២០១៣ មក លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមឬធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំ APEC និងបានថ្លែងសុន្ទរកថាគន្លឹះ ថ្លែងក្នុងសុន្ទរកថា លោកបានប្រើពាក្យប្រៀបធៀបដ៏រស់រវើក ដើម្បីអធិប្បាយយ៉ាងជ្រាលជ្រៅអំពីចក្ខុវិស័យដ៏ល្អបវរ នៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកដែលបានបង្ហាញពីការគិតគូរយ៉ាងជ្រាលជ្រៅរបស់លោកអំពីការកសាងសហគមន៍រួមវាសនារបស់អាស៊ីប៉ាស៊ីហ្វិក ។ “ដំឡូង”នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦ នៅពេលលោក Xi Jinping បានចូលរួមកិច្ចប្រជុំកំពូលនាយកប្រតិបត្តិផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ APEC...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងលើកទឹកចិត្តដល់ក្រុមការងារ គិលានសង្រ្គោះសុខាភិបាល ដោយពោលពាក្យមួយឃ្លាថា «ការលះបង់ដោយសេចក្តីគោរពស្មោះស្ម័គ្រ នៃបុគ្គលិកសុខាភិបាល នៅពីក្រោយការសប្បាយរីករាយ របស់ប្រជាពលរដ្ឋដ៏ឧត្តុង្គឧត្តមនៃយើង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក»។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណផ្ទាល់ដល់មន្រ្តីសុខាភិបាល ដែលបានចូលរួមលះបង់ពេលវេលា ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី...
JOHANNESBURG ៖ ប៉ូលិសខេត្តបានប្រកាសឲ្យដឹង កាលពីថ្ងៃពុធថា អ្នកជីករ៉ែខុសច្បាប់ប្រមាណ ៤.០០០នាក់ នៅតែជាប់គាំងនៅក្រោមដីនៅឯទីក្រុង Stilfontein ខេត្ត North West របស់ប្រទេសអាហ្រ្វិកខាងត្បូង ដោយប្រតិបត្តិការជួយសង្គ្រោះបច្ចុប្បន្ន ត្រូវបានផ្អាកដោយសារភ្លៀងធ្លាក់ចុះខ្លាំងពេក ។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយទីភ្នាក់ងារ Xinhua អ្នកនាំពាក្យប៉ូលិសប្រចាំនៅខេត្ត North West លោក Sabata...
សេអ៊ូល ៖ យោងតាមសារព័ត៌មានរដ្ឋបានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានបញ្ជាឱ្យផលិតយន្តហោះគ្មានមនុស្សដើម្បីបង្កើនការវាយប្រហារ ខណៈមានក្តីបារម្ភកើនឡើងជុំវិញកិច្ចសហប្រតិបត្តិការយោធា កាន់តែស៊ីជម្រៅរបស់ប្រទេសនេះជាមួយនឹងប្រទេសរុស្ស៊ី ។ក្រុងព្យុងយ៉ាង បានបង្ហាញជា លើកដំបូង នូវយន្តហោះគ្មានមនុស្ស បើកវាយប្រហាររបស់ខ្លួននៅក្នុងខែសីហា ដោយអ្នកជំនាញបានឲ្យដឹងថា សមត្ថភាពនេះអាចមក ពីសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ប្រទេសកូរ៉េខាងជើង ជាមួយនឹងរុស្ស៊ី ។ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយ នេះបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារដ៏សំខាន់មួយជាមួយក្រុងម៉ូស្គូ...