ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជា យល់ច្បាស់អំពីភាពចាំបាច់ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយមហិច្ឆតាខ្ពស់។ ការលើកឡើងរបស់ លោករដ្ឋមន្រ្តី នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ នៃក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) ដោយមានការចូលរួមពី លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Aleksandr Grushko បាននិយាយថា ការកើនឡើងដែលកំពុងបន្ត នៅក្នុងប្រទេសស៊ីរីមិនបានប៉ះពាល់ ដល់ទំនាក់ទំនងទ្វេភាគីរវាងទីក្រុងមូស្គូ និងទីក្រុងអង់ការ៉ានោះទេ។ លោក Grushko បានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃព្រហស្បតិ៍ ខណៈកំពុងនិយាយទៅកាន់ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីហើយ នៅពេលសួរថាតើទំនាក់ទំនងរវាងតួគី និងរុស្ស៊ីកាន់តែយ៉ាប់យ៉ឺន ចំពេលមានការកើនឡើង នៅក្នុងប្រទេសស៊ីរីឬយ៉ាងណានោះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Bogdanov បានបង្ហាញឱ្យដឹងថា អ្នកការទូតរុស្ស៊ីនៅទីក្រុងដាម៉ាស បានជួបជាមួយតំណាងរបស់ក្រុម Hayat Tahrir al-Sham ដែលជាបណ្តាញនៃក្រុមជីហាដ ទើបដណ្តើមអំណាចនៅក្នុងប្រទេសស៊ីរី។ HTS ដែលពីមុនត្រូវបានគេស្គាល់ថាជារណសិរ្ស Al-Nusra បានបើកការវាយលុកដ៏គួរឱ្យ ភ្ញាក់ផ្អើលមួយចេញពីទីក្រុង Idlib នៅចុងខែវិច្ឆិកា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពី ប្រភពមន្ត្រីយោធាដែលបាន និយាយប្រាប់កាសែត Times of Israel ថា កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល កំពុងអនុវត្តការត្រៀមរៀបចំសម្រាប់ ការវាយប្រហារដ៏ធំមួយទៅ លើទីតាំងនុយក្លេអ៊ែរជាច្រើនរបស់អ៊ីរ៉ង់។ ទីភ្នាក់ងារព័ត៌មានដដែលនេះបាននិយាយថា ទីក្រុងយេរូសាឡឹមខាងលិចជឿថា ការដណ្តើមកាន់កាប់ដ៏គួរឱ្យភ្ញាក់ផ្អើល របស់ស៊ីរីដោយពួកឧទ្ទាមជីហាដ បានធ្វើឱ្យទីតាំងរបស់ទីក្រុងតេហរ៉ង់ចុះខ្សោយ ដែលអាចជំរុញឱ្យអ៊ីរ៉ង់ បង្កើនល្បឿនកម្មវិធីបរមាណូរបស់ខ្លួន។ ទន្ទឹមនឹងនោះ...
ពោធិ៍សាត់: មានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ ការអនុវត្តការងារទប់ស្កាត់ និង បង្រ្កាបបទល្មើសធនធានធម្មជាតិ ការកាប់រុករានដីព្រៃរបស់រដ្ឋ ក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់ នៅសាលប្រជុំនៃរដ្ឋបាលខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក ខូយ រីដា អភិបាលខេត្ត និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់យើងត្រូវតែមានភាពស្អាតស្អំ ហើយបើមានអ្នកដែល ឃុបឃឹតជាមួយនឹងបទល្មើស គឺលោកមិនលើកលែងអោយនោះឡើយ។ លោក...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ក្រៅពីមានចំណេះជំនាញច្បាស់លាស់និងមានសីលធម៌ល្អ យុវជនក៏ត្រូវយល់ដឹងពីសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់ និងការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូរបស់អ្នកដទៃ ដើម្បីឱ្យការសម្តែងមតិរបស់ខ្លួនធ្វើឡើងដោយមិនប្រឈមនឹងបញ្ហា ហើយមានប្រយោជន៍សម្រាប់សង្គម។ នេះគឺជាការគូសបញ្ជាក់របស់លោក ប៉ែន បូណា ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី១២...
ស្វាយរៀង ៖ លោក ឡុង សេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាននិងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ អញ្ជើញបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងទិសដៅ ការងារឆ្នាំ២០២៥ របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ។ ពិធីនេះមានការចូលរួម ពីលោក...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញការរៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមចាកចេញដោយរលូន និងប្រកបដោយ ចលនាការ ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ នាឱកាសអញ្ជើញជាជាអធិបតីសម្ពោធ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញការ ទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត លើឧស្សាហកម្មប្រតិគមន៍...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនថាមពលរដ្ឋរបស់រុស្ស៊ី Rosneft បានយល់ព្រមផ្គត់ផ្គង់ប្រេងប្រមាណជា៥០០,០០០បារ៉ែលក្នុងមួយថ្ងៃនៃកម្រិតប្រេងឆៅផ្សេងៗគ្នាដល់ក្រុមហ៊ុនចម្រាញ់ឯកជនឥណ្ឌា Reliance។ ប្រភពដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ប្រភពរបស់ខ្លួនទៀតថាកិច្ចព្រមព្រៀងនេះមានតម្លៃប្រហែល១៣ពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងតម្លៃបច្ចុប្បន្នហើយវាគឺជាកិច្ចព្រមព្រៀងថាមពលដ៏ធំបំផុតដែលមិនធ្លាប់មានរវាងទីក្រុងមូស្គូ និងទីក្រុងញូវដែលី។ នៅក្រោមកិច្ចព្រមព្រៀងរយៈពេល១០ឆ្នាំនេះក្រុមហ៊ុន Rosneft នឹងដឹកជញ្ជូនទំនិញទំហំ២០-២១Aframax (៨០,០០០ ទៅ ១០០,០០០ តោន) នៃប្រភេទប្រេងឆៅរបស់រុស្ស៊ីផ្សេងៗ បូករួមទាំងទំនិញចំនួន៣ប្រហែលជា១០០,០០០ តោននៃប្រេងឥន្ធនៈរៀងរាល់ខែ នេះបើយោងតាមអ្នកដែលដឹងពីបញ្ហានេះ។ ការដឹកជញ្ជូនទៅកាន់កន្លែងចម្រាញ់ដ៏ធំរបស់...
ហ្សាការតា៖ លោក Jiro Tominaga នាយកធនាគារ ADB ប្រចាំនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ (ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី នឹងកើនឡើង៥ភាគរយនៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ។ គួរបញ្ជាក់ថា ការព្យាករណ៍នេះ គឺទាបជាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB)...