ភាពជាដៃគូសហការជាមួយក្លឹប Tottenham Hotspur បង្កើនការប្តេជ្ញាយ៉ាងស៊ីជម្រៅរបស់ Tiger ក្នុងការគាំទ្រលើចំណង់ចំណូលចិត្តលើវិស័យកីឡាបាល់ទាត់ និងការរីកចម្រើនរួមគ្នា ដែលស្របតាមការជឿជាក់របស់ស្រាបៀរ Tiger® នោះគឺ “ឆ្ពោះទៅមុខជាមួយគ្នា”។ ភ្នំពេញ៖ Tiger® នៅតែបន្តជោគជ័យប្រកបដោយភាពក្លាហាន និងរីកចម្រើន ដោយការក្លាយជាដៃគូសហការជាផ្លូវការរបស់ក្លឹបបាល់ទាត់លំដាប់កំពូល Tottenham Hotspur ។ នេះជាការសហការជាមួយដៃគូដ៏ធំទីពីររបស់ Tiger ដែលជាក្លឹបដ៏ល្បីមួយនៅក្នុងក្របខ័ណ្ឌPremier League របស់ប្រទេសអង់គ្លេស បន្ទាប់ពីការប្រកាសជាដៃគូសហការជាមួយ Manchester United ថ្មីៗនេះ។ តាមរយៈភាពជាដៃគូជាច្រើនឆ្នាំទាំងនេះ ក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីល្បាញមួយនៃតំបន់អាស៊ីនឹងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនទំនាក់ទំនងអោយកាន់តែស៊ីជម្រៅ ដែលនាំអ្នកគាំទ្រនៅទ្វីបអាស៊ី និងពីទ្វីបផ្សេងៗទៀត អោយកាន់តែខិតទៅជិតក្លឹបដែលពួកគេស្រឡាញ់។ លោក Sean O’Donnell ដែលជានាយកម៉ាកយីហោសកលនៃស្រាបៀរ Tiger® បាននិយាយថា “នៅខាងស្រាបៀរ Tiger® យើងជឿជាក់ថា ភាពក្លាហានរបស់បុគ្គលម្នាក់ៗគឺកើតចេញពីការគាំទ្រពីអ្នកជុំវិញខ្លួន។ ភាពជាដៃគូសហការរបស់យើងជាមួយក្លឹបដ៏ល្បីដូច Tottenham Hotspur បានបង្ហាញពីការជឿជាក់របស់យើងថាយើងឆ្ពោះទៅមុខជាមួយគ្នា។...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅជួយទទួលយកប្រជាពលរដ្ឋ ចំនួន៣នាក់ មកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ក្រោយពីរងរបួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ហើយត្រូវការសង្គ្រោះបន្ទាន់។ អ្នកឧកញ៉ា ទៀ វិចិត្រ មានបញ្ជាក់ថា...
ភ្នំពេញ៖ គណៈប្រតិភូ នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) បានបង្ហាញអំពីការប្ដេជ្ញាចិត្តខ្ពស់ នៅក្នុងការបន្តចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធានាឱ្យបាន នូវក្នុងការថែរក្សាតំបន់បេតិកភណ្ឌរបស់មនុស្សជាតិ ។ នេះជាការប្តេជ្ញារបស់គណៈប្រតិភូ អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដែលដឹកនាំដោយសហប្រធានជប៉ុន តំណាងដោយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងសហប្រធានបារាំង តំណាងដោយលោក...
ភ្នំពេញ ៖ លោក Riccardo Puliti អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួង-ស្ថាប័នកម្ពុជា ជាមួយនឹងIFC នាពេលកន្លងមក និងបានបង្ហាញបំណង ក្នុងការស្វែងរកកាលានុវត្តភាព ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន បន្ថែមទៀតនៅកម្ពុជា ។ នេះជាការលើកឡើងរបស់លោក Riccardo Puliti...
បរទេស ៖ ទឹកជំនន់ធ្ងន់ធ្ងរ នៅក្នុងខេត្តចំនួនប្រាំភាគខាងត្បូង ប្រទេសថៃ កំពុងធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងស្រុកចំនួន ៤៧ និងប៉ះពាល់ដល់គ្រួសារជាង ១២៨.០០០ ដោយអ្នកស្លាប់ដោយសារទឹក ជំនន់កើនឡើងដល់ ៨ នាក់។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីម្សិលមិញ ទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតត្រូវបានរាយការណ៍នៅក្នុងស្រុក...
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំពង្រីកនៃសហសេវិកនៃក្រសួងការពារជាតិរុស្ស៊ីថា លោកខាងលិចកំពុងជំរុញរុស្ស៊ីឆ្ពោះទៅរកខ្សែបន្ទាត់ក្រហមរបស់ខ្លួន ដោយទុកឱ្យទីក្រុងមូស្គូ គ្មានជម្រើសអ្វីក្រៅពីការឆ្លើយតប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកពូទីន បានលើកឡើងថា បណ្តាប្រទេសលោកខាងលិចកំពុងប្រើការគំរាមកំហែងរបស់រុស្ស៊ីក្លែងក្លាយ ដើម្បីបន្លាចប្រជាជនរបស់ពួកគេខណៈពេលដែលជំរុញទីក្រុងម៉ូស្គូ ទៅកាន់បន្ទាត់ក្រហម របស់ខ្លួន និងបង្ខំឱ្យមានការឆ្លើយតបដោយបន្ថែមថា លោកខាងលិចធ្វើសង្រ្គាមកូនកាត់ និងបន្តគោលនយោបាយទប់ស្កាត់ទាក់ទងនឹងរដ្ឋ ដែលពួកគេប្រឆាំងរួម ទាំងរុស្ស៊ីផងដែរ...
បរទេស៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃចន្ទថា កោះតៃវ៉ាន់បានទទួលរថក្រោះប្រយុទ្ធ Abrams កម្រិតខ្ពស់ចំនួន ៣៨គ្រឿង ពីសហរដ្ឋអាមេរិក ដែលជារថក្រោះថ្មីដំបូងគេរបស់កោះនេះ ក្នុងរយៈពេល ៣០ឆ្នាំមកនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់សព្វាវុធធំបំផុតរបស់ទីក្រុងតៃប៉ិ ជាយូរមកហើយ ដោយខឹងក្រុងប៉េកាំង ដែលទាមទារតៃវ៉ាន់ជាផ្នែកនៃទឹកដីខ្លួន។...
កណ្តាល៖ ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី (Mekong Quay City) របស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា បានឱ្យវិស័យឯកជន ធ្វើការសិក្សាទៅលើលទ្ធភាព គម្រោងសាងសង់ស្ពាន ទាំងលើទឹក ឬក្រោមទឹក...
សេអ៊ូល៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានឲ្យដឹងថា រយៈពេលនៃការឃុំខ្លួនអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Kim Yong-hyun ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី២៨ ខែធ្នូ ខណៈដែលលោកបានបដិសេធមិនសហការក្នុងការស៊ើបអង្កេតលើប្រធានាធិបតីលោក Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក។ លោក Kim ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការចាប់ខ្លួនជាបន្ទាន់កាលពីថ្ងៃទី២៨ ខែធ្នូ ខណៈដែលជនសង្ស័យសំខាន់នៅក្នុងការស៊ើបអង្កេតទាក់ទងនឹងច្បាប់អាជ្ញាសឹក ហើយរយៈពេលនៃការឃុំខ្លួនស្របច្បាប់របស់លោក ត្រូវបានកំណត់ឱ្យបញ្ចប់ ១០ ថ្ងៃក្រោយមក ពោលគឺនៅថ្ងៃអង្គារនេះតែម្ដង។...
សៀវភៅដែលមានចំណងជើងថា «ពេជ ចន្ទមុន្នី ភរិយា នាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ត្រូវបានចេញផ្សាយ នៅសប្តាហ៍នេះ ដើម្បីចូលរួមនៅក្នុងពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ នាថ្ងៃទី១៩ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ នេះ ។ លោកបណ្ឌិត ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់ បានប្រាប់អ្នកសារព័ត៌មានថា សៀវភៅ...