ភ្នំពេញ៖ ក្រុមហ៊ុន 2WE.Co.,Ltd នៃសាធារណរដ្ឋកូរ៉េ បានបង្ហាញការចាប់អារម្មណ៍ ចំពោះការផលិតជីសរីរាង្គព្រៃស្នួល ដែលជាជីបែបធម្មជាតិ១០០% និងត្រូវបានផលិតឡើងដោយស្នាដៃកូនខ្មែរ ។ ការបង្ហាញការចាប់អារម្មណ៍ ធ្វើឡើងក្នុងឱកាសលោក សយ សុភាព ស្ថាបនិកជីសរីរាង្គព្រៃស្នួល អនុញ្ញាតឱ្យលោក គីម អ៊ីលដូ (KIM IL DO) នាយកប្រតិបត្តិនៃក្រុមហ៊ុន 2WE.Co.,Ltd...
ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសហប្រធានក្រុមការងារអន្តរក្រសួងត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ បានទទួលរៀបចំកិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក ឌិត ទីណា...
ភ្នំពេញ៖ TikTok គឺជាភ្លេតហ្វមដែលមនុស្សជាងមួយពាន់លាននាក់ប្រើប្រាស់ និងចែករំលែកមាតិកាលើប្រធានបទដែលមានសារៈសំខាន់សម្រាប់ពួកគេ។ យើងខិតខំធ្វើការដើម្បីរក្សាសុវត្ថិភាព កន្លែងដែលមានភាពឆ្នៃប្រឌិតដែលអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការស្វែងរកមាតិកាថ្មីៗ និងផ្សាភ្ជាប់ទំនាក់ទំនងជាមួយគ្នាបានយ៉ាងរលូន។ ជាក់ស្តែង ប្រទេសកម្ពុជាជាប្រទេសដែលមានអ្នកបង្កើតមាតិកាតាមភេ្លតហ្វម TikTok ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។ ក្រុមហ៊ុន TikTok ចាប់ដៃគូជាមួយអ្នកជំនាញសកល (រួមទាំងកម្មវិធីពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានពិតជាសកលរបស់យើង) ក្នុងការការពារសហគមន៍ពីព័ត៌មានមិនពិតដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃនិន្នាការព័ត៌មានមិនពិត និងជម្រុញសហគមន៍អ្នកប្រើប្រាស់ទទួលបានព័ត៌មានផ្លូវការពិតប្រាកដ។ គោលការណ៍ណែនាំអំពីសហគមន៍របស់ TikTok មានជាភាសាខ្មែរដែល ហាមខាត់ខ្លឹមសារ ឬមាតិកាមិនត្រឹមត្រូវ បំភ័ន្តឬមិនពិតដែលអាចបង្កគ្រោះថ្នាក់ដល់បុគ្គល ឬសង្គមដោយមិនគិតពីចេតនារបស់អ្នកបង្ហោះឡើយ។ នេះរួមបញ្ចូលមិនត្រឹមតែការប៉ះពាល់ដល់បុគ្គលប៉ុណ្ណោះទេ តែថែមទាំងអាចប៉ះពាល់ដល់សង្គមផងដែរ ដូចជាការធ្វើឱ្យខូចទំនុកចិត្តក្នុងការបោះឆ្នោត ឬគំនិតផ្តួចផ្តើមអំពីសុខភាពសាធារណៈជាដើម។ គោលការណ៍ណែនាំំអំពីព័ត៌មានមិនពិត ក្រុមហ៊ុន TikTok មានគោលការណ៍តឹងតែង ជុំវិញប្រភេទព័ត៌មានមិនពិតដូចជា...
ភ្នំពេញ៖ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ – ក្រុមហ៊ុន Emirates បានទទួលពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី World Travel Awards ២០២៤រួមមាន៖ ពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់ពិភពលោកដែលមានកាប៊ីនលំដាប់ First Class » ពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានម៉ាកយីហោឈានមុខគេ» ពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានកម្មវិធីកម្សាន្តដ៏សម្បូរបែប» និងពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានកម្មវិធីផ្តល់រង្វាន់ឈានមុខគេ»។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដែលមាន «កម្មវិធីទូរស័ព្ទដៃនៃក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទូទាំងពិភពលោក» និង «កម្មវិធីទូរស័ព្ទដៃនៃក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតនៅមជ្ឈិមបូព៌ា» នៅក្នុងកម្មវិធី World Travel Tech Awards ឆ្នាំ២០២៤។ គួរបញ្ជាក់ផងដែរថា ពានរង្វាន់ចុងក្រោយបំផុតទាំងនេះ ទើបទទួលបានប៉ុន្មានសប្តាហ៍ បន្ទាប់ពីនាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់Emirates លោក Mohammed Al Qassim បានជួបជាមួយក្រុមអ្នកសារព័ត៌មានកម្ពុជា ដើម្បីបង្ហាញពីសុទិដ្ឋិនិយមរបស់ Emirates អំពីការកើនឡើងចំនួនអ្នកដំណើរឆ្លងកាត់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។ លោក Al Qassim ក៏បានឆ្លៀតឱកាសនេះ ដើម្បីបង្ហាញពីសុទិដ្ឋិនិយមរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) ក៏នឹងត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃពាណិជ្ជកម្ម...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃបានដាក់ចេញប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់ និមិត្តសញ្ញារដ្ឋបាលស្រុកខ្សាច់កណ្ដាល នៃខេត្តកណ្ដាល។ និមិត្តសញ្ញារដ្ឋបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលត្រូវប្រើប្រាស់ដូចជា៖ ដាក់នៅកន្លែងធ្វើការងារ នៅរដ្ឋបាលស្រុកខ្សាច់កណ្ដាល , ប្រើប្រាស់នៅលើលិខិត ស្រោមសំបុត្រ និងឯកសារផ្លូវការពាក់ព័ន្ធ របស់រដ្ឋបាលស្រុកខ្សាច់កណ្ដាល និងប្រើប្រាស់ក្នុងពិធីនានា ឯកសណ្ឋាន និងប្រើប្រាស់ក្នុងកិច្ចការជាផ្លូវការ ផ្សេងៗតាមការចាំបាច់ ៕
តេអេរ៉ង់៖ ប្រធានកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ បានអំពាវនាវឱ្យអគ្គនាយកនៃ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi រក្សាភាពមិនលំអៀងរបស់ទីភ្នាក់ងារនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់អ៊ីរង់។ លោក Mohammad Eslami ប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នៅខាងក្រៅ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងទីក្រុងតេអេរ៉ង់ ខណៈដែលមានប្រតិកម្មទៅនឹង ការអត្ថាធិប្បាយថ្មីៗរបស់លោក Grossi...
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្ត ដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយវិស័យឯកជន គ្រប់ភាគីពាក់ព័ន្ធ និងអ្នកវិនិយោគទាំងអស់ ចូលរួមបើកទីផ្សារផលិតផលសាច់គ្រប់ប្រភេទ ទៅកាន់ទីផ្សារអន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមជាមួយគ្នា។ នាឱកាសអញ្ជើញជាអធិបតីបិទ កិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានសុខភាពសត្វ...
រសៀលថ្ងៃទី ១៨ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា ការងារជាមួយលោក Ho Iat Seng ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនៅទីក្រុងម៉ាកាវ។ លោក Xi Jinping បានថ្លែងទៅកាន់លោក Ho Iat Seng ថា លោកបានដឹកនាំរដ្ឋបាលពិសេសម៉ាកាវអណាត្តិនេះរួបរួមគ្រប់មជ្ឈដ្ឋានក្នុងសង្គមម៉ាកាវ អនុវត្តគោលនយោបាយ...
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ វេទិកាស្តីពីកំណែទម្រង់ យន្តការដោះស្រាយសំណូមពរ និងពាក្យបណ្តឹងប្រជាពលរដ្ឋ ដោយទាន់ពេលវេលារបស់ទីក្រុងប៉េកាំង២០២៤ ដែលរៀបចំដោយបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលក្រុងប៉េកាំងបានសម្ពោធបើក។ លោក Yin Li សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាបក្សនៃគណៈកម្មាការ បក្សកុម្មុនីស្ដក្រុងប៉េកាំងបានថ្លែងសុន្ទរកថាថា មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូលយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារទីក្រុង...
គៀវ៖ ក្រសួងហិរញ្ញវត្ថុបានប្រកាសថា ប្រទេសអ៊ុយក្រែន បានទទួលទឹកប្រាក់ចំនួន ៤,១ពាន់លានអឺរ៉ូ (ប្រហែល ៤,៣ ពាន់លានដុល្លារអាមេរិក) ពីសហភាពអឺរ៉ុប ដើម្បីផ្តល់ហិរញ្ញប្បទានដល់តម្រូវការសង្គម និងមនុស្សធម៌ជាបន្ទាន់របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មូលនិធិដែលផ្តល់តាមរយៈឧបករណ៍ហិរញ្ញវត្ថុរបស់ Ukraine Facility ត្រូវបានបែងចែកទៅជាថវិការដ្ឋរបស់អ៊ុយក្រែន។ ក្នុងចំណោមចំនួនទឹកប្រាក់សរុប ១,៥ ពាន់លានអឺរ៉ូ (ប្រហែល ១,៥៧ ពាន់លានដុល្លារអាមេរិក)...