ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ចំនួន៣ មានទំហំសរុប១៩២.២លានដុល្លារ ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា។ ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើង នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
ព្រុចសែល ៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានជំរុញឱ្យសហភាពអឺរ៉ុប ឈានដល់កិច្ចព្រមព្រៀងយ៉ាងឆាប់រហ័សជាមួយប្រទេសចិន លើជម្លោះពន្ធលើរថយន្តអគ្គិសនី (EVs) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អធិការបតីអាល្លឺម៉ង់បានលើកឡើងនៅពេលមកដល់កិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាអឺរ៉ុបថា “វាមិនសមហេតុផលទេក្នុងការមានជម្លោះអំពីរឿងនេះ ដូច្នេះហើយ ខ្ញុំសូមអំពាវនាវដល់អ្នកគ្រប់គ្នាឱ្យនាំយកការចរចាទាំងនេះឱ្យមានលទ្ធផលល្អឥឡូវនេះ” ។ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិនសង្ឃឹមថា អឺរ៉ុប នឹងចាត់វិធានការជាក់ស្តែងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីរួមគ្នាជំរុញការពិគ្រោះយោបល់លើផែនការការប្តេជ្ញាចិត្តតម្លៃសម្រាប់រថយន្ត EV...
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលបានធ្វើសកម្មភាពឆក់ ទូរស័ព្ទពីនារីជាជនអូស្ត្រាលី២នាក់បានសម្រេច ត្រូវបានកងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានភ្លាមៗ។ ករណីនេះកើតឡើងនារសៀលថ្ងៃ១៨ ធ្នូ វេលាម៉ោង២២៖២៥នាទី ក្នុងគ្រាលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវប៉ាស្ទ័រ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូ១គ្រឿង មានគ្នាចំនួន២នាក់ ធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ (ជាជនជាតិអូស្ត្រាលី)...
គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi និងសមភាគីអ៊ីរ៉ង់លោក Masoud Pezeshkian បានជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងទ្វេភាគី និងស្តារសន្តិភាពនៅក្នុងតំបន់។ ក្នុងជំនួបរវាងមេដឹកនាំទាំងពីរនៅខាងក្រៅកិច្ចប្រជុំកំពូលលើកទី១១ នៃអង្គការអភិវឌ្ឍន៍៨ (D-8) សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោក Sisi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលុបបំបាត់ភាពតានតឹងក្នុងតំបន់ និងជៀសវាងការកើនឡើង ដោយជំរុញឱ្យភាគីទាំងអស់ធ្វើសកម្មភាពប្រកបដោយប្រាជ្ញាដើម្បីការពារ។ តំបន់ពីការប្រឈមមុខគ្នាដ៏គ្រោះថ្នាក់ ដែលអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសន្តិភាព...
ភ្នំពេញ ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះ រាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោក សរ ចំរុង តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១)...
ភ្នំពេញ ៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច និងអាជ្ញាធរមូលដ្ឋាន បានរកឃើញទីតាំងលាក់ឈើខុសច្បាប់ចំនួន ៣កន្លែង ដែលជនសង្ស័យបានលួចលាក់កប់យ៉ាងជ្រៅក្នុងដី។ បើតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា សកម្មភាពចុះបង្ក្រាបករណីសន្និធិឈើខុសច្បាប់ នៅអតីតដីសម្បទានសេដ្ឋកិច្ចមួយកន្លែង នៅខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីសេចក្តីរាយការណ៍អំពីការ លួចសន្និធិឈើខុសច្បាប់នៅចំណុចស្រែតាអង ភូមិសាស្ត្រ ភូមិជីក្លប់...
ភ្នំពេញ ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិគ្រោះពិភាក្សា ការងារជាមួយតំណាង ធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ...
ញ៉ូវយ៉ក ៖ គ្រោះរញ្ជួយដីមួយដែលមានកម្រិតរញ្ជួយ៥,១រ៉ិចទ័រ បានវាយប្រហារក្នុងរយៈចម្ងាយ ១២៥គីឡូម៉ែត្រ នៃទីក្រុង Dapdap របស់ប្រទេសហ្វីលីពីន នៅវេលាម៉ោង១៩និង២២នាទី ម៉ោងសកលកាលពីថ្ងៃព្រហស្បតិ៍ ។ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ ត្រូវបានកំណត់បឋមថា ស្ថិតនៅរយៈទទឹង១១.៩៤ដឺក្រេប៉ែកខាងជើង និងរយៈបណ្តោយ១២៦.៦៣ដឺក្រេប៉ែកខាងកើត ។ ក្រោយកើតឡើងគ្រោះរញ្ជួយដីនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយអំពីអ្នករងគ្រោះ រឺខូច ខាតអ្វីនៅឡើយទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ប៉េកាំង ៖ បេសកជនរបស់អង្គការសហប្រជាជាតិចិនបានឲ្យដឹង នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ដោយសារស្ថានភាពនៅលើឧបទ្វីបកូរ៉េកាន់តែមានភាពរសើប និងស្មុគ្រស្មាញជាមួយនឹងគន្លងអនាគត ដែលមិនស្ថិតស្ថេរ និង មិនច្បាស់លាស់ សហគមន៍អន្តរជាតិ គួរតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ដំណើរ ការដំណោះស្រាយនយោបាយនៃបញ្ហានៅឧបទ្វីបនេះ ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា “ការរក្សាសន្តិភាព...
ហាណូយ ៖ មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ ធនធានជលសាស្ត្របានព្រមានថា ប្រទេសវៀតណាម ទំនងជានឹងជួបប្រទះរលកកម្តៅខ្លាំង និងអាកាសធាតុក្តៅខ្លាំងនៅក្នុងឆ្នាំ២០២៥ ។ កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មាន Vietnam News បានដកស្រង់សម្តីលោក Mai Van Khiem នាយកមជ្ឈមណ្ឌលខាងលើនេះ ដោយបានលើកឡើងថា ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងស្រុក ទឹកជំនន់កើតឡើងភ្លាមៗ គ្រោះបាក់ដី និងការកើនឡើងនៃភាពញឹកញាប់នៃព្យុះធំ...