បរទេស៖ សហរដ្ឋអាមេរិកបានដកប្រាក់ឧបត្ថម្ភចំនួន ១០លានដុល្លារ ដែលដាក់លើលោក Ahmed al-Sharaa ដែលត្រូវបានគេស្គាល់ថា Abu Mohammed al-Jolani ដែលជាយុទ្ធជនសកម្មប្រយុទ្ធដែលដឹកនាំការបះបោរដែលបានដកប្រធានាធិបតីស៊ីរី Bashar al-Assad ចេញពីអំណាចកាលពីដើមខែនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោកស្រី Barbara...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ឲ្យដឹងដោយបានដកស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីក្រសួងថាមពល Mykola Kolisnyk ដែលបានលើកឡើងថា ប្រទេសអ៊ុយក្រែន កំពុងធ្វើការការងារដើម្បីបង្កើតមជ្ឈមណ្ឌលឧស្ម័នរួមគ្នាជាមួយនឹងប្រទេសប៉ូឡូញ ដើម្បីទូទាត់សងសម្រាប់ការបាត់បង់ការដឹកជញ្ជូនឧស្ម័នរបស់ប្រទេសរុស្ស៊ី ។ លោក Kolisnyk បានលើកឡើងថា “ការបញ្ចប់នៃការដឹកជញ្ជូន គឺជាការចាប់ផ្តើមនៃការប្រកួតប្រជែងក្នុងចំណោមផ្លូវ និងធនធានថ្មី រួមទាំងឧស្ម័នធម្មជាតិរាវ ហៅកាត់ (LNG) ដែលកំពុងបង្កើនចំណែករបស់ខ្លួនយ៉ាងសកម្មនៅក្នុងល្បាយថាមពលរួមរបស់សហភាពអឺរ៉ុប” ។...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជេីញបិទកម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកធនាគារ ARDB នៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប។ ក្នុងឱកាសបិទកម្មវិធីល្ងាចនេះផងដែរ, លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលបានមានប្រសាសន៍វាយតម្លៃខ្ពស់នូវលទ្ធផលការងារដែលសម្រេចបាននៅក្នុងឆ្នាំ២០២៤ និងបានដាក់ទិសដៅការងារត្រូវអនុវត្តបន្តនៅឆ្នាំបន្ទាប់ ស្របតាមចក្ខុវិស័យនៃផែនទីចង្អុលផ្លូវ ១០ឆ្នាំរបស់ធនាគារ។ លោកបណ្ឌិតបានណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីសម្រេចបាននូវលទ្ធផលការងារល្អបន្ថែមទៀត...
បរទេស៖ ក្រុមដែលមានសម្ព័ន្ធភាពជាមួយកូរ៉េខាងជើងបានលួចទ្រព្យសម្បត្តិដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ១,៣៤ ពាន់លានដុល្លារតាមរយៈការលួច ឬ ហេក cryptocurrency ក្នុងឆ្នាំ ២០២៤ ដែលជាការកត់សម្គាល់កម្រិតខ្ពស់បំផុតនៃការលួចទ្រព្យសម្បត្តិឌីជីថល នៅលើកំណត់ត្រា។ ការកើនឡើងនៃការលួចតាមអ៊ីនធឺណិតនេះ បញ្ជាក់អំពីសារៈសំខាន់ដែលកំពុងកើនឡើងនៃរូបិយប័ណ្ណគ្រីបតូ ជាលំហូរប្រាក់ចំណូលដ៏សំខាន់សម្រាប់របបក្នុងទីក្រុងព្យុងយ៉ាង ជាពិសេសនៅក្នុងពន្លឺនៃទណ្ឌកម្មអន្តរជាតិដែលកំពុងបន្ត។ យោងតាមសារព័ត៌មាន Sri Lanka Guardian ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤...
ហុងកុង៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ផ្ការីកនៅកម្ពុជា ជាផ្ការីកស្រសបំព្រងជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ខុសស្រឡះពីផ្ការីករបស់អតីតមេបក្សប្រឆាំង ខណៈពាក្យផ្ការីកកំពុងជាប្រធានបទសំខាន់ក្នុងការជជែកពិភាក្សាគ្នា។ ក្នុងឱកាសចូលរួមប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីខេត្តកំពង់ចាមនាព្រឹកថ្ងៃ២១ ធ្នូ សម្តេចធិបតី បានមានប្រសាសន៍លើកឡើងពីផ្ការីកថា ផ្ការីកជាមួយរាជរដ្ឋាភិបាលគឺជាផ្ការីកដែលស្រស់បំព្រងអមដោយភាពញញឹម កុំយកផ្ការីកទៅញុកជាមួយការបែកបាក់ជាតិ។ ដោយមានប្រសាសន៍ទៅលើមេបក្សប្រឆាំងនៅក្រៅប្រទេស សម្តេចគូសបញ្ជាក់ថា “មានមេដឹកនាំនយោបាយនៅក្រៅប្រទេសគេស្រែកថាផ្ការីកដើម្បីធ្វើបដិវត្តន៍ពណ៌ ព្រោះគេប្រើពាក្យផ្កាហ្នឹងច្រើនតែបដិវត្តន៍នៅមជ្ឈឹមបូព៌ា បដិវត្តន៍ពណ៌...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឱ្យដឹងថា កម្ពុជា នឹងបន្តដើរតួនាទីសកម្ម ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាពជាសាកល និងរួមចំណែកដល់ការលើកកម្ពស់អនាគត ប្រកបសន្តិភាព ទាំងអស់គ្នា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតជាសមាជិក នៃគណៈកម្មាធិការចាត់តាំង នៃគណៈកម្មាធិការកសាងសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប.) សម្រាប់អាណត្តិ...
បរទេស៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ត្រូវតែលាលែងពីតំណែងជាបន្ទាន់ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk បាននិយាយបែបនេះ បន្ទាប់ពីលេចចេញហេតុការណ៍មួយ គឺបុរសដែលដើរកាត់ទីផ្សារបុណ្យណូអែល ដែលមានមនុស្សដ៏ច្រើនក្នុងប្រទេសអាល្លឺម៉ង់ គឺជាជនអន្តោប្រវេសន៍អារ៉ាប់ ដែលមានលិខិតអនុញ្ញាតស្នាក់នៅ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ...
អាតែន៖ អាជ្ញាធរក្រិច បានឲ្យដឹងកាលពីថ្ងៃសុក្រថា មានមនុស្សចំនួន ០៨នាក់ បានបាត់បង់ជីវិត និង១៨នាក់ ត្រូវបានជួយសង្គ្រោះ ក្រោយពីទូកដឹកជនចំណាកស្រុកបានក្រឡាប់លិចដែលធ្វើដំណើរចេញពីដែនកោះ Rhodes របស់ប្រទេសក្រិច ។ ឆ្មាំឆ្នេរសមុទ្រ Hellenic បានឱ្យដឹងថា មនុស្សចំនួន ០៨នាក់ ដែលត្រូវបានជួយសង្គ្រោះបានរងរបួស ក្នុងនោះមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរណាស់ ។ ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការនៅឡើយទេ ខណៈចំនួនពិតប្រាកដនៃមនុស្សនៅលើទូកពេលដែលឧបទ្ទវហេតុបានកើតឡើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ...
កាប៊ុល៖ លោក Khalid Zadran អ្នកនាំពាក្យប៉ូលិសក្រុងកាប៊ុល បានឲ្យដឹងកាលពីថ្ងៃសុក្រថា មានមនុស្សតិចបំផុតចំនួន ១៤នាក់ បានស្លាប់ដោយសារពុលសារធាតុកាបូនម៉ូណូអុកស៊ីតនៅក្នុងរដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ២ ខែកន្លងមកនេះ ។ សារព័ត៌មាន Tolo បានដកស្រង់សម្តីលោក Zadran ដែលបានលើកឡើងថា “ឧប្បត្តិហេតុពុលឧស្ម័នដ៏សាហាវនេះបានបណ្តាលឱ្យពលរដ្ឋអាហ្វហ្គានីស្ថាន ចំនួន ១៤នាក់ស្លាប់...