បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានកាលពីថ្ងៃសុក្របានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានផ្តល់សិទ្ធិចំនួន ៥៧១,៣លានដុល្លារ នៅក្នុងកុងត្រាសរុបជាជំនួយជាយោធាសម្រាប់វិស័យការពារជាតិសម្រាប់កោះតៃវ៉ាន់។ រដ្ឋាភិបាលទីក្រុងប៉េកាំងដែលទទូចថាកោះគ្រប់គ្រងដោយខ្លួនឯង គឺជាផ្នែកមួយនៃសាធារណរដ្ឋប្រជាមានិតចិន ចាត់ទុកទំនាក់ទំនងទាំងនេះថាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន និងការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។ កញ្ចប់ជំនួយនេះរួមបញ្ចូលទាំងការលក់សម្ភារៈយោធាដែលមានសក្តានុពលដែលមានតម្លៃប្រមាណ ២៦៥ លានដុល្លារហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានអនុម័តការលក់គ្រឿងបន្លាស់ចំនួន៣០លានដុល្លារបន្ថែមទៀតសម្រាប់ autocannon ទំហំ៧៦ មីលីម៉ែត្រផងដែរ។ ខណៈពេលដែលសហរដ្ឋអាមេរិកប្រកាន់ខ្ជាប់ជាផ្លូវការនូវគោលនយោបាយចិនតែមួយ ដោយទទួលស្គាល់កោះតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិននោះ...
ព្រៃវែង៖ ថ្លែងក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅបរិវេណវិទ្យាល័យមេសាង ស្រុកមេសាង ខេត្តព្រៃវែង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ លោក ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានគូសបញ្ជាក់ថា ការពង្រឹងធនធានមនុស្ស...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអង្គភាពជាច្រើនរបស់ប៉ាគីស្ថាន រួមទាំងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជាតិគ្រប់គ្រងដោយរដ្ឋ (NDC) ផងដែរ ជុំវិញការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងការអភិវឌ្ឍមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយរបស់ប្រទេសមួយនេះ។ ការប្រកាសនៅដើមសប្តាហ៍នេះដោយក្រសួងការបរទេស បានឲ្យដឹងទៀតដែរថាទណ្ឌកម្មកំណត់គោលដៅទៅលើអង្គភាព NDC ដែលខ្លួនអះអាងថាជាឧបករណ៍ក្នុងការអភិវឌ្ឍន៍មីស៊ីលផ្លោងស៊េរី Shaheen ។ វិធានការនេះរួមមានការបង្កកទ្រព្យសកម្ម និងបម្រាមលើប្រតិបត្តិការជាមួយអង្គភាពអាមេរិកផងដែរហើយបើយោងតាមការបញ្ជាក់ពីសំណាក់ទីប្រឹក្សាសន្តិសុខជាតិរងរបស់ប្រធានាធិបតីអាមេរិក Joe Biden លោក Jon Finer បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍បានគូសបញ្ជាក់អំពីការព្រួយបារម្ភអំពីបច្ចេកវិទ្យាមីស៊ីលដ៏ជឿនលឿនរបស់ប្រទេសប៉ាគីស្ថាន។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រថា កោះតៃវ៉ាន់បានទទួលរថក្រោះ Abrams ចំនួន ៣៨គ្រឿងពីសហរដ្ឋអាមេរិក បន្ទាប់ពីរង់ចាំរយៈពេលជាង ៥ឆ្នាំ។ កាសែតបានកត់សម្គាល់ថា បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ បានបង្ហាញឱ្យឃើញកាន់តែមានប្រសិទ្ធភាពក្នុងការរក្សាអាវុធទំនើបៗរបស់អាមេរិកឱ្យផុតពីដៃកោះតៃវ៉ាន់ ជាងការព្រមានរបស់ទីក្រុងប៉េកាំង។ មកទល់នឹងពេលនេះប្រទេសចិននៅតែចាត់ទុកកោះដែលគ្រប់គ្រងដោយខ្លួនឯងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ យ៉ាងណាក្តីសហរដ្ឋអាមេរិកនៅតែប្រកាន់ខ្ជាប់ជាផ្លូវការនូវគោលនយោបាយចិនតែមួយរបស់ទីក្រុងប៉េកាំង ដោយទទួលស្គាល់តៃវ៉ាន់ជាផ្នែកមួយនៃសាធារណៈរដ្ឋប្រជាមានិតទោះបីជាទីក្រុងវ៉ាស៊ីនតោនចូលរួមក្នុងពេលដំណាលគ្នាក្នុងកិច្ចសហប្រតិបត្តិការយោធាជាមួយរដ្ឋាភិបាលនៅទីក្រុងតៃប៉ិ ដែលទីក្រុងប៉េកាំងប្រឆាំងយ៉ាងខ្លាំងក៏ដោយ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTវិមានក្រឹមឡាំងបានច្រានចោលរបាយការណ៍ដែលបង្ហាញថាអធិការបតីអាល្លឺម៉ង់ Olaf Scholz គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ដើម្បីពិភាក្សាជាមួយប្រធានាធិបតី Vladimir Putinអំពីទស្សនវិស័យសម្រាប់សន្តិភាពជាមួយអ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់កាសែត Vedomosti កាលពីថ្ងៃសុក្រ នៅពេលសួរអំពីដំណើរទស្សនកិច្ចដែលមានពាក្យចចាមអារ៉ាមនេះថា៖ទេ មិនមានផែនការបែបនេះទេ។ ការរំពឹងទុកអំពីការធ្វើដំណើរដែលអាចទៅរួចទៅកាន់រដ្ឋធានីរុស្ស៊ីដោយមេដឹកនាំអាល្លឺម៉ង់លោក Scholz បានកើតឡើងជាលើកដំបូងនៅក្នុងរង្វង់ក្រុមសហភាពប្រជាធិបតេយ្យគ្រិស្តសាសនា (CDU)...