កំពង់ស្ពឺ៖ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឱ្យចាត់វិធានការក្តៅលើក្រុមក្មេងទំនើង ដោយគ្មានការលើកលែង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១:២៥នាទីទាបភ្លឺ រំលងអាធ្រាតឈានចូលថ្ងៃទី២៦។ ដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៍និងកម្លាំងអន្ដរាគម៍នបានធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើងមួយក្រុម...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ បានរងរបួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ រួចក៏ធ្លាក់ចូលលូ នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដែលត្រូវការសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា...
កាលពីជាង ១០ ឆ្នាំមុន រដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ ស្តីពីការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ ដែលរួមមានក្រុងសៀងហៃ , ខេត្តជាំងស៊ូ , ខេត្តចឺជាំង និងខេត្តអានហួយ ដោយជំរុញលើកទឹកចិត្តឱ្យតំបន់ ដែលមានសេដ្ឋកិច្ចលូតលាស់ជួយ ដល់តំបន់ដែលមានសេដ្ឋកិច្ចទន់ខ្សោយទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងបច្ចេកវិទ្យា ពិសេសគឺផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ ។ តើគោលនយោបាយសមាហរណកម្មតំបន់ ដីសណ្តទន្លេយ៉ង់សេទទួលបានសមិទ្ធផលយ៉ាងណា ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ...
បរទេស៖ យុវជនម្នាក់ដែលល្បីឈ្មោះ ឬ influencer លើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ថៃ បានស្លាប់ភ្លាមៗបន្ទាប់ពីត្រូវបានគេជួលក្នុងតម្លៃ ៣០.០០០ បាត ដើម្បីជក់ស្រាវីស្គីមួយដបចំណុះ ៣៥០មីលីលីត្រ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា យុវជន ឈ្មោះ Thanakarn Kanthee...
ពេលថ្មីៗនេះ មេដឹកនាំអាមេរិក បានចុះហត្ថលេខាលើ” សេចក្តីព្រាងច្បាប់ ស្តីពីការធ្វើប្រតិភូ កម្មសិទ្ធិអំណាចការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ២០២៥” ឱ្យក្លាយទៅជាច្បាប់។ ការចំណាយផ្នែកយោធា ចំនួន៨៩៥ប៊ីលានដុល្លារអាមរិកនេះ បានបំបែកកំណត់ត្រាថ្មី ក្នុងប្រវត្តិសាស្ត្រនិងបង្ហាញ ពីចំណង់អាហារដ៏ធំ របស់វ៉ាស៊ីនតោន ក្នុងការចំណាយផ្នែកយោធា ។ ដើម្បីបង្កើត”ភាពសមហេតុសមផល” សម្រាប់ពង្រីកការចំណាយផ្នែកយោធា សេចក្តីព្រាងច្បាប់នេះ បានលើកឡើងពីប្រទេសចិន រាប់សិបដង និងឃោសនាបំប៉ោងនូវ...
តូក្យូ៖ រដ្ឋាភិបាល នឹងចងក្រងថវិកាដំបូងចំនួន ១១៥,៥ទ្រីលានយ៉េន (៧៣៤ ពាន់លានដុល្លារ) សម្រាប់សារពើពន្ធឆ្នាំ២០២៥ ខណៈដែលការចំណាយលើវិស័យការពារជាតិ និងសន្តិសុខសង្គមនៅតែបន្តកើនឡើង ខណៈដែលការចំណាយលើសេវាបំណុលក៏មានទម្ងន់លើហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសជប៉ុនផងដែរ។ សេចក្តីព្រាងថវិកាគណនីទូទៅសម្រាប់ឆ្នាំដែលចាប់ផ្តើមក្នុងខែមេសានឹងលើសពីកំណត់ត្រាមុនចំនួន ១១៤,៣៨ទ្រីលានយ៉េនសម្រាប់សារពើពន្ធ ២០២៣។ ចំណូលពន្ធសម្រាប់ឆ្នាំសារពើពន្ធថ្មី ត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល ៧៨,៤ទ្រីលានយ៉េន ដែលជាកំណត់ត្រាខ្ពស់សម្រាប់រយៈពេល ៦ឆ្នាំជាប់ៗគ្នា។ ថ្វីបើប្រាក់ចំណូលមានកំណត់ត្រាដែលអាចកើតមានក៏ដោយ រដ្ឋាភិបាលគ្រោងនឹងបោះផ្សាយមូលបត្របំណុលថ្មីដែលមានតម្លៃ ២៨,៦ទ្រីលានយ៉េន...
BAKU ៖ ប្រទេស អាស៊ែបៃហ្សង់ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ជាថ្ងៃសម្រាប់ជាតិនៃការកាន់ទុក្ខសម្រាប់ជនរងគ្រោះនៃឧប្បត្តិហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរ Embraer 190 ដែលកំពុងប្រតិបត្តិការជើងហោះហើរពីក្រុង Baku ឆ្ពោះទៅកាន់ Grozny ។ លោក Ilham Aliyev ប្រធានាធិបតីប្រទេស អាស៊ែបៃហ្សង់ (Azerbaijani) បានចុះហត្ថលេខា លើបទបញ្ជាផ្លូវការមួយ ដើម្បីប្រារព្ធទិវាកាន់ទុក្ខ...
ភ្នំពេញ ៖ ជនជាតិវៀតណាមទាំងស្រី ទាំងប្រុសចំនួន២១នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា កាលពីថ្ងៃ២៤ ធ្នូ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន លួច (អនុវត្តទោសចប់) ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (អនុវត្តទោសចប់) និងប្រទូសកេរខ្មាសមានស្ថានទម្ងន់ទោស (អនុវត្តទោសចប់)។ នេះបើតាមអគ្គនាយកអន្តោប្រវេសន៍ ផ្សាយនាថ្ងៃ២៦ ធ្នូ ។ ក្នុងនោះដែរ...
ភ្នំពេញ៖ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើជាសហអធិបតី ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីប្រឆាំងអំពើពុករលួយ ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ តាមបណ្តាអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ ពិធីផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអនុប្រធាន ឧបការី...
ភ្នំពេញ ៖ សមាគមជាតិក្រុមប្រឹក្សា រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំមហាសន្និបាត លើកទី៣ ដែលត្រូវបានរៀបចំឡើង ស្របតាមការកំណត់ នៅក្នុងលក្ខន្តិកៈរបស់សមាគម ដើម្បីវាយតម្លៃអំពីសមិទ្ធផលការងារ អាណត្តិទី២ និងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន សម្រាប់អាណត្តិថ្មី និងអនុម័ត ឯកសារគោលនយោបាយ យុទ្ធសាស្ត្រមួយចំនួន របស់សមាគម។ មហាសន្និបាតនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព...