ភ្នំពេញ ៖ លោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឱ្យដឹងថា កូនដំរីឈ្មោល១ក្បាល ទំងន់២០០គីឡូក្រាម មានអាការៈហើមជើង ដែលមន្ត្រីឧទ្យានុរក្សដែនជម្រក សត្វព្រៃលំផាត់ប្រទះ ឃើញកាលពីល្ងាចថ្ងៃទី៨ ខែធ្នូឆ្នាំ២០២៤ ត្រូវដឹកយកមកព្យាបាលនៅសួនសត្វភ្នំតាម៉ៅ នាយប់នេះ ។ នេះបើតាមការចេញផ្សាយ របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិ។ គិតមកដល់រសៀលថ្ងៃទី៩ខែធ្នូនេះ ស្ថានភាពសុខភាពកូនដំរីនោះ បានប្រសើរឡើងហើយ។ យ៉ាងណាក៏ដោយដើម្បីធានាបានសុខភាពល្អប្រសើរ ក្រុមមន្ត្រីជំនាញត្រូវបញ្ជូនកូនដំរីនេះទៅព្យាបាល...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរដែលមានលោក ថោង ខុន ជាប្រធាន។ លិខិតចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃ១១ កញ្ញា បានឲ្យដឹងថា ប្រធាន អនុប្រធាន និងសមាជិកសរុបទាំងអស់២៣រូប។ ដោយគណៈកម្មការនេះ មានភារកិច្ចរៀបចំក្រុមជំនុំស្រាវជ្រាវ ដើម្បីចងក្រងឯកសារនិងរៀបចំគម្ពីរអាថ៌កំបាំង យុទ្ធគុនដូនតាខ្មែរ ឲ្យមានការឯកភាពផ្ទៃក្នុងជាតិ ។ ក្នុងនោះសិក្សាស្រាវជ្រាវ...
ភ្នំពេញ ៖ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ៩ ធ្នូនេះ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានបុកគ្រឹះ សាងសង់អគារមន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សេចក្តីសុខចំរុងចម្រើន និងត្រៀមបើកការដា្ឋនសាងសង់ នៅថ្ងៃស្អែកនេះ ត្រូវនឹងថ្ងៃទី១០ ធ្នូ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជានឹងអញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ (បាក់ឌុប)និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ សរុបចំនួន២ ២២៥នាក់ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីជម្រាបជូនមកលោករដ្ឋមន្រ្តីក្រសួងអប់រំ នាថ្ងៃ៤ ធ្នូ។ សូមបញ្ជាក់ថា ក្នុងសម័យប្រឡងបាក់ឌុប កាលពីថ្ងៃ៨-៩ធ្នូសិស្សទទួលបាននិទ្ទេស...
សៀមរាប៖ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤៖ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប ក្រសួងអប់រំ យុវជន និងកីឡា និងប្រតិភូសហភាពអឺរ៉ុប បានរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង “ការ គាំទ្រ កំណែទម្រង់ ការ អប់រំ បច្ចេកទេសកម្រិត មធ្យមសិក្សា ទុតិយភូមិ នៅ កម្ពុជា”។ ...
ភ្នំពេញ ៖ តាមរយៈវីដេអូ ប្រមាណ ២១នាទី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានពន្យល់អំពី កម្រិតទោសតាមច្បាប់ ចំពោះអ្នកលេងល្បែងស៊ីសងខុសច្បាប់ អ្នកបើកល្បែងស៊ីសងខុសច្បាប់ រួមទាំងអ្នកកាងល្បែងស៊ីសងខុសច្បាប់។ លោកបណ្ឌិត បានមានប្រសាសន៍ថា តាមច្បាប់ស្តីពីការ បង្ក្រាបល្បែង ឆ្នាំ១៩៩៦ មាត្រា៤ បានចែងថា ជនណាលេង...
ភ្នំពេញ ៖ បណ្តាក្រុមសហជីពធំៗនៅកម្ពុជា បានលើកឡើងថា ការចូលរួមផ្ទាល់របស់លោក ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” ដែលរៀបចំឡើងដោយសហជីព ជាសក្ខីភាពបង្ហាញ ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិបងប្អូនកម្មករនិយោជិត និងរក្សាឱ្យបាន នូវសុដុមនីយកម្មនៅក្នុង...
ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ទូទាំងខេត្តកណ្ដាល អញ្ជើញមកធ្វើច្បាប់អាជីវកម្ម ដោយស្ម័គ្រចិត្ត ឲ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ បើផុតកាលកំណត់ នោះស្មើនឹងបទល្មើស ហើយអាជ្ញាធរពាក់ព័ន្ធ និងនគរបាលយុត្តិធម៌នឹងសហការគ្នា ដើម្បីធ្វើការផាកពិន័យ ទៅតាមវិធានការរដ្ឋបាល វិធានការច្បាប់ រឺបិទមិនឲ្យប្រកបអាជីវកម្មតទៅទៀត។ ការអំពាវនាវនេះ...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គមក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ជាថ្នាក់ដឹកនាំក្រសួង មន្ត្រីថា្នក់ជាតិ និងក្រោមជាតិរបស់ក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ជាច្រើនរូបផងដែរ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងការផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព នៅលើបណ្តាញសង្គម តាមរយៈបច្ចេកទេសនៃការសរសរអត្ថបទ...
តេអេរ៉ង់៖ អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនជឿថា ប្រជាជនស៊ីរី គួរតែមានសិទ្ធិតែមួយគត់ក្នុងការកំណត់អនាគតរបស់ពួកគេ ដោយមិនមានការជ្រៀតជ្រែកពីបរទេស ឬការដាក់ទណ្ឌកម្ម ណាមួយឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុងប្រទេសស៊ីរី រួមទាំងការដួលរលំ នៃរដ្ឋាភិបាលរបស់ប្រធានាធិបតី បាសា អាល់អាសាដ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការកំណត់អនាគត របស់ប្រទេសស៊ីរី និងការសម្រេចចិត្តអំពីជោគវាសនារបស់ខ្លួន គឺជាការទទួលខុសត្រូវរបស់ប្រជាជនស៊ីរីតែមួយគត់...