ភ្នំពេញ៖ ទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៦ (១៩៤៨-២០២៤) ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” ត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវត្តមានចូលរួមពីតំណាងស្ថានទូត...
ភ្នំពេញ៖ ទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៦ (១៩៤៨-២០២៤) ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” ត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវត្តមានចូលរួមពីតំណាងស្ថានទូត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ការប្រើប្រាស់ពួកភេរវករ ដើម្បីសម្រេចបាននូវគោលដៅភូមិសាស្ត្រនយោបាយ ដូចដែលកំពុងកើតឡើងជាមួយក្រុម Hayat Tahrir al-Sham នៅក្នុងប្រទេសស៊ីរី គឺមិនអាចទទួលយកបានឡើយ ។ លោក Lavrov បាននិយាយកាលពីថ្ងៃអាទិត្យថា៖ យើងពិតជាជឿជាក់លើភាពមិនអាចទទួលយកបាន នៃការប្រើប្រាស់ភេរវករដូចជា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky បានប្រកាសថា ប្រទេសអ៊ុយក្រែន បានទទួលយន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក កញ្ចប់ទី២ ពីប្រទេសដាណឺម៉ាកហើយលោកបានអះអាងថា យន្តហោះនេះនឹងជួយការពារប្រទេសពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។ មេដឹកនាំអ៊ុយក្រែនបានធ្វើសេចក្តីប្រកាសនៅព្រឹកថ្ងៃសៅរ៍នេះ ដោយមិនបានបញ្ជាក់ពីចំនួនយន្តហោះចម្បាំងទំនើបៗដែលទីក្រុងគៀវ បានទទួល ឬថាតើពួកគេត្រូវបានដាក់ពង្រាយរួចហើយឬអត់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ Zelensky បានអះអាងថា យន្តហោះពីកញ្ចប់ទី១...
បាត់ដំបង៖ នាព្រឹកថ្ងៃអាទិត្យទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រឹត្តិការណ៍ ”រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌“ អបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណសួនសម្តេចក្រឡាហោម វិមានឯករាជ្យ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។...
បរទេស៖ រដ្ឋអាជ្ញារបស់ប្រទេស កូរ៉េខាងត្បូង បានចាប់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun កាលពីថ្ងៃអាទិត្យ ចំពេលមានការស៊ើបអង្កេតលើការចោទប្រកាន់ពីបទក្បត់ជាតិ បន្ទាប់ពីប្រធានាធិបតី Yoon Suk-yeol ប្រកាសច្បាប់អាជ្ញាសឹកកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការិយាល័យស៊ើបអង្កេតពិសេស ដែលស៊ើបអង្កេតភាពចលាចលនយោបាយបាននិយាយថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បាននិយាយថា យន្តហោះចម្បាំងរុស្ស៊ី និងស៊ីរីបានធ្វើការវាយប្រហារតាមអាកាសសំដៅលើកងកម្លាំងភេរវករនៅភាគឦសាននៃខេត្ត Homs ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធរាប់សិបនាក់ ។ ការប្រយុទ្ធទ្រង់ទ្រាយធំនៅក្នុងប្រទេសស៊ីរីបានផ្ទុះឡើងកាលពីសប្តាហ៍មុនបន្ទាប់ពីក្រុមភេរវករជាច្រើនដែលដឹកនាំដោយ Hayat Tahrir-al-Sham (HTS) ដែលជាការបាញ់ប្រហាររបស់ Jabhat al-Nusra បានបើកការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល។ ថ្មីៗនេះក្រុមជីហាដបានធ្វើការវាយលុកយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងខេត្តអាឡិប៉ូ ហើយកងទ័ពស៊ីរីបានដកខ្លួនចេញពីទីក្រុងហាម៉ាប៉ុន្តេ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយថា លោកមានការសោកស្ដាយជាខ្លាំងចំពោះការប្រកាសដាក់ច្បាប់អាជ្ញាសឹកនៅក្នុងប្រទេស ហើយបានប្តេជ្ញាថានឹងមិនធ្វើសកម្មភាពនេះម្តងទៀតឡើយ។ លោក Yoon បានថ្លែងការសុំទោសរបស់គាត់នៅក្នុងសុន្ទរកថារយៈពេលពីរនាទី ទៅកាន់ពលរដ្ឋទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ដែលជាការបង្ហាញជាសាធារណៈលើកដំបូងរបស់គាត់ ចាប់តាំងពីមានវិបត្តិបានផ្ទុះឡើងក្នុងប្រទេសកាលពីដើមសប្តាហ៍នេះ។ លោក Yoon បានអះអាងថា៖ ការប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់នេះកើតចេញពីការអស់សង្ឃឹមរបស់ខ្ញុំ ក្នុងនាមជាភាគីទទួលខុសត្រូវចុងក្រោយសម្រាប់កិច្ចការរដ្ឋ។...
កំពង់ធំ៖ នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ មន្ត្រីនគរបាលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន ស្ថិតក្នុងភូមិត្រពាំងជ្រូក ឃុំ សំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ...
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺលោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ចាប់ពីថ្ងៃនេះទៅ ពលរដ្ឋដែលយកឯកសារពាក់ព័ន្ធនិងអត្រានុកូលដ្ឋានទៅតុលាការដើម្បីកែសម្រួល លែងយឺតយ៉ាវទៀតហើយ ក្នុងករណីមានការយឺតយ៉ាវ និងមានភាពមិនប្រក្រតីណាមួយ ពលរដ្ឋអាចយកឯកសារទាំងនោះមកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីឱ្យរដ្ឋបាលខេត្តដាក់ជូនដោយផ្ទាល់ទៅកាន់សាលាដំបូង ហើយរាល់ការងារកែសម្រួលនេះមិនចំណាយថវិកាទេ។ការណ៍នេះ ធ្វើឡើងក្នុងឱកាសបិទសន្និបាទបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។ លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា កន្លងមកមានបងប្អូនប្រជាពលរដ្ឋបានត្អូញត្អែរពីការយឺតយ៉ាវនៃដំណើរការកែសម្រួលទិន្នន័យឯកសារអត្រានុកូលដ្ឋាននៅសាលាដំបូងខេត្ត ហើយខ្លះក៏បានរអ៊ូរទាំពីការទារប្រាក់ជាថ្នូរនិងការកែសម្រួលនេះដែរ...