ភ្នំពេញ៖ ដើម្បីសំដៅធានា និងរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ កាត់បន្ថយនូវការកកស្ទះ និងគ្រោះថ្នាក់ ចរាចរណ៍នៅតាមដងផ្លូវ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការកែសម្រួលឡើងវិញ នូវតម្រាយផ្លូវ ពេលវេលា និងប្រភេទ រថយន្តដឹកជញ្ជូនធុនធ្ងន់ ចេញ-ចូល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយក្នុងនោះ រថយន្តដឹកជញ្ជូន ធុនធ្ងន់ត្រូវបានកំណត់ជា ២ប្រភេទ ។ សូមអាចសេចក្តីណែនាំស្តីពី ការកែសម្រួលការធ្វើចរាចរ របស់រថយន្តដឹកជញ្ជូន...
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិទូទាំងប្រទេស បានបន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ចំនួន ១ ៨១៣លើក ដោយមានប្រជាពលរដ្ឋចូលរួមស្វែងយល់ ចំនួន ៧២ ២៣៩នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យុវជនដែលមានវ័យក្មេងនៅក្នុងតំបន់អឺរ៉ុប និងលោកខាងលិចកាន់តែច្រើន បានបង្ហាញអំពីការព្រួយបារម្ភ ចំពោះបញ្ហាផ្សេងៗដែលមានដូចជា ការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្សជំនួសវិញ នៅក្នុងពេលបច្ចុប្បន្ននេះ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់លោកខាងលិច កំពុងមានភាពលំបាកក្នុងការជ្រើសរើស យុវជនជំនាន់ថ្មីដែលមានសមត្ថភាព ខណៈដែលមនុស្សជំនាន់ក្រោយ បានចាប់ផ្តើមផ្តល់អាទិភាពដល់បញ្ហា ដែលមានស្រាប់ដូចជាការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្សនេះបើយោងតាមអ្វី ដែលអតីតប្រតិបត្តិការស៊ើបការណ៍សម្ងាត់អង់គ្លេសម្នាក់ បានប្រាប់ទៅកាន់កាសែត ABC News របស់ប្រទេសអូស្ត្រាលី។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បានព្រមានថានឹងបង្កើតឲ្យមានភាពវេទនា យ៉ាងខ្លាំងមួយសម្រាប់ក្រុមហាម៉ាស ប្រសិនបើក្រុមហាម៉ាសមិនដោះលែង ចំណាប់ខ្មាំងអ៊ីស្រាអែលដែល នៅសេសសល់មុនពេលគាត់ចូលកាន់តំណែង។ ប្រភពដដែលបានសរសេរទៀតថាលោក Trump បានដាក់សម្ពាធទាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ឲ្យបញ្ចប់ជម្លោះរបស់ពួកគេ មុនពេលលោកចូលកាន់តំណែង។ រំលឹកដែរថាក្រុមសកម្មប្រយុទ្ធហាម៉ាស បានចាប់ចំណាប់ខ្មាំងជាង ២៥០នាក់ ក្នុងអំឡុងពេលវាយលុករបស់ពួកគេ លើអ៊ីស្រាអែលកាលពីខែតុលាឆ្នាំមុន។...
ភ្នំពេញ៖ នគរបាលខេត្តបន្ទាយមានជ័យ បានឃាត់បញ្ជូនជនជាតិថៃប្រុសស្រីចំនួន ១០នាក់ ទៅសាលាខេត្តបន្ទាយមានជ័យ ជាមួយនិងសារធាតុញៀនជាច្រើនមុខចំនួនជិត ១ម៉ឺនគ្រាប់។ បើតាមលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាអនុវត្តតាមផែនការណែនាំនិងបញ្ជាដោយផ្ទាល់របស់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ...
ភ្នំពេញ៖ សាលាដំបូងខេត្តកណ្តាលបានសម្រេចដាក់ ពន្ធនាគារស្រ្តីជនជាតិហ្វីលីពីន១៣នាក់ ក្នុងម្នាក់ៗ៤ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ឆ្នាំ ទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន (ពពោះជំនួស) ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល នាថ្ងៃ២ ធ្នូបានឲ្យដឹងថា ករណីនេះកើតឡើងនៅចំណុចបុរី វិមានភ្នំពេញ ស្ថិតនៅលើផ្លូវជាតិលេខ៦A ផ្ទះលេខ៦២រ ផ្លូវលេខ២៤ និងផ្ទះលេខ១៤អ ផ្លូវលេខ២០ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ នេះជាកិច្ចប្រជុំលើកទីពីរហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានជួបប្រជុំជាមួយតំណាងគណបក្សនយោបាយ ដែលមិនមានអាសនៈក្នុងសភា តែអាចជួបជាមួយគ្នា ដោយប្រើប្រាស់យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់...
ពោធិ៍សាត់÷ សត្វអណ្តើកចំនួន ៧៩ ក្បាល ត្រូវបានលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលក្រគរ រួមនិងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២៤ បានយកទៅព្រលែង នៅក្នុងកន្លែងអភិរក្ស របស់សហគមន៍នេសាទព្រែកតាចាន់ ស្ថិតក្នុងភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់សម្រាប់ការថែរក្សា...
ពោធិ៍សាត់÷លោកខូយ រីដា អភិបាលខេត្ត និងជាប្រធានគណះកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២៤ បាននាំយកស្រូវពូជ OM 5451 ដែលជាអំណោយ របស់គណះកម្មាធិការ គ្រប់គ្រងប្រព័ន្ធស្បៀង បម្រុងកម្ពុជាយកទៅចែក ជូនប្រជាកសិករ ដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC កងកម្លាំងទាហានអ៊ុយក្រែន ដែលកំពុងប្រយុទ្ធនៅក្នុងតំបន់ Kursk របស់រុស្ស៊ី ត្រូវបានបញ្ជាឱ្យផ្អាកប្រតិបត្តិការ របស់ខ្លួនរហូត ដល់ប្រធានាធិបតីអាមេរិកថ្មី ស្បថចូលកាន់តំណែង។ កងពលតូចជាច្រើនរបស់អ៊ុយក្រែន បានចូលទៅក្នុងតំបន់ព្រំដែន កាលពីដើមខែសីហា ហើយនឹងបន្តឆ្ពោះទៅរកគោលដៅ រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងតំបន់ ។ គោលបំណងនៃការលុកលុយ គឺដើម្បីបង្វែរកងកម្លាំងរុស្ស៊ីចេញពីទីក្រុង Donbass...