ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមគ្នាបង្ក្រាបករណីក្មេងទំនើងឲ្យបានផុសផុលដោយមិនត្រូវបន្ធូរបន្ថយដៃនោះទេ ជាពិសេសក្មេងៗដែលអួតអាងគ្នាអំពីដាវសាំម៉ូរ៉ៃលើហ្វេសប៊ុកត្រូវមានចំណាត់ការតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាតបំផុត ។ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃ២៦ ធ្នូនេះ សម្តេចបានលើកឡើងជាច្រើនទាក់ទងទៅនឹងក្រុមក្មេងទំនើង បន្ទាប់ពីក្រសួងយុត្តិធម៌ បានរៀបចំសន្និសីទពីក្មេងទំនើង កាលពីថ្ងៃ២៥ ធ្នូ។ ដោយក្នុងនោះសម្តេចបានសង្កត់ធ្ងន់ថា ស្នងការគ្រប់រាជធានី-ខេត្ត មិនត្រូវបន្ធូរបន្ថយដៃនោះទេចំពោះការបង្ក្រាបក្មេងទំនើង បើងើបឡើងមួយបង្ក្រាបមួយទៅវិញឲ្យទាន់ពេលវេលា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់កម្មវិធីទូរទស្សន៍ ’60 Minutes’ កាលពីថ្ងៃពុធថា ទីក្រុងមូស្គូជឿជាក់ថា ជម្លោះនុយក្លេអ៊ែរ មិនអាចមានអ្នកណាឈ្នះបានទេ។ លោកបានបន្តទៀតថា៖ ទោះជានឹងត្រូវផ្ទុះឡើងក្នុងកាលៈទេសៈណាក៏ដោយ នោះមិនមែនមានន័យថា នរណាម្នាក់អាចសាកល្បងភាពអត់ធ្មត់ របស់រុស្ស៊ីនោះបានទេ ហើយ ប្រទេសរុស្សីនឹងមិនស្ទាក់ស្ទើរ ក្នុងការការពារផលប្រយោជន៍របស់ខ្លួន ជាមួយនឹងគ្រប់មធ្យោបាយដែលមានជាដាច់ខាត។...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដី និងលើកតម្កើងកិត្យានុភាពជាតិនោះទេ។ នាឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤...
ប៉េកាំង៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បានប្ដេជ្ញាថានឹងបង្កើនការចំណាយសារពើពន្ធ និងការចេញសញ្ញាប័ណ្ណរដ្ឋាភិបាលនៅឆ្នាំ ២០២៥ ដោយផ្តល់នូវការគាំទ្រខ្លាំងជាងមុន ដើម្បីជំរុញស្ថិរភាពសេដ្ឋកិច្ច នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសនេះនឹងអនុម័តគោលនយោបាយ សារពើពន្ធដែលសកម្មជាងមុននៅឆ្នាំក្រោយ ហើយធានាថាគោលនយោបាយ សារពើពន្ធមានភាពរឹងមាំ និងមានឥទ្ធិពលជាបន្តបន្ទាប់ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Lan Fo’an បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេល សន្និសីទការងារសារពើពន្ធថ្នាក់ជាតិរយៈពេលពីរថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអង្គារ។ គោលជំហរគោលនយោបាយសារពើពន្ធ ស្របតាមសេចក្តីប្រកាសដែលបានធ្វើឡើង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា អ៊ុយក្រែន មិនមានសមត្ថភាព អភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយខ្លួនឯង បានទេ លុះត្រាណាតែទីក្រុងគៀវ អាចទទួលបានជំនួយ ពីលោកខាងលិចប៉ុណ្ណោះ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ លោកស្រី Zakharova...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ករណីអតីតឧកញ៉ា ស្រី ស៊ីណា ដែលបានចូលទៅបាញ់សម្លាប់ គូដណ្តឹងមួយគូ ស្លាប់យ៉ាងអណោចអធម៌នៅក្នុងផ្ទះ នៅបុរីប៉េងហួត ត្រូវបានតុលាការផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារ៣១ឆ្នាំ និងពិន័យជាប្រាក់ជាង២លានដុល្លារ ផ្តល់ទៅកាន់គ្រួសារជនរងគ្រោះ គឺជាករណីទី១ ហើយក៏ជាសារសំខាន់មួយ សម្រាប់ជនទាំងឡាយ កុំឱ្យប្រព្រឹត្តខុសបែបនេះទៀត...
ប៉េកាំង៖ ប្រទេសចិន បានដាក់តំណាងដ៏ឱឡារិក ជាមួយសហរដ្ឋអាមេរិក ជុំវិញការចុះហត្ថលេខាលើច្បាប់ ស្តីពីការអនុញ្ញាតការពារជាតិ (NDAA) សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ដែលមានខ្លឹមសារអវិជ្ជមាន ទាក់ទងនឹងប្រទេសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យចិនលោកស្រី ម៉ៅ នីង បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរដែល ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន...
វ៉ាស៊ីនតោន៖ ក្រុមប្រឹក្សាទីភ្នាក់ងារសហព័ន្ធ របស់សហរដ្ឋអាមេរិក មិនអាចឈានដល់ការយល់ព្រម លើការលក់ក្រុមហ៊ុនដែកថែប សហរដ្ឋអាមេរិកក្នុងតម្លៃចំនួន ១៤,១ ពាន់លានដុល្លារទៅឲ្យក្រុមហ៊ុន Nippon Steel Corp ដោយទុកការសម្រេចចុងក្រោយ ដល់លោកប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។ លោក បៃដិន ដែលនឹងចាកចេញពីតំណែងនៅថ្ងៃទី២០ ខែមករា ឥឡូវនេះត្រូវបានតម្រូវឱ្យ ប្រកាសការសម្រេចចិត្តក្នុងរយៈពេល ១៥ថ្ងៃ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់“វិញ្ញាបនបត្រ និងសញ្ញាបត្រ” ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ។ សូមបញ្ជាក់ថា វិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលត្រូវប្រគល់ជូនដល់សិស្ស ថ្នាក់វិជ្ជាជីវៈ...
ភ្នំពេញ៖ ក្នុងគោលបំណងតភ្ជាប់ គាំទ្រ និងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ធុរកិច្ចវៀតណាម ក្នុងការស្វែងរកដៃគូពាណិជ្ជកម្មនិងវិនិយោគ តភ្ជាប់សហគមន៍ធុរកិច្ចនៅកម្ពុជា នារសៀលថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ស្ថាប័នពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនិងសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) បានរៀបចំវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា ក្រោមប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន និងសេដ្ឋកិច្ចឌីជីថល»។ នេះជាវេទិកាជំរុញពាណិជ្ជកម្មលើកដំបូងគេបង្អស់ដែលរៀបចំឡើងដោយ...