ភ្នំពេញ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត ចេញសេចក្ដីបំភ្លឺព័ត៌មាន ស្ដីពី ករណីស្ត្រីម្នាក់ឈ្មោះ គន ធារី ភេទស្រី អាយុ ៣៣ឆ្នាំ ដែលបានសម្រាលកូនស្លាប់ នៅឯមន្ទីរពេទ្យឯកជនមួយ ស្ថិតនៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ក្រោយពីករណីកើតឡើងមន្ទីរពេទ្យឯកជនមួយ មន្ទីរសុខាភិបាលក៏បានបិទចោលនូវមន្ទីរពេទ្យនេះផងដែរ៕
ភ្នំពេញ៖ អ្នកនាំពាក្យ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស កុំជឿតាមសារ របស់ក្រុមឧក្រិដ្ឋកម្មនយោបាយ ដែលមានចរិតបំពានជាន់ឈ្លីច្បាប់។ ការលើកឡើងរបស់ក្រុមអ្នកនាំពាក្យសម្តេច ស ខេង នេះ ក្រោយពីលោក សម រង្ស៊ីបានបង្ហោះក្នុងហ្វេសប៊ុកពាក់ព័ន្ធយុទ្ធសាស្ត្រផ្ការីកដោយបានទាញភ្ជាប់ជាមួយក្រុមគ្រួសារសម្តេច និងថ្នាក់ដឹកនាំផ្សេងទៀត កាលពីថ្ងៃ២២ ធ្នូ ។...
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម” ដល់អធិការការងារសរុបចំនួន ២៥៩នាក់ ដែលត្រៀមខ្លួនបំពេញមុខងារជានគរបាលយុត្តិធម៌ នាពេលខាងមុខ។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព លោក អ៉ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក...
ភ្នំពេញ៖ លោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតចប់អាណត្តិ នៃសាធារណរដ្ឋឥណ្ឌា បានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា នឹងឈានឡើងដល់កម្រិតកាន់តែខ្ពស់ទៀត ។ ខាងលើនេះ ជាការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតចប់អាណត្តិឥណ្ឌា ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងជម្រាបលា ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តសកម្មភាព ឆ្លៀតចុះឆ្មក់ពិនិត្យ ការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអារក្សត្នោត ខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែធ្នូ ។ ការលួចឆ្មក់ចូល របស់រដ្ឋមន្រ្តីសុខាភិបាលនេះ ដោយមិនបានជូនដំណឹងជូនមុននោះទេ ក្នុងគោលបំណងពិនិត្យ ដោយផ្ទាល់អំពីប្រសិទ្ធភាព ស្ថានភាពការបម្រើសេវា នាពេលយប់ ក៏ដូចជាឆ្លៀតចុះសុខទុក្ខ...
ភ្នំពេញ ៖ ក្នុងរយៈពេល១១ខែ (មករា-វិច្ឆិកា) ឆ្នាំ២០២៤នេះ ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៥ម៉ឺនជើង (៥២,៧៣២ ជើង ) មានការកើនឡើងជិត ១៤ % បើធៀប ទៅនឹងរយៈពេលដូចគ្នា (១១ខែ) ឆ្នាំ២០២៣។ នេះបើតាមរដ្ឋលេខាធិការ និង...
បរទេស៖ អគ្គសេនាធិការ ចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយ នៅថ្ងៃចន្ទថា មានការចង្អុលបង្ហាញថា កូរ៉េខាងជើងកំពុងរៀប ចំបញ្ជូនទាហាន និង អាវុធបន្ថែមទៀត ដើម្បីគាំទ្រដល់កិច្ចប្រឹង ប្រែងធ្វើសង្គ្រាម របស់រុស្ស៊ីនៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គសេនាធិការចម្រុះ...
តូក្យូ ៖ ក្រសួងការពារជាតិបានឲ្យដឹងថា កងកម្លាំងស្វ័យការពារដីរបស់ជប៉ុន នឹងបន្តប្រតិបត្តិការជាបណ្តើរៗនៃ V-22 Ospreys ផលិត ដោយសហរដ្ឋអាមេរិកចំនួន ១៧គ្រឿង របស់ខ្លួន បន្ទាប់ពីពួកគេត្រូវបានផ្អាក កាលពីដើមខែនេះ ដោយសារ តែការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាព។ ការផ្អាកជើងហោះហើរនេះបានកើតឡើង បន្ទាប់ពីកងកម្លាំង សហរដ្ឋអាមេរិក បានបញ្ឈប់យន្ដហោះ Ospreys របស់ពួកគេ ដែលជាយន្តហោះដឹកជញ្ជូនយោធា...
ប៉េកាំង៖ ក្រសួងការបរទេសចិន បានចេញសេចក្តីសម្រេចមួយ ដើម្បីចាត់វិធានការប្រឆាំងនឹងស្ថាប័ន និងបុគ្គលិកមួយចំនួនរបស់កាណាដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ សេចក្តីសម្រេចនេះ ត្រូវបានចេញនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ជាក្រិត្យរបស់ក្រសួងការបរទេស នៃសាធារណៈរដ្ឋ ប្រជាមានិតចិនលេខ ១៥ ដែលមានប្រសិទ្ធភាពគិត ត្រឹមកាលបរិច្ឆេទដូចគ្នា។ យោងតាមមាត្រា ៣, ៤, ៥, ៦,...
អ៊ីស្តង់ប៊ុល៖ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ មានមនុស្សចំនួន៤នាក់នៅលើយន្តហោះបានស្លាប់បាត់បង់ជីវិត នៅគ្រាដែលឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់ចំនួន១គ្រឿង បានធ្លាក់ ក្រោយពីបានបុកជា នឹងមួយអគារមន្ទីរពេទ្យនៅខេត្ត Aegean កប្រទេសតួកគី ។ទូរទស្សន៍ NTV បានរាយការណ៍ឲ្យដឹងថា ឧទ្ធម្ភាគចក្រជាកម្មសិទ្ធិ របស់ក្រសួងសុខាភិបាល បានបាត់បង់ការគ្រប់គ្រង ដោយសារតែអ័ព្ទចុះខ្លាំងពេក មុនពេលបុកជា មួយអគារមន្ទីរពេទ្យរដ្ឋ ។ នៅលើឧទ្ធម្ភាគចក្រនោះ មានអ្នកបើកបរម្នាក់...