ប៉េកាំង ៖ កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលចិនបានតវ៉ា ចំពោះសេចក្តីប្រកាសចុងក្រោយ របស់សហរដ្ឋអាមេរិកអំពីការលក់ និងផ្តល់ជំនួយយោធា ដល់កោះតៃវ៉ាន់ ដោយព្រមានសហរដ្ឋអាមេរិកថា ខ្លួនកំពុង “ប្រលែងជាមួយភ្លើង” ។កាលពីថ្ងៃសៅរ៍ ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យផ្តល់ប្រាក់រហូតដល់៥៧១ លានដុល្លារសម្រាប់សម្ភារៈ និង សេវាកម្មរបស់ក្រសួងការពារជាតិ និងសម្រាប់ការអប់រំ និងបណ្តុះបណ្តាលយោធា សម្រាប់កោះតៃវ៉ាន់...
តូក្យូ៖ ក្រុមហ៊ុន Honda Motor Co. និង Nissan Motor Co បានជូនដំណឹងដល់រដ្ឋាភិបាលជប៉ុនអំពីផែនការរបស់ពួកគេ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សា ស្តីពីការច្របាច់បញ្ចូលគ្នាមួយ នៅក្នុងអ្វីដែលនឹងបង្កើត ក្រុមផលិតរថយន្តធំ ជាងគេទីបីរបស់ពិភពលោក ដើម្បីដណ្តើមយកគូប្រជែង របស់សហរដ្ឋអាមេរិក និងចិន នៅក្នុងទីផ្សាររថយន្តអគ្គិសនី។ ក្រុមហ៊ុនទាំងពីរគ្រោងនឹងធ្វើ សន្និសីទសារព័ត៌មាននៅពេលក្រោយ។ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា...
សៀមរាប៖ ស្ថាប័នប្រឆាំងអំពើជួញដូរមនុស្ស នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានបើកកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស។ ក្នុងកិច្ចប្រជុំត្រីភាគី កម្ពុជា ឡាវ វៀតណាម ស្ដីពី កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង លំហូរទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី ជូ ប៊ុនអេង...
ភ្នំពេញ ៖ ដំណើរទស្សនកិច្ចតាមក្រវាត់ព្រំដែនប៉ែកឦសាន ជើងទី១១ ក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ចប់ប្រកបដោយក្តីសប្បាយរីករាយ សាមគ្គីភាពមហាគ្រួសារខ្មែរ និងការយល់ដឹងអំពីការងារព្រំដែន។ តាមរយៈទស្សនកិច្ចនេះ ប្រជាពលរដ្ឋបានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»។ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលបានដឹកនាំដំណើរទស្សនកិច្ចនេះ...
ម៉ូស្គូ៖ កាលពីថ្ងៃអាទិត្យ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្តេជ្ញាថា នឹងធ្វើឱ្យមានការបំផ្លិចបំផ្លាញជាច្រើនដងបន្ថែមទៀត ដើម្បីជាការឆ្លើយតបទៅនឹង ការវាយប្រហាររបស់អ៊ុយក្រែន ទៅលើទីក្រុង Kazan របស់រុស្ស៊ី កាលពីថ្ងៃសៅរ៍នោះ ។ លោក ពូទីន ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន RIA Novosti ដែលបានលើកឡើងដូច្នេះថា “អ្នកណាក៏ដោយ...
សៅប៉ូឡូ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់ បានស្លាប់កាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីយន្តហោះខ្នាតតូចចំនួន១គ្រឿង បានធ្លាក់នៅទីក្រុងទេសចរណ៍ Gramado នៅរដ្ឋ Rio Grande do Sul ស្ថិតនៅភាគខាងត្បូងនៃប្រទេសប្រេស៊ីល ។ នាយកដ្ឋានការពារជនស៊ីវិល ក្នុងតំបន់បានបញ្ជាក់ឲ្យដឹងថា យន្តហោះដែលមានមនុស្ស ១០នាក់ នៅលើនោះបានហោះចេញពីអាកាសយានដ្ឋាន Canela នៅក្បែរទីក្រុង Gramado...
បរទេស៖ កងទ័ពជើងទឹកអាមេរិក បានបាញ់ទម្លាក់យន្តហោះចម្បាំង F/A-18 របស់ខ្លួនដោយអចេតនានៅក្នុងឧប្បត្តិហេតុ បាញ់ប្រហារគ្នានៅសមុទ្រក្រហម។ មន្ទីរបញ្ចកោណបានប្រកាសភ្លាមៗ បន្ទាប់ពីបានចេញសេចក្តីប្រកាសព័ត៌មាន អំពីការវាយឆ្មក់ដោយជោគជ័យមួយផ្សេងទៀត ប្រឆាំងនឹងគោលដៅរបស់ក្រុមឧទ្ទាម ហួធី នៅក្នុងប្រទេសយេម៉ែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់កាលពីព្រឹកថ្ងៃអាទិត្យថា យន្តហោះ...
តំបន់ផលិតស្លឹកតែរបស់ចិនបានគ្រប់ដណ្តប់លើស្រុកនិងទីក្រុងចំនួនរាប់ពាន់ក្នុងខេត្តនិងតំបន់ចំនួន២០ដើមតែមួយចំនួនលូតលាស់នៅទីខ្ពង់រាបដែលរយៈកំពស់ ២៦០០ម៉ែត្រ ដើមតែខ្លះលូតលាស់នៅកន្លែងដែលរយៈកំពស់ត្រឹមរាប់សិបម៉ែត្រប៉ុណ្ណោះ។ នៅប្រទេសចិន ចម្ការតែដែលមានទេសភាពស្អាតៗ កំពុងក្លាយជាគោលដៅទេសចរ ដែលបានទាក់ទាញអ្នកទេសចរកាន់តែច្រើនឡើងៗ ទៅដើរលេងផង រកទិញផលិតផលស្លឹកតែ ដែលប្រកបដោយភាពច្នៃប្រឌិតផង បានចូលលេងហាងលក់តែ ឈ្វេងយល់ពីវប្បធម៌តែ ហើយចាប់អារម្មណ៍លើបម្រែបម្រួលថ្មីនៃសួនតែ ដែលបានបន្តជំរុញការអភិវឌ្ឍចម្រុះ នៃឧស្សាហកម្មស្លឹកតែចិនដោយឥតឈប់ឈរ។ ការអភិវឌ្ឍដោយរួមបញ្ចូលរវាងចម្ការតែនិងទេសចរណ៍ គឺ ធ្វើឱ្យចម្ការតែក្លាយជាឧទ្យានទេសចរ ភ្នំដាំតែទេសភាពមានស្រស់ស្អាត ដែលមានតម្លៃសេដ្ឋកិច្ចផង និងតម្លៃអេកូឡូស៊ីផង។ ឥឡូវនេះការអភិវឌ្ឍចម្រុះរវាងការផលិតស្លឹកតែនិងវិស័យទេសចរជានិន្នាការអភិវឌ្ឍដ៏សំខាន់មួយក្នុងប្រទេសចិន។...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណង រវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុន ប្រចាំកម្ពុជា សម្រាប់គម្រោងប្រើប្រាស់ ឡើងវិញនូវរថយន្តដឹកសំរាមជប៉ុននៅកម្ពុជា។ លោក អ៊ូអិណុ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់បន្ថែមលើការបង្ក្រាបក្មេងទំនើង ទៅអប់រំក្នុងពន្ធនាគារ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាល មិនចង់ប្រើប្រាស់ច្បាប់មកអនុវត្តឡើយ តែដោយសារគ្មានជម្រើស និងដើម្បីសង្គមជាតិ ត្រូវតែចាប់ឱ្យអស់ មិនត្រូវឱ្យមានសកម្មភាពក្មេងទំនើប ចេញមកអុកឡុកក្នុងសង្គមឡើយ ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយសិស្សនិទ្ទេសA សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣...