ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញការរៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមចាកចេញដោយរលូន និងប្រកបដោយ ចលនាការ ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ នាឱកាសអញ្ជើញជាជាអធិបតីសម្ពោធ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញការ ទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត លើឧស្សាហកម្មប្រតិគមន៍...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនថាមពលរដ្ឋរបស់រុស្ស៊ី Rosneft បានយល់ព្រមផ្គត់ផ្គង់ប្រេងប្រមាណជា៥០០,០០០បារ៉ែលក្នុងមួយថ្ងៃនៃកម្រិតប្រេងឆៅផ្សេងៗគ្នាដល់ក្រុមហ៊ុនចម្រាញ់ឯកជនឥណ្ឌា Reliance។ ប្រភពដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ប្រភពរបស់ខ្លួនទៀតថាកិច្ចព្រមព្រៀងនេះមានតម្លៃប្រហែល១៣ពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងតម្លៃបច្ចុប្បន្នហើយវាគឺជាកិច្ចព្រមព្រៀងថាមពលដ៏ធំបំផុតដែលមិនធ្លាប់មានរវាងទីក្រុងមូស្គូ និងទីក្រុងញូវដែលី។ នៅក្រោមកិច្ចព្រមព្រៀងរយៈពេល១០ឆ្នាំនេះក្រុមហ៊ុន Rosneft នឹងដឹកជញ្ជូនទំនិញទំហំ២០-២១Aframax (៨០,០០០ ទៅ ១០០,០០០ តោន) នៃប្រភេទប្រេងឆៅរបស់រុស្ស៊ីផ្សេងៗ បូករួមទាំងទំនិញចំនួន៣ប្រហែលជា១០០,០០០ តោននៃប្រេងឥន្ធនៈរៀងរាល់ខែ នេះបើយោងតាមអ្នកដែលដឹងពីបញ្ហានេះ។ ការដឹកជញ្ជូនទៅកាន់កន្លែងចម្រាញ់ដ៏ធំរបស់...
ហ្សាការតា៖ លោក Jiro Tominaga នាយកធនាគារ ADB ប្រចាំនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ (ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី នឹងកើនឡើង៥ភាគរយនៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ។ គួរបញ្ជាក់ថា ការព្យាករណ៍នេះ គឺទាបជាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB)...
ភ្នំពេញ ៖ តបតាមអំពីសំណើ របស់សហរដ្ឋអាមេរិក ក្រសួងការពារជាតិបានឯកភាព ចំពោះសំណើរដែលសំចតនាវាចម្បាំង កងទ័ពជើងទឹក សហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) នៅកំពង់ផែ ស្វ័យតក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ចំពោះការចូលចតក្នុងដំណើរទស្សនកិច្ចខាងលើនេះ ត្រូវបានក្រសួងការពារជាតិ...
ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសន្និបាតភីអេចហ្គ្រេនហល (បឹងស្នោ) ខណៈប្រតិភូធុរកិច្ចកូរ៉េជាង៥០ មានគោលបំណងស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា។ លោក ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្ម...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវមោទភាព និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម ក្រសួងស្ថាប័នពាក់ព័ន្ធ នឹងវិស័យឯកជន ដែលបានជំរុញឱ្យ ទំហំពាណិជ្ជកម្មរបស់កម្ពុជា គិតត្រឹមរយៈពេល១១ខែ ឆ្នាំ២០២៤ មានទៅដល់ ៥០,៤៦ពាន់លានដុល្លារ កើនឡើងប្រមាណ១៥,៩៥% ធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៧ នៅមជ្ឈមណ្ឌលភីអេច...
ភ្នំពេញ៖ ដំណេីរអាជីពការងាររបស់លោកស្រី សៅ កុសល បានរៀបរាប់អំពីបទពិសោធន៍ការងារដ៏គួរឱ្យកត់សម្គាល់របស់លោកស្រីក្នុងវីដេអូពិសេសមួយ ដើម្បីរំលឹកដល់ដំណើរការងារនេះ។ ចូរស្តាប់ពីរឿងរ៉ាវរបស់លោកស្រី កុសល នៅលើទំព័រហ្វេសប៊ុករបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។ កុសលមានបងប្អូនប្រាំនាក់ហើយគាត់បានកំព្រាម្តាយតាំងពីតូច ហេតុនេះហើយទើបលោកស្រីត្រូវទទួលរ៉ាប់រងលើការផ្គត់ផ្គង់គ្រួសារជាមួយឪពុករបស់លោកស្រី។ ទោះបីជាលោកស្រីមានបំណងចង់បញ្ចប់ការសិក្សាក៏ដោយប៉ុន្តែឧបសគ្គផ្នែកហិរញ្ញវត្ថុបានបង្ខំឱ្យលោកស្រីបោះបង់ការសិក្សាតាំងពីនៅថ្នាក់វិទ្យាល័យ។ ប៉ុន្មានឆ្នាំក្រោយបន្ទាប់ពីបោះបង់ការសិក្សាមក កុសលក៏បានរកការងារធ្វើជាអ្នករត់តុនៅភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញ។ ពេលនោះ លោកស្រីបានមើលឃើញពីការខិតខំប្រឹងប្រែង និងការតស៊ូរបស់អ្នកផ្សព្វផ្សាយស្រាបៀរ។ ប៉ុន្តែដំបូងឡើយ លោកស្រីមានការស្ទាក់ស្ទើរចិត្ត ដោយគាត់ខ្វាយខ្វល់ថាការងារជាអ្នកផ្សព្វផ្សាយស្រាបៀរនេះត្រឹមត្រូវសម្រាប់គាត់ឬអត់។ ប៉ុន្តែជាមួយនឹងភាពក្លាហាន លោកស្រីបានប្រាប់ខ្លួនឯង និងក្រុមគ្រួសារថា៖ «ប្រសិនបើខ្ញុំមិនសាកទេ ខ្ញុំនឹងមិនដឹងឡើយ»។ ដូច្នេះហើយលោកស្រីក៏បានចាប់ផ្តើមការងារដំបូងជាមួយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ លោកស្រីបានចែករំលែកថា៖ «ពេលខ្ញុំចាប់ផ្ដើមអាជីពនេះកាលពីឆ្នាំ ១៩៩៨ការងារនេះទាមទារឲ្យចំណាយពេលវេលាច្រើនម៉ោង និងតម្រូវឲ្យមានស្នាមញញឹមអំឡុងពេលធ្វើការជានិច្ច។ មានពេលខ្លះ ខ្ញុំមានអារម្មណ៍ថាហត់នឿយក្រោយពីបំពេញការងារដល់យប់ជ្រៅ ប៉ុន្តែខ្ញុំគិតថាការដែលបានលក់ផលិតផលរបស់ក្រុមហ៊ុនយើងទៅអតិថិជនជាការងារមួយដែលធ្វើឲ្យខ្ញុំរីករាយ និងជម្រុញលើកទឹកចិត្តខ្ញុំបន្ថែម»។ ថ្វីត្បិតតែការយល់ឃើញរបស់សង្គមចំពោះអ្នកផ្សព្វផ្សាយស្រាបៀរមិនសូវជាមានភាពវិជ្ជមានក៏ដោយ ប៉ុន្តែការតាំងចិត្តរបស់កុសលដែលស្មោះត្រង់ចំពោះការងារមួយនេះបានធ្វើឲ្យលោកស្រីកាន់តែព្យាយាម និងតស៊ូដើម្បីបំពេញភារកិច្ចការងាររបស់ខ្លួន។ លោកស្រីបានបានរំឭកថា៖ «នៅចុងបញ្ចប់...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង រួមជាមួយ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុង ពាលីសុំសេចក្តីសុខ ក្នុងឱកាសអបអរសាទរ ព្រឹត្តិការណ៍បុណ្យ សមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចង្អុលបង្ហាញនូវទិសដៅរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណា ចង់ឱ្យគ្រឹះស្ថានសាធារណៈរបស់រដ្ឋ រៀបចំការដឹកនាំឱ្យមានភាពបទបែន ពោលដំណើរការប្រតិបត្តិ ត្រូវឱ្យដូចទៅនឹងលក្ខណៈឯកជន ។ ថ្លែងក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៧ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្នុងការរៀបចំធ្វើផែនការអ្វីមួយ ត្រូវតែចេះប្រើប្រាស់វិធីសាស្ត្រ ផែនការដើរ ថយក្រោយ ពោលដាក់ទិសដៅ ដែលចង់បាន ហើយកែសម្រួលបទដ្ឋាន គិតិយុត្តតាមក្រោយ ពោលមិនត្រូវ ឱ្យឯកសារចងជើងខ្លួនឯង ត្រូវធ្វើជាអ្នកតម្រង់ទិសឯកសារ ។ ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ បន្ទាប់ពីមានផែនការមួយចំនួន ត្រូវបានរាំងស្ទះដោយសារតែ...