ភ្នំពេញ ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់ខណ្ឌទួលគោក នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ពលរដ្ឋ បានលើកឡើងជាសំណើរនិងសំណូមពរ ផ្ទាល់មាត់ ចំនួន៤បញ្ហា ក្នុងនោះបានស្នើសុំស្តារអាងស្តុកទឹក ដែលមានព្រៃ និងស្មៅដុះស៊ុបទ្រុព នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់ទី២ ដែលបង្កឱ្យលិចលំនៅដ្ឋាន និងបណ្តាលឱ្យសត្វ...
បរទេស ៖ កោះតៃវ៉ាន់កំពុងបង្កើន កិច្ចខិតខំ ប្រឹងប្រែងពង្រឹង សមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹង ការបិទផ្លូវយោធាដ៏មាន សក្តានុពលដោយប្រទេសចិន ខណៈដែលទីក្រុងប៉េកាំង បង្កើនសម្ពាធយោធាលើកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងរបាយការណ៍ ដែលបង្ហាញពីផែនការស្បៀង អាហារសម័យសង្គ្រាម របស់កោះតៃវ៉ាន់ ដែលត្រូវបានបញ្ជូនទៅសភាកាលពីថ្ងៃអង្គារ...
បរទេស ៖ ការនាំចេញបង្កងរបស់វៀតណាម ទៅកាន់ប្រទេសចិនបានកើនឡើង ៣៣ដងពីមួយឆ្នាំទៅមួយឆ្នាំដល់ ២០៥,៨៧ លានដុល្លារ ក្នុងខែមករាដល់ខែកញ្ញា ដោយសារតម្លៃទាប និងទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា នេះបង្ហាញពីការកើនឡើង ៣,២៨៥ភាគរយ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមការចុះផ្សាយរបស់កាសែត South...
កំពង់ស្ពឺ ៖ កិច្ចប្រជុំការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២៤ ។ ឆ្លៀតក្នុងឱកាសនោះដែរ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងតាមបណ្តាក្រង /ស្រុកទាំង៩ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររយះពេលកន្លងមក ហើយការប្រជុំក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត...
កំពង់ធំ: នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ យោធាសន្តិសុខប្រចាំខែតុលា ឆ្នាំ២០២៤ និងដាក់ចេញ នូវទិសដៅសម្រាប់អនុវត្តបន្ត ដែលកិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោក អនុធីន ឆានវីរគូន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ បានបង្ហាញការប្ដេជ្ញាចិត្តប្រកបដោយភាតរភាពដូចៗគ្នា ក្នុងការពូនជ្រុំ ជំរុញ និងគាំទ្រគ្រប់បែបយ៉ាង ដើម្បីឱ្យអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ កាន់តែមានកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា ជាពិសេសការបង្ការ ទប់ស្កាត់ និង បង្ក្រាបបទល្មើសឆ្លងដែន...
ក្នុងឱកាសកិច្ចប្រជុំកំពូលប្រទេស BRICS លើកទី ១៦ កិច្ចសន្ទនា រវាងប្រព័ន្ធសារព័ត៌មាន ប្រទេស BRICS ក្រុងKazan ដែលសហរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនទូរទស្សន៍និងវិទ្យុជាតិរុស្ស៊ី បានរៀបចំធ្វើដោយជោគជ័យ នៅថ្ងៃទី ២៣ ខែតុលា តាមម៉ោងក្នុងតំបន់ ក្រោមប្រធានបទ «ផ្លាស់ប្តូរនិង រៀនសូត្រទៅវិញទៅមក រួមជោគវាសនាតែមួយ...
ថ្ងៃទី២៣ ខែតុលា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលប្រទេស BRICS លើកទី១៦ បានបើធ្វើនៅក្រុងKazan ប្រទេសរុស្ស៊ី ។ លោកភូទីន ប្រធានាធិបតីរុស្ស៊ី ធ្វើជាអ្នកសម្របសម្រួលកិច្ចប្រជុំ ។ លោកXiJinpingប្រធានរដ្ឋចិន លោកLuiz Inacio Lula da Silvaប្រធានាធិបតីប្រេស៊ីល (ចូលរួម តាមអនឡាញ) លោកAbdel-Fattah...
ខណៈដែលលោក Xi Jinping ប្រធានរដ្ឋចិន ធ្វើដំណើរទៅកាន់ក្រុង Kazan ប្រទេសរុស្ស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រទេស BRICS លើកទី ១៦ នៅថ្ងៃទី ២២ ខែតុលា តាមម៉ោងក្នុងតំបន់ សកម្មភាពផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ដើម្បីអបអរសាទរខួប ៧៥ ឆ្នាំនៃការបង្កើត ទំនាក់ទំនងការទូតរវាងចិន និងរុស្ស៊ី ដែលសហការរៀបចំ...
ក្រុមប្រទេស BRICS គឺជាពាក្យកាត់ ដែលត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់ប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនសំខាន់ៗ ចំនួនប្រាំគឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ។ ចាប់តាំងពីកិច្ចប្រជុំការទូត ពេញលេញលើកទី១ ត្រូវបានធ្វើឡើងនៅក្រុង Yekaterinburg ប្រទេសរុស្ស៊ីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៩មក ក្រុមប្រទេសBRICS បានជួបប្រជុំប្រចាំឆ្នាំ ហើយឆ្នាំ២០២៤នេះ...