កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺលោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ចាប់ពីថ្ងៃនេះទៅ ពលរដ្ឋដែលយកឯកសារពាក់ព័ន្ធនិងអត្រានុកូលដ្ឋានទៅតុលាការដើម្បីកែសម្រួល លែងយឺតយ៉ាវទៀតហើយ ក្នុងករណីមានការយឺតយ៉ាវ និងមានភាពមិនប្រក្រតីណាមួយ ពលរដ្ឋអាចយកឯកសារទាំងនោះមកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីឱ្យរដ្ឋបាលខេត្តដាក់ជូនដោយផ្ទាល់ទៅកាន់សាលាដំបូង ហើយរាល់ការងារកែសម្រួលនេះមិនចំណាយថវិកាទេ។ការណ៍នេះ ធ្វើឡើងក្នុងឱកាសបិទសន្និបាទបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។ លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា កន្លងមកមានបងប្អូនប្រជាពលរដ្ឋបានត្អូញត្អែរពីការយឺតយ៉ាវនៃដំណើរការកែសម្រួលទិន្នន័យឯកសារអត្រានុកូលដ្ឋាននៅសាលាដំបូងខេត្ត ហើយខ្លះក៏បានរអ៊ូរទាំពីការទារប្រាក់ជាថ្នូរនិងការកែសម្រួលនេះដែរ...
ភ្នំពេញ៖ លោក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញផ្តល់រង្វាន់លើកទឹកចិត្តសិស្សទទួលបានជ័យលាភី និទ្ទេស A និង និទ្ទេស B សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំ២០២៤ ដើម្បីជាការលើកទឹកចិត្ត ដល់ក្មួយៗ សិស្សានុសិស្ស ដែលបានខិតខំរៀនសូត្រ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានជួបពិភាក្សាដែលមានរយៈពេលខ្លីមយយជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky នៅទីក្រុងប៉ារីស។ ទោះបីជាយ៉ាងណាក្តីគ្មានសេចក្តីថ្លែងការណ៍រួមណាមួយត្រូវបានចេញផ្សាយបន្ទាប់ពីការចរចាត្រីភាគីនោះទេ ប៉ុន្តែ លោកZelensky បានសាទរការសន្ទនានេះថាជារឿងដ៏ល្អ និងផលិតភាព ។ លោក Trump...
ឡាអេ៖ កាលពីថ្ងៃសុក្រ ខ្យល់បានបក់បោកយ៉ាងខ្លាំងបានបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំងនៅទូទាំងប្រទេសហូឡង់ ដោយធ្វើឲ្យជើងហោះហើរជាង១០០ ត្រូវបានលុបចោលនៅឯអាកាសយានដ្ឋាន Amsterdam Schiphol និងបង្កផលប៉ះពាល់ដល់ផ្លូវរថភ្លើង ចរាចរណ៍ផ្លូវគោក និងផ្លូវទឹកផងដែរ ។ វិទ្យាស្ថានអាកាសធាតុជាតិហូឡង់ ហៅកាត់ KNMI បានចេញការជូនដំណឹងអំពីអាកាសធាតុពណ៌លឿងសម្រាប់ស្ទើរតែទូទាំងប្រទេសនេះ ដោយគ្របដណ្តប់លើខេត្តចំនួន១០ ក្នុងចំណោមខេត្តចំនួន១២ ។ មានតែខេត្តភាគខាងត្បូងនៃ North Brabant និង...
បេរូត៖ ប្រភពពីសន្តិសុខបានឲ្យដឹងកាលពីថ្ងៃសុក្រថា កងទ័ពរបស់ប្រទេសលីបង់ បានពង្រឹងការដាក់ពង្រាយរបស់ខ្លួននៅតាមព្រំដែនរវាងប្រទេសលីបង់ និងស៊ីរី នៅក្នុងតំបន់ Bekaa ស្របពេលមានជម្លោះកាន់តែខ្លាំងឡើងនៅក្នុងប្រទេសស៊ីរី ។ ផ្អែកតាមចំណាត់ការនេះគឺបានកើតឡើងនៅគ្រាដែលប្រទេសលីបង់ បារម្ភថា ការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមអាចបង្កើនលទ្ធភាពនៃក្រុមជ្រុលនិយមឈានដល់ព្រំដែនលីបង់ថែមទៀត ។ ប្រភពសន្តិសុខលីបង់ដែលអនាមិកបានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា កងទ័ពបានបង្កើនការត្រៀមខ្លួន និងពង្រឹងវត្តមានរបស់ខ្លួននៅតាមព្រំដែន375 គីឡូម៉ែត្រដែលខណ្ឌចែកគ្នារវាងប្រទេសលីបង់ និងស៊ីរី ។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា...
កណ្តាល៖ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយ នាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៤-២០២៥ ប្រមាណជិត ១ពាន់នាក់ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល នៅទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោកបណ្ឌិត កៅ ថាច បានរំលឹកដល់សិស្សឱ្យរៀបចំផែនការ និងយុទ្ធសាស្រ្តក្នុងការរៀនសូត្រ ដើម្បីទទួលបាននិទ្ទេស A ឱ្យច្រើនជាងឆ្នាំមុន...
ហ្សាការតា៖ សាកសពចំនួន ០៥នាក់ ត្រូវបានរកឃើញហើយ និងចំនួន ៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីមានគ្រោះទឹកជំនន់ និងគ្រោះបាក់ដីបានកើតឡើងភ្លាមៗដែលបានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធរាប់រយខ្នង នៅក្នុងខេត្តជ្វាខាងលិច (West Java) របស់ប្រទេសឥណ្ឌូនេស៊ី ។ លោក Hadi Rahmat អ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយខេត្តបានលើកឡើងថា គ្រោះមហន្តរាយធម្មជាតិដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារបានបំផ្លាញផ្ទះអស់ចំនួន ៥៨៩ខ្នង...
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានចូលរួមដាក់បង្ហាញផលិតផលនិងសេវាកម្មក្នុងពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ នៅផ្សាររាត្រីសាន់សាញ បឹងកក់ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១នេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមនិងម្ចាស់កសិដ្ឋាន ក្រុមហ៊ុន អង្គការ និងស្ថាប័នពាក់ព័ន្ធក្នុងវិស័យវារីវប្បកម្មជាច្រើនផ្សេងទៀតផងដែរ។ ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ ដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៦ និងទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ...
សេអ៊ូល ៖ នៅថ្ងៃសៅរ៍នេះ ក្រុមសមាជិកសភា មកពីគណបក្សកាន់អំណាច បាននាំគ្នាធ្វើការពហិកាបោះឆ្នោតចោទ ប្រកាន់ទៅលើលោកប្រធានាធិបតីកូរ៉េខាងត្បូង ។ សមាជិកសភាមកពីគណបក្សកាន់អំណាចប្រជាជន ដែលកំពុងកាន់អំណាច របស់ប្រទេសកូរ៉េខាងត្បូង បានធ្វើពហិកា ការបោះឆ្នោតលើការចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol ដោយបានចាកចេញពីសម័យប្រជុំពេញអង្គ បន្ទាប់ពីបានបោះឆ្នោត សម្ងាត់លើច្បាប់នេះ ដើម្បីស៊ើបអង្កេតរឿងអាស្រូវ ពាក់ព័ន្ធនឹងស្ត្រីទី១ ដែលមានរូបភាពបង្ហាញតាមកញ្ចក់ ទូរទស្សន៍ដែលបានបង្ហាញឲ្យដឹងនៅថ្ងៃសៅរ៍នេះ...