ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសម្ព័ន្ធភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា បានប្ដេជ្ញាជាមួយសមាជិក សមាជិករបស់ខ្លួន ធ្វើការសហការជាមួយអាជ្ញាធរដែនដី ដើម្បីលុបបំបាត់ ឬក៏ចាត់វិធានការ សម្រាប់ការវិនិយោគ ដែលមិនស្របច្បាប់ ពោលត្រូវតែបោសសម្អាត ក្រុមអ្នកបោកប្រាស់ទាំងឡាយ ដែលនាំបញ្ហាទុក្ខសោកឲ្យប្រជាពលរដ្ឋ និងនាំយកភាពជឿទុកចិត្ត របស់ប្រជាពលរដ្ឋមកវិញ ដើម្បីរួមគ្នាជាកម្លាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ...
ភ្នំពេញ ៖ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ និងដើម្បីអបអរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃ១៣-១៦ ខែមេសា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវបន្តចុះណែនាំគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១ មេសា...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការណែនាំ ដល់សិក្ខាកាម ដែលជាមន្ត្រី នៃរដ្ឋបាលរាជធានី-ខេត្ត និងប្រធានមន្ទីរព័ត៌មាន ទាំង២៥ ដែលមកចូលរួម សិក្ខាសាលា “តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ សម្រាប់រដ្ឋបាលរាជធានី-ខេត្ត” ត្រូវទុកការងារព័ត៌មាន និងសាធារណមតិ ជាការងារស្នូល ព្រមទាំងបង្កើនប្រសិទ្ធភាពការងារ ក្នុងទម្រង់ជវភាពតអង្គរាជរដ្ឋាភិបាលតែមួយ ដោយប្រើប្រាស់ភាសា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជវភាពរបស់អាស៊ាន ហើយប្តេជ្ញាសហការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់ ។ ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន អតីតរដ្ឋមន្រ្តីការបរទេសខ្មែរ នៅថ្ងៃ២ មេសានេះ បានដាក់លិខិតលាឈប់ ពីសមាជិករដ្ឋសភា ដើម្បីទៅកាន់តំណែង ជាអនុប្រធានទី១ នៃព្រឹទ្ធសភា នីតិកាលទី៥ ៕
ហ្គាហ្សា ៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ នៅទីក្រុងហ្គាហ្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ជនបរទេសបីនាក់ត្រូវបានសម្លាប់ កាលពីថ្ងៃចន្ទនៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើរថយន្តនៅក្នុងទីក្រុង Deir al-Balah នៅកណ្តាលហ្គាហ្សាស្ទ្រីប ។ បន្ទាប់ពីទទួលបានរបាយការណ៍នេះ រដ្ឋាភិបាលអូស្ត្រាលី កំពុងស៊ើបអង្កេត ជាបន្ទាន់នូវរបាយការណ៍ ដែលថាពលរដ្ឋម្នាក់ ត្រូវបានសម្លាប់ពេលកំពុងផ្តល់ជំនួយ នៅតំបន់ហ្គាហ្សា នេះបើតាមនាយករដ្ឋមន្រ្តីលោក Anthony...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃ២ មេសានេះ បានសម្រេចដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភាទៅសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា រួចរាល់ហើយ ដើម្បីទៅកាន់តំណែងប្រធានព្រឹទ្ធសភា នីតិកាលទី៥ ។ចំពោះការដាក់លិខិតលាឈប់របស់សម្តេចតេជោនេះ ក៏ត្រូវបានសម្តេច ឃួន សុដារី ចារត្រឡប់មកវិញដោយយល់ព្រមផងដែរ ៕ មុនដាក់ពាក្យលាឈប់របស់សម្ដេចតេជោនេះ កាលពីថ្ងៃ១...
កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី កំពុងស៊ើបអង្កេតជាបន្ទាន់នូវរបាយការណ៍ ដែលថាពលរដ្ឋម្នាក់ត្រូវបានសម្លាប់ពេលកំពុងផ្តល់ជំនួយនៅតំបន់ហ្គាហ្សា នេះបើតាមនាយករដ្ឋមន្រ្តីលោក Anthony Albanese។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងកាលពីថ្ងៃចន្ទម៉ោងក្នុងស្រុកថា ពលរដ្ឋអូស្ត្រាលី ម្នាក់ស្ថិតក្នុងចំណោមបុគ្គលិកនៃអង្គការជំនួយ World Central Kitchen (WCK) ដែលត្រូវបានសម្លាប់នៅពេលដែលក្បួនរថយន្ត ដែលពួកគេកំពុងធ្វើដំណើរត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងនៃតំបន់ Deir al-Balah នៅកណ្តាលហ្គាហ្សា។ ឆ្លើយតបទៅនឹងរបាយការណ៍នេះ...
ដាម៉ាស៖ អ៊ីស្រាអែល នៅរសៀលថ្ងៃចន្ទម្សិលមិញនេះ បានបើកការវាយប្រហារដោយមីស៊ីល ទៅលើអគារស្ថានកុងស៊ុល នៃស្ថានទូតអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស ដោយបានសម្លាប់មន្ត្រីយ៉ាងហោចណាស់ ៧នាក់។ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅស៊ីរី លោក Hossein Akbari បានប្តេជ្ញាថា អ៊ីរ៉ង់នឹងឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលដោយកម្លាំងស្មើគ្នា។ លោកបានលើកឡើងថា យន្តហោះចម្បាំង F-35 របស់អ៊ីស្រាអែល បានបាញ់មីស៊ីលចំនួន ៦គ្រាប់ចេញពីតំបន់...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុន នឹងបន្តផ្តល់មូលនិធិរបស់ខ្លួនសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីគាំទ្រជនភៀសខ្លួនប៉ាឡេស្ទីន។ ប្រទេសនេះមានគម្រោងបរិច្ចាគ ៣៥លានដុល្លារដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា ឬ UNRWA ប៉ុន្តែការផ្តល់មូលនិធិត្រូវបានផ្អាកនៅក្នុងខែមករា បន្ទាប់ពីការចោទប្រកាន់ថា បុគ្គលិកនៅទីភ្នាក់ងារនេះបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីឆ្នាំមុនលើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស៕ ប្រែសម្រួល ឈូក បូរ៉ា