ភ្នំពេញ ៖ កងកម្លាំងជំនាញ បានបើកប្រតិបត្តិការ ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន លួចដឹកតាមសមុទ្រ ជាជនជាតិចិន ចំនួន៥នាក់ រួមនឹងវត្ថុតាងជាង១តោន ។ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃបានឲ្យដឹថា សារធាតុញៀន ដែលបង្ក្រាបបាននេះជាប្រភេទ កេតតាមីន និងមេតំហ្វេតាមី ដែលត្រូវបាន បង្ក្រាបកាលពីពេលថ្មីៗនេះ នៅលើដែនសមុទ្រនៃខេត្តព្រះសីហនុ ។...
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៃក្រសួងការបរទេសចិន នៅថ្ងៃទី ២៣ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមករា លោក Liu Guozhong តំណាងពិសេស របស់លោក Xi Jinping...
ឆ្នាំ២០២៣ ដែលទើបកន្លងផុតទៅ ពិភពលោកបានចេញផុត យ៉ាងលំបាកពីការរាល ដាលខ្លាំង នៃជំងឺកូវីដ១៩ មានកន្លែងមួយចំនួន ស្ថិតក្នុងភ្លើង នៃសង្គ្រាម សេដ្ឋកិច្ចពិភពលោកស្តាឡើងយឺតយ៉ាវ ក្រៅពីនេះ នៅជួបបញ្ហាជាច្រើនទៀត ដូចជាការប៉ះទង្គិចភូមិសាស្ត្រ បម្រែបម្រួលអាកាសធាតុ វិបត្តិថាមពមនិងស្បៀងអាហារជាដើម និមាបកម្មអន្តរជាតិ និងប្រព័ន្ធគ្រប់គ្រងសកលលោក ត្រូវកែសម្រួលយ៉ាងជ្រាលជ្រៅ ។ កាលពី៧ឆ្នាំមុន លោក Xi...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់សារជាថ្មីថា ការកសាងសមត្ថភាព របស់កងទ័ពជើងទឹក ជើងគោក និងជើងអាកាសរបស់កម្ពុជា ដើម្បីការពារជាតិកម្ពុជាប៉ុណ្ណោះ មិនមែនទៅបង្កើតសង្គ្រាម ជាមួយអ្នកណានោះទេ។ នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី២៤ មករា នេះ សម្ដេចធិបតីថ្លែងថា...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា កម្ពុជាគ្មានមហិច្ឆតារំលោភឈ្លានពានប្រទេសណាទេ ការបំពាក់ និងការធ្វើទំនើបកម្មយុទ្ធោបករណ៍ គ្រាន់តែពង្រឹងសមត្ថភាពការពារជាតិប៉ុណ្ណោះ ។ ក្នុងពិធីរំលឹកខួបលើកទី២៥ ថ្ងៃបង្កើតកងទ័ពជើងគោក នៃកងយោថពលខេមរភូមិន្ទ នាថ្ងៃទី២៤ មករា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «កម្ពុជាគ្មានមហិច្ឆតារំលោភ ឈ្លានពានអ្នកណាទេ...
ភ្នំពេញ៖ ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយដ្ឋាន ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ២៥នាក់ ស្រី ១៣នាក់ (ខ្វះប្រកាសបណ្ដេញចេញ) ពីបទលួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កំណែទម្រង់កងទ័ពត្រូវតែផ្អែកលើមូលដ្ឋាននៃស្មារតីជាតិនិយម ហើយធ្វើយ៉ាងណាការកែទម្រង់នេះ កុំឲ្យបាត់អត្តសញ្ញាណ និងស្មារតីក្នុងការការពារជាតិ ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ។ ក្នុងពិធីអបអររំលឹកខួបលើកទី២៥ ថ្ងៃបង្កើតកងទ័ពជើងគោក នៃកងយោថពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ –...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា កងទ័ពកម្ពុជានៅតែបន្ដសកម្មភាពចូលរួមជាមួយអង្គការសហប្រជាជាតិ (UN) ដើម្បីថែរក្សាសុខសន្ដិភាព នៅតាមបណ្ដាប្រទេសផ្សេងៗក្នុងពិភពលោក ព្រោះកម្ពុជាយល់យ៉ាងច្បាស់អំពីផលលំបាកនៃសង្គ្រាម។ នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្ដេចធិបតី មានប្រសាសន៍ថា កម្ពុជា នៅតែបន្តរក្សាជំហរបញ្ជូនកងកម្លាំងចូលរួមសកម្មភាពថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ សម្ដេចធិបតីបន្តថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ទំនងជាមិនប្រសើរឡើងទេ បើទោះបីជាលោក Donald Trump ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤នាពេលខាងមុខក៏ដោយ ។ ការលើកឡើងដែលធ្វើដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់ CBS នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអង្គារដោយលោកបានបន្តថា អតីតប្រធានាធិបតីអាមេរិកធ្លាប់អួតម្តងហើយម្តងទៀតអំពីទំនាក់ទំនងល្អរបស់លោកជាមួយនឹងលោក Vladimir Putin។...
យូអិន៖ បេសកជនចិន ប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យចាប់ផ្តើមការចរចាឡើងវិញមុនកាលកំណត់អំពីវិបត្តិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា សន្តិភាពមិនអាចសម្រេចបានដោយការបញ្ជូនអាវុធទៅក្នុងសមរភូមិនោះទេ ដោយបន្ថែមថា ការប្រយុទ្ធគ្នាយូរនឹងនាំឱ្យជនស៊ីវិល បាត់បង់ជីវិតកាន់តែច្រើន។ លោក Zhang បានលើកឡើងថា “កិច្ចខិតខំប្រឹងប្រែងការទូតមិនត្រូវបោះបង់ចោលក្នុងកាលៈទេសៈណាក៏ដោយ។ យើងអំពាវនាវឱ្យចាប់ផ្តើមការចរចាដោយផ្ទាល់ភ្លាមៗ និងការបន្តការចរចាជាជំហាន ៗ ក្នុងគោលបំណងបង្កើតការឯកភាពគ្នាដើម្បីបញ្ចប់អរិភាព”...