H.E. Jutta Urpilainen, European Commissioner for International Partnerships, joined H.E. Hem Vanndy, Minister of Industry, Science, Technology & Innovation, during a visit...
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ លោកស្រី ជូតា អេភើលឡៃនីន ស្នងការអឺរ៉ុប ទទួលបន្ទុក ភាពជាដៃគូអន្តរជាតិ រួមដំណើរជាមួយ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបំពេញទស្សនកិច្ច នៅរោងចក្រផលិតទឹកស្អាតបាក់ខែង។ រោងចក្រផលិតទឹកស្អាតបាក់ខែងនេះ គឺជាគម្រោងវិនិយោគរបស់អឺរ៉ុប...
ភ្នំពេញ៖ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ២០២៤ ពោលគឺរយៈពេល៦ខែ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់សេវាសាធារណៈ ដល់កម្មករនិយោជិតខ្មែរ តាមរយៈការពិនិត្យ និងផ្ដល់វិញ្ញាបនបត្រពិនិត្យ កាយសម្បទាសរុប២៨៦,២៥៤នាក់ ក្នុងនោះនិយោជិតជាស្រ្តីមាន ១៩៧,៥៧៧ នាក់ ។ បន្ថែមពីនោះនាយកដ្ឋាន ពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានផ្តល់សេវាបណ្តុះបណ្តាល...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា នឹងអញ្ជើញបិទ កិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៤ បានអញ្ជើញចុះពិនិត្យ វឌ្ឍនភាព នៃការជីកស្តារប្រឡាយមេ៩៦ ស្ថិតក្នុងសង្កាត់ កំពង់សំណាញ់ សង្កាត់ព្រែកហូរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សូមជម្រាបថា ការចុះពិនិត្យវឌ្ឍនភាពការងារ...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជន កម្ពុជា (ស.ស.យ.ក)បានថ្លែងថា បច្ចុប្បន្នស.ស.យ.ក កំពុងពង្រីកតួនាទី របស់ខ្លួនឲ្យកាន់តែខ្លាំងក្លាទៀត ដើម្បីបន្តបោះជំហានទៅមុខ យ៉ាងមោះមុតស្វាហាប់ បំពេញភារកិច្ចកាន់តែស៊ីជម្រៅ និងទូលំទូលាយ ប្រកបដោយស្មារតី ទទួលខុសត្រូវ ដោយបានផ្តួចផ្តើមគំនិតដឹកនាំ និងធ្វើសកម្មភាពគាំទ្រ ជាប់ជាប្រចាំដល់យុវជន ឲ្យមានលក្ខណៈសម្បត្តិជាវិជ្ជមានដល់សង្គម...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើកម្មវិធីអាទិភាពទី១ ស្ដីពី “ការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក,...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសាងសង់រូបសំណាកហ្លួងព្រះស្តេចកន គង់លើខ្នងសេះ នៅក្នុងសតវត្ស ទី១៤ និងទី ១៥ អំឡុងឆ្នាំ ១៤៨៣ ដល់ ឆ្នាំ១៥២៥ ធ្វើអំពីស្ពាន់សុទ្ធ មានទម្ងន់ជិត១០តោន។ រូបសំណាកនេះ នឹងសាងសង់រួចរាល់ នៅដើមខែមេសា ឆ្នាំ២០២៤ មុនពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខ ។ នេះបើតាមមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT របាយការណ៍ប្រចាំឆ្នាំដែលរៀបចំ ដោយស្នងការសភាអាល្លឺម៉ង់ លោក Eva Hoegl បានបង្ហាញថា ប្រទេសអាល្លឺម៉ង់មកទល់ពេលនេះ នៅតែបន្តជួបបញ្ហាដោះស្រាយ ដែលកំពុងតែញាំញីផ្នែកយោធារបស់ខ្លួន អស់ជាច្រើនទសវត្សរ៍មកហើយនោះនៅឡើយ។ កន្លងមកទោះបីជាមានការ ខិតខំប្រឹងប្រែងដើម្បីបង្កើន ចំណាត់ថ្នាក់ក៏ដោយ ប៉ុន្តែបញ្ហាខ្វះខាតយោធា នៅតែមានការកើនឡើងខ្លាំងជាងឆ្នាំមុនហើយលោកHoegl បានទទួលស្គាល់នៅពេលបង្ហាញ ឯកសារនេះកាលពីថ្ងៃអង្គារ។ កាលពីឧសភា ឆ្នាំ២០២២...
ពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរង នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំនាយនគរបាល នាយនគរបាលរង និងពលនគរបាលចំនួន ២៥០ នាក់មកដល់ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសព្រៃឈើ ការកាប់បំផ្លាញព្រៃឈើ និង ដុតព្រៃឈើរបស់រដ្ឋរុករានទន្រ្ទាន យកដីរបស់រដ្ឋនៅក្នុងស្រុកវាលវែង...