បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អាឡឺម៉ង់អាចទទួលយកការផ្តល់ជូនរបស់ចក្រភពអង់គ្លេសក្នុងការផ្គត់ផ្គង់មីស៊ីលដល់អ៊ុយក្រែនជាថ្នូរនឹង អាវុធរយៈចម្ងាយឆ្ងាយពីទីក្រុងប៊ែរឡាំង ហើយរដ្ឋមន្ត្រីការបរទេសលោកស្រី Annalena Baerbock បានប្រាប់ទូរទស្សន៍រដ្ឋ ARD កាលពីថ្ងៃអាទិត្យ។ គួរឲ្យដឹងដែរថាទង្វើបែបនេះនឹងធ្វើឱ្យមានការបដិសេធយ៉ាងមានប្រសិទ្ធភាពចំពោះការប្រឆាំងរបស់អធិការបតី Olaf Scholz ក្នុងការផ្តល់ឱ្យទីក្រុង គៀវនូវ មីស៊ីលដែលអាចទៅដល់ទីក្រុងមូស្គូ ឬSt Petersburg៕ គួរឲ្យដឹងដែរថាអ៊ុយក្រែនបានស្នើសុំសព្វាវុធពីអាល្លឺម៉ង់ជាយូរមកហើយ ប៉ុន្តែលោកអធិកាបតី Scholz...
បរទេស៖ យោងតាមការដកស្រង់ព័ត៌មានរបស់ RT ប្រធានាធិបតីដែលកំពុងកាន់អំណាចរបស់រុស្ស៊ី លោក Vladimir Putin ត្រូវបាន គេរំពឹងថានឹងឈ្នះការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខជាមួយនឹងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋរុស្សី។ ការចេញផ្សាយដើមដោយការព្យាករណ៍ពីមជ្ឈមណ្ឌលស្រាវជ្រាវមតិសាធារណៈរុស្ស៊ី (VTSIOM) និងដោយផ្អែកលើការស្ទង់មតិជាបន្តបន្ទាប់ បានបង្ហាញការស្ទាបស្ទង់ទៀតថាលោក Putin ដែលកំពុងឈរឈ្មោះនោះ ទំនងជាឈ្នះ ៨២ភាគរយនៃការបោះឆ្នោតហើយ គូប្រជែងរបស់គាត់ គឺបេក្ខជនបក្សកុម្មុយនិស្ត Nikolay Kharitonov និង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Donald Trump ពិតជាមានបំណងបញ្ចប់ជម្លោះអ៊ុយក្រែនប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ឡើងវិញ ហើយលោកមានផែនការលម្អិតដើម្បីធ្វើដូច្នេះ។ ការលើកឡើងនេះធ្វើឡើងដោយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដោយបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបន្ទាប់ពីបានជួបជាមួយបេក្ខភាពតំណាងមកពីគណបក្សសាធារណរដ្ឋ។ អតីតមេដឹកនាំអាមេរិករូបនេះបានអះអាងម្តងហើយម្តងទៀត នៅតាមផ្លូវ នៃយុទ្ធនាការរបស់គាត់ថា ប្រសិនបើគាត់បានវិលត្រឡប់ មកកាន់សេតវិមានវិញសម្រាប់អាណត្តិទីពីរ វានឹងមិនមានអរិភាពរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវឡើយហើយ ប្រសិនបើបោះឆ្នោតឡើងវិញ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ឱសថ Ketosteril tablets គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ដែលមានលក្ខណៈស្រដៀង នឹងឱសថមានលេខបញ្ជិកា ហើយកំពុងចែកចាយដោយក្រុមហ៊ុន Mega Lifesciences Pty,. Ltd៕
ភ្នំពេញ៖ ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ប្រទេសចិនបានឈានចូលដំណាក់កាលថ្មី នៃការកសាងទំនើបកម្មតាមបែបផែនចិន ដោយក្រោមការដឹកនាំរបស់លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ ក្នុងមហាសន្និបាតសភាទាំងពីរប្រទេសចិនឆ្នាំមុនៗ លោកXi Jinping តែងឆ្លៀតឱកាសចូលរួមការពិគ្រោះពិភាក្សា នៃគណៈប្រតិភូសភាខេត្តនិងតំបន់មួយចំនួន ដោយបានផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ជាមួយតំណាងសភានិងសមាជិក មកពីតំបន់និងមជ្ឈដ្ឋានខុសគ្នា។ លោកបានលើកឡើងពីទិសដៅ អភិវឌ្ឍជាតិចិននៅពេលអនាគតដូចជា៖«អភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី តាមសភាពការជាក់ស្តែងរបស់តំបន់ខុសគ្នា»«កំណត់វិធានការសំខាន់នៃ...
ភ្នំពេញ ៖ នៅក្នុងសប្ដាហ៍កន្លងទៅនេះ មន្រ្តីអត្តសញ្ញាណកម្ម ទូទាំងប្រទេស ក្របខណ្ឌអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដល់សេវាអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋទាំង ២៥រាជធានី-ខេត្ត បានចំនួន១៦.៦២២សេវា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ កាលពីសប្ដាហ៍មុន មានសេវាអត្តសញ្ញាណកម្មប្រមាណ ២ម៉ឺនសេវា ត្រូវបានមន្រ្តីផ្ដល់ជូនប្រជាពលរដ្ឋ។ សម្រាប់សប្ដាហ៍ ចុងក្រោយនេះវិញ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់ឱ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត ចុះធ្វើការសម្របសម្រួលជាបន្ទាន់ លើបញ្ហាការទិញស្រូវរបស់ប្រជាពលរដ្ឋ ខុសតម្លៃគ្នា ក្នុងឃុំចំនួន ៣ នៃស្រុកស្ទឹងត្រង់ ។ លោកអភិបាលខេត្ត បានដាក់វិធានការនោះ នាព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ ក្នុងឱកាសប្រជុំសាមញ្ញ លើកទី...
ភ្នំពេញ ៖ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ១១ មីនា បានអញ្ជើញចូលរួមក្នុងពិធីបើក «វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ដែលវេទិកានេះរៀបចំ ដោយក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍...
ភ្នំពេញ ៖ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃ១១ មីនា បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការរៀបចំការបំពាក់សម្ភារបរិក្ខារពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យតេជោសែនកោះធំ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃ១៣...
កណ្ដាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នៅតែមិនជឿថា មានមន្ត្រីជាន់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយាយផលអវិជ្ជមានលើគម្រោងព្រែកជីកហ្វូណនតេជោ ដូចការចុះផ្សាយវិទ្យុបរទេសមួយចំនួនឡើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះក្រោយមានវិទ្យុបរទេសមួយចំនួនតែងតែចុះផ្សាយជាហូរហែរថា «មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បាននិយាយថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងអត់បានការ ហើយគ្មានបានផលប្រយោជន៍មកឲ្យខ្មែរ និងបានចំណាយថវិកាច្រើនពាន់ លានដុល្លារដែលកម្ពុជាបានខ្ចីលុយពីបរទេស»។...