យេរ៉ូសាឡឹម៖ ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសដ៏បង្ហូរឈាមបានឈានចូលដល់ថ្ងៃទី១០០ របស់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីន ណេតាន់យ៉ាហ៊ូ បានសន្យាថា នឹងបន្តយុទ្ធនាការយោធានៅតំបន់ហ្គាហ្សាស្ទ្រីបរហូតដល់ “ជ័យជម្នះសរុប” ត្រូវបានសម្រេច។ លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា “យើងត្រូវតែធ្វើសង្រ្គាមនេះ ហើយវានៅតែត្រូវចំណាយពេលជាច្រើនខែ” ទោះបីជាមានការអំពាវនាវជាអន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីបញ្ឈប់សង្រ្គាមដោយសារតែវិបត្តិមនុស្សធម៌កាន់តែជ្រៅនៅក្នុងតំបន់ហ្គាហ្សា ក៏ដោយ។ ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់គាត់ លោក ណេតាន់យ៉ាហ៊ូបានបង្ហាញសំណើថវិកាឆ្នាំ២០២៤ ដល់រដ្ឋាភិបាលរបស់លោក...
ភ្នំពេញ ៖ ប្រតិកម្មតបទៅអង្គការបរទេសមួយឈ្មោះថា “Human Rights Watch” ដែលបានចេញរបាយការណ៍ចោទរាជរដ្ឋាភិបាលអាណត្តិថ្មីដែលចូលកាន់តំណែងប្រមាណជា៤ខែមកនេះ “គ្មានបានធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សល្អប្រសើរឡើយ” នោះអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ដូចរាល់លើករបាយការណ៍របស់អង្គការជ្រកក្រោមផ្លាកការពារសិទ្ធិមនុស្សនេះ គឺមិនដែលឃើញកម្ពុជាល្អឡើយ ពោលរាល់របាយការណ៍របស់គេ ដើម្បីបំផ្លាញកិត្តិយសរបស់កម្ពុជាគ្រប់ពេល ។ ការលើកឡើងរបស់លោក ប៉ែន បូណា នេះ...
បរទេស៖ប្រទេសចិនបានបង្កើនការស្តុកទុកប្រេងឆៅរបស់ខ្លួនកាលពីឆ្នាំមុន ជាមួយនឹងការនាំចូលលើសពីកំណត់ត្រាប្រចាំឆ្នាំមុន ទៅដល់កំណត់ត្រាដែលធ្លាប់ធ្វើបានកាលពីឆ្នាំ២០២០។ ការកើនឡើងយ៉ាងខ្លាំងក្លានេះត្រូវបាន RT ចេញផ្សាយថាដោយសារតម្រូវការប្រេងបានស្ទុះងើបឡើងវិញបន្ទាប់ពីការរឹតបន្តឹង Covid-19 ត្រូវបានដកចេញ។ ការនាំចូលប្រេងរបស់ប្រទេសបានកើនឡើង១១ភាគរយធៀបទៅនឹងឆ្នាំទៅមួយទៅដល់ ១១,២៨ លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០២៣ លើសពីកំណត់ត្រា ១០,៨១ លានបារ៉ែលកាលពីក្នុងឆ្នាំ២០២០ដែលគ្រានោះទីក្រុងប៉េកាំងបានទាញយកអត្ថប្រយោជន៍ពីការធ្លាក់ចុះតម្លៃប្រេងដើម្បីស្តុកទុកក្នុងបរិមាណដ៏ថោកជាពិសេសរបស់រុស្សី។ ការកើនឡើងនៃការធ្វើដំណើរក្នុងស្រុកបន្ទាប់ពីការដកនៃការរឹតត្បិតសម័យកាលរាតត្បាតកូវីដបានជំរុញឱ្យមានការនាំចូលប្រេងកើនឡើងកាលពីឆ្នាំមុនចំពេលមានតម្រូវការប្រេងកើនឡើងហើយ ការប្រើប្រាស់ប្រេងឥន្ធនៈ និងប្រេងសាំងសម្រាប់យន្តហោះជាពិសេសគឺបានកើនឡើងខ្លាំងជាងគេនៅក្នុងប្រទេសចិន៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បានប្រាប់ CBSកាលពីថ្ងៃអាទិត្យថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមិនចង់ឱ្យប្រតិបត្តិការរបស់ខ្លួននៅក្នុងសមុទ្រក្រហមប្រែទៅជាជម្លោះជាមួយនឹងប្រទេសយេមែននោះទេ។ សេចក្តីថែ្លងការណ៍របស់គាត់បានកើតឡើងចំពេលមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីការវាយប្រហារបន្ថែមទៀតដែលបានចាប់ផ្តើមប្រឆាំងនឹងគោលដៅយេមែនដោយកងកម្លាំងអាមេរិក និងអង់គ្លេសនៅថ្ងៃតែមួយ។ កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានបើកប្រតិបត្តិការយោធានៅសមុទ្រក្រហម ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ក្រុមអ៊ិស្លាម Houthi ដែលមានមូលដ្ឋាននៅយេមែន។ ក្រុម Houthis បានសន្យាសាមគ្គីភាពជាមួយប៉ាឡេស្ទីនចំពេលមានជម្លោះបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាហើយ ពួកគេក៏បានប្តេជ្ញាកំណត់គោលដៅលើកប៉ាល់ពាណិជ្ជករដែលបើកកាត់ឈូងសមុទ្រ Aden រហូតដល់អ៊ីស្រាអែលបញ្ឈប់សង្គ្រាមជាមួយក្រុមហាម៉ាសសិន៕
ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំងកម្ពុជាដែលជាម្ចាស់មេដាយមាស SEA GAME ប្រកួតចាញ់អ្នកប្រដាល់ជើងខ្លាំងថៃ Extra ដោយពិន្ទុក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ។ ការប្រកួតរវាងអ្នកប្រដាល់ជើងខ្លាំងយិន ឌីណា និងអ្នកប្រដាល់ជើងខ្លាំងថៃ Extra ពិតជាមានលក្ខណៈតឹងតែង ប៉ុន្តែ Extra...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យកងទ័ពអាកាសបានទទួលស្គាល់ថា អ៊ុយក្រែន នឹងជួបការលំបាកក្នុងការថែរក្សាយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក គ្រោងនឹងមកដល់ប្រទេសនៅចុងឆ្នាំនេះ។ ថ្លែង នៅលើកញ្ចក់ទូរទស្សន៍ជាតិកាលពីថ្ងៃសៅរ៍ លោក Yury Ignat បាននិយាយថា លោកប្រាកដថានៅទីបំផុត Kiev នឹងផ្លាស់ប្តូរពីយន្តហោះចម្បាំង សម័យសូវៀតទៅយន្តហោះចម្បាំងលោកខាងលិច រួមទាំងយន្តហោះ F-16 និង...
បរទេស៖ កាសែតDer Spiegel បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីថា រដ្ឋាភិបាលអាល្លឺម៉ង់ បានពិនិត្យតែពីរដងប៉ុណ្ណោះ កន្លែងដែលអាវុធដែលខ្លួនបានបញ្ជូន ទៅក្រៅប្រទេសក្នុងឆ្នាំ២០២៣ បានបញ្ចប់។ ទន្ទឹមនឹងនេះ ជំនួយយោធាដ៏ធំរបស់ ទីក្រុងប៊ែរឡាំងដល់ទីក្រុងគៀវ ក៏ត្រូវបានទុកចោល ដោយមិនមានការត្រួតពិនិត្យផងដែរ ដោយអ្នកបង្កើតគោលនយោបាយអាល្លឺម៉ង់ ពឹងផ្អែកលើការធានាពីមន្ត្រីអ៊ុយក្រែនប៉ុណ្ណោះ។ ក្រសួងសេដ្ឋកិច្ចបានផ្តល់ព័ត៌មាននេះ ជាការឆ្លើយតបទៅនឹងសំណើរបស់សមាជិក Bundestag លោក Sevim...
ប៉េកាំង៖ បេសកជនចិន នៅថ្ងៃសុក្របានព្រមានអំពី ផលវិបាកនៃការបណ្តេញប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សា ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃបទឈប់បាញ់ជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ជិត ១០០ថ្ងៃនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលដែលកំពុងបន្ត មនុស្សជាង ២៣,០០០នាក់នៅហ្គាហ្សា និងជាង ២០០នាក់នៃអង្គការសហប្រជាជាតិ និងអ្នកកាសែតបានបាត់បង់ជីវិត ហើយ ៩០ភាគរយនៃប្រជាជន នៅតំបន់ហ្គាហ្សាត្រូវបានផ្លាស់ទីលំនៅ។ តំណាងអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ។ ទាក់ទងនឹងវោហាសាស្ត្រនៃ...
ភ្នំពេញ៖ ពាក់ព័ន្ធនឹងការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់ យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះ «គោលនយោបាយចិនមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ តំណាងឲ្យប្រទេសចិនទាំងមូល។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ ការបញ្ជាក់ជាថ្មីរបស់កម្ពុជា ដែលជាមិត្តដែកថែបចិននេះ បន្ទាប់ពីកោះតៃវ៉ាន់កាលពីថ្ងៃ១៣ មករា បានរៀបចំការបោះឆ្នោតជ្រើសរើសជាមេដឹកនាំថ្មី។...
យូអិន៖ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការសន្តិភាព លោក Jean-Pierre Lacroix បានជំរុញឱ្យប្រទេសលីបង់ និងអ៊ីស្រាអែល កាត់បន្ថយភាពតានតឹង នៅតាមព្រំដែនរបស់ពួកគេ។ លោក Lacroix បានធ្វើការហៅទូរស័ព្ទនៅចុងបញ្ចប់ នៃដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោកទៅកាន់ប្រទេសលីបង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយទីភ្នាក់ងារ សារព័ត៌មានជាតិរបស់ប្រទេសលីបង់។ លោក Lacroix បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងបន្តជំរុញឱ្យតួអង្គទាំងអស់...