ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោកសាស្ត្រាចារ្យ គ្លេស ធ្លាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំ ប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤...
ស្វាយរៀង ៖ លោកបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង រួមទាំងលោកស្រីអភិបាលស្រុក និងសមាជិកក្រុមប្រឹក្សា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់ពលរដ្ឋ មានជីវភាពខ្វះខាតចំនួន៤ គ្រួសារ ។នៅក្នុងឱកាសនោះដែរ លោក សម តារា បានស្នើដល់អាជ្ញាធរ...
កំពង់ចាម ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ និវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសាលាខេត្តកំពង់ចាម ។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំការផ្ដាំសួរសុខទុក្ខពី សម្តេចតេជោ...
បរទេស ៖ សហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនបានដឹកជញ្ជូនឥន្ធនៈ យ៉ាងច្រើនពីមូលដ្ឋានយោធា នៅរដ្ឋហាវ៉ៃ ទៅកាន់កន្លែងស្តុកទុក នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ។ សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាមួយរូប ក្នុងប្រទេសហ្វីលីពីន បានលើកឡើង ពីការព្រួយបារម្ភថា ទីក្រុងវ៉ាស៊ីនតោន កំពុងរៀបចំទីតាំងផ្គត់ផ្គង់យោធា ជាមុនសម្រាប់ជម្លោះ ដែលអាចកើតមានជាមួយចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ។ ភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន...
បរទេស៖ ប្រទេសចិនត្រូវបានគេប៉ាន់ប្រមាណថាបានវ៉ាដាច់ប្រទេសជប៉ុនជាអ្នកនាំចេញរថយន្តធំជាងគេបំផុតរបស់ពិភពលោកជាលើកដំបូងក្នុងឆ្នាំ ២០២៣ ជាមួយនឹងការលក់ដែលជំរុញដោយតម្រូវការខ្លាំងនៅក្នុងប្រទេសរុស្ស៊ី និងការកើនឡើងនៃការចង់បានរបស់ពិភពលោកសម្រាប់រថយន្តអគ្គិសនី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) គឺថា ការនាំចេញរថយន្តសរុប (រថយន្តដឹកអ្នកដំណើរ រថយន្តក្រុង និងរថយន្តដឹកទំនិញ) បានកើនឡើង ៥៦ភាគរយ ពីឆ្នាំ ២០២២...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានបង្ហាញពីភាពធន់ពិតប្រាកដ ដោយមិនចុះចាញ់នឹងសម្ពាធពីបរទេស។ លោកបាននិយាយថា រុស្ស៊ីគឺជា “ប្រទេសដែលមានស្វ័យភាពគ្រប់គ្រាន់” ដែលសេដ្ឋកិច្ចកំពុងរីកចម្រើន បើទោះបីជាមានការដាក់ទណ្ឌកម្មក៏ដោយ ខណៈដែលប្រទេសជាសមាជិកសហភាពអឺរ៉ុបកំពុងរស់នៅឆ្លងកាត់ “ពេលវេលាដ៏លំបាក”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចលុបឈ្មោះ «គណបក្សបញ្ញាទំនើប» ចេញពីបញ្ជីគណបក្សនយោបាយ៕
ភ្នំពេញ៖ ក្រសួងបរិស្ថាន រួមជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ បានដាក់ចេញវិធានការ ៨ចំណុចដើម្បីការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ។ ការដាក់ចេញវិធានការនេះ ដើម្បីជាការផ្សព្វផ្សាយក្រើនរំលឹក ឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស ប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងការពារកុំឲ្យមានភ្លើងឆេះព្រៃដោយប្រការណាមួយជាយថាហេតុ។ ជាមួយគ្នានេះ ក្រសួងទាំងពីរ ក៏បានកត់សម្គាល់ឃើញដែរថា ភ្លើងឆេះព្រៃបានបង្កឲ្យមានការបាត់បង់ព្រៃឈើ...
ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូនាថ្ងៃ១០ មករាលោកសាស្ត្រា ចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា បានជួយបណ្តុះបណ្តាល និងបង្ហាត់បង្ហាញជំនាញ វេជ្ជសាស្ត្រដល់គ្រូពេទ្យ និងនិស្សិតពេទ្យកម្ពុជា ។ លោកបន្តថា គុយបា...
ភ្នំពេញ ៖ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅកម្ពុជា ក្រសួងមហាផ្ទៃ បានធ្វើការរំលឹកសារជាថ្មីចំពោះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១១ មករា បានបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការលើកស្ទួយសិទ្ធិសេរីភាពក្នុងការបង្កើត និងការធ្វើសកម្មភាពរបស់សមាគមនិងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុក...