សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ ប្រទេសនេះបានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចាត់ថ្នាក់កូរ៉េខាងត្បូងជា “សត្រូវចម្បង” របស់ប្រទេសរបស់លោក និងជារដ្ឋ “អរិភាពបំផុត” ចំពោះទីក្រុងព្យុងយ៉ាង។ លោក គីម បានបញ្ជាក់អំពីស្លាកសញ្ញានេះ ក្នុងអំឡុងពេលត្រួតពិនិត្យរោងចក្រគ្រាប់បែកធំៗ នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។ លោក គីម បានលើកឡើងថា...
បរទេស៖ ប្រធានពន្ធនាគារក្នុងប្រទេសថៃ កាលពីថ្ងៃអង្គារបានសន្យាថា នៅសប្តាហ៍ក្រោយលោកនឹងឆ្លើយសំណួរទាំងអស់អំពីការបន្តការស្នាក់នៅរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រានៅក្នុងមន្ទីរពេទ្យប៉ូលីសទូទៅ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក សាហាកា ផេតណារិន អគ្គនាយកនៃនាយកដ្ឋានកែប្រែ ថា លោកត្រូវការពេលពីរបីថ្ងៃទៀត ដើម្បីប្រមូលព័ត៌មានអំពីស្ថានភាពរបស់លោកថាក់ស៊ីន ដែលផ្តល់ដោយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យពន្ធនាគារ...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជាបានកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា អាណតិ្តទី ៧...
ភ្នំពេញ៖លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកAnatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហការបណ្តុះបណ្តាលធនធានជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់បំពេញតម្រូវការសេដ្ឋកិច្ចរបស់កម្ពុជា។ ក្នុងជំនួបនោះ លោកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់រុស្ស៊ីលើការជួយបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ពលរដ្ឋកម្ពុជាតាមរយៈការផ្តល់អាហាររូបករណ៍មកកាន់សិក្ខាកាម ឬសិស្ស និស្សិតកម្ពុជាដែលជាជំនាញមានតម្រូវការទីផ្សារ។ ជាការឆ្លើយតបលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីរុស្ស៊ីចំពោះសមាណចិត្ត និងការប្តេជ្ញាចិត្តបន្តជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាខណៈដែលរុស្ស៊ីធ្លាប់ និងកំពុងបន្តបណ្តុះបណ្តាលពលរដ្ឋកម្ពុជារហូតដល់បច្ចុប្បន្នមិនថាជំនាញបច្ចេកទេស...
ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដែលកំពុងបានស្ថាបនា ដោយមានការដេញថ្លៃបានពីក្រុមហ៊ុន ILSUNG & HANIL Joint Venture របស់កូរ៉េ អាចនឹងមានភាពយឺតយ៉ាវ ព្រមទាំងអាចបាត់គុណភាព ដោយសារ ការដេញថ្លៃមានតម្លៃទាប ស្ថាបនាខ្វះបច្ចេកទេស និងមន្រ្តីជាន់ខ្ពស់នៃក្រសួងសារធារណៈការ និងដឹកជញ្ជួន ដែលទទួលបន្ទុកត្រួតពិនិត្យ មានការឆកល្វេង។ សូមរំលឹកថា ផ្លូវជាតិលេខ៤៨នេះ មានប្រវែង១៤៨គីឡូម៉ែត្រ...
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងអង្គមីទ្ទីងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា...
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ វីង (ខេមបូឌា) ម.ក នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់ ស្ដីពី“កិច្ចសហការក្នុងក្របខ័ណ្ឌ នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី...
(ភ្នំពេញ ថ្ងៃទី 10 ខែមករា ឆ្នាំ 2024) – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងនាំភាពរីករាយជូនភ្ញៀវធ្វើដំណើរតាមផ្លូវអាកាសជាមួយនឹងការផ្តល់ជូនសំបុត្រប្រូម៉ូសិនប្រចាំសប្តាហ៍ចាប់ពី ថ្ងៃពុធដល់ថ្ងៃសុក្រ ដែលនឹងបន្តរហូតដល់ខែក្រោយ។ អ្នកធ្វើដំណើរបែបធុរកិច្ច ក៏អាចរីករាយជាមួយនឹងការផ្តល់ជូនប្រូម៉ូសិនដ៏ពិសេសនេះផងដែរ ជាមួយនឹងការបញ្ចុះតម្លៃសំបុត្ររហូតដល់ 20% សម្រាប់ជើងហោះហើរអន្តរជាតិ។ ការផ្តល់ជូនប្រូម៉ូសិនពិសេសនេះ កំពុងត្រូវបានបន្តផ្តល់ជូន ខណៈពេលដែលក្រុមហ៊ុន Vietjet រំពឹងថានឹងមានតម្រូវការធ្វើដំណើរកើនឡើងខ្ពស់...
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៅថ្ងៃទី៨ ខែ មករា ឆ្នាំ២០២៤ បានលើកឡើងថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំបំពេញការងារយ៉ាងសកម្ម និងគ្រប់ជ្រុងជ្រោយនូវការងារដែលជាអនុសាសន៍របស់សម្តេចនារយៈពេល៤ខែដើមអាណត្តិមកនេះ។ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបន្ថែមថា៖ «ក្រសួងបានធ្វើ និងសូមកោតសរសើរដែលអនុវត្តបាននូវចំណុចអនុសាសន៍ចំណុចនៅមុនឆ្នាំ២០២៣។ ថ្ងៃនេះយើងសង្ខេបអ្វីដែលយើងបានធ្វើក្នុងរយៈពេល៤ខែដើមអាណត្តិទី៧ ដោយខ្ញុំមិននិយាយពាក់ព័ន្ធនឹងវិស័យផ្សេងទៀត[វិស័យការងារ]…យើងធ្វើច្រើនណាស់»។ ការសរសើរបែបនេះបន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តីបានស្តាប់របាយការណ៍របស់លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង...
ភ្នំពេញ៖រដ្ឋសភាកម្ពុជានិងប៉ាគីស្ថានបានប្តេជ្ញារួមគ្នានៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យរឹងមាំគ្រប់ជ្រុងជ្រោយឡើង ជាពិសេសជំរុញឱ្យមានកា របង្កើតឡើង នូវអនុស្សរណៈយោគយល់គ្នា (MOUs) ស្តីពីកិច្ចសហប្រតិបត្តិការរវាងរ ដ្ឋសភាប្រទេសទំាង ពីរ នាពេលខាងមុខ ឆាប់ៗនេះ ក្នុងការបម្រើផលប្រយោជ ន៍ប្រជាជននៃប្រទេសទំាងពីរ។ ការជំរុញនេះធ្វើឡើងក្នុងជំនួបពិភាក្សាការរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar...