ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ មករា ឆ្នាំ២០២៤ បានសម្រេចធ្វើការផ្លាស់ប្តូរ ការគ្រប់គ្រងសំរាម ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ហៅកាត់ (ស.ស.ភ.) វិញ។ យោងតាមសេចក្តីជូនដំណឹង ស្តីពីការផ្លាស់ប្ដូរ ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ពីរដ្ឋាករស្វយ័តគ្រប់គងសំរាម និងសំណល់រឹង...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៦ព្រឹក នឹងមានការរៀបចំប្រារព្ធធ្វើពិធីមីទ្ទិញអបអរសាទរ ខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដូច្នេះសមត្ថកិច្ចនឹងធ្វើការបង្វែរទិសចរាចរ នៅតាមគោលដៅសំខាន់ៗមួយចំនួន ជុំវិញទីតាំងប្រារព្ធពិធី ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមករា...
យូអិន៖ អ្នកនាំពាក្យ អង្គការសហប្រជាជាតិ បានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres ស្វាគមន៍ការផ្លាស់ប្តូរអ្នកទោស សង្គ្រាមអ៊ុយក្រែន ២៣០នាក់ និងរុស្ស៊ី ២៤៨នាក់ ដែលជាការដោះដូរដ៏ធំបំផុត នៅក្នុងជម្លោះជិតពីរឆ្នាំ។ លោកស្រី Stephanie Tremblay អ្នកនាំពាក្យរងរបស់លោក Guterres បានឲ្យដឹងថា “លោកអគ្គលេខាធិការ...
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការគំរាមកំហែង និងការរឹតបន្តឹងនិស្សិតចិន ក្នុងនាមសន្តិសុខជាតិ ដោយបន្ថែមតម្រូវការ របស់សហរដ្ឋអាមេរិក ដើម្បីធានាសុវត្ថិភាព និងសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់ របស់និស្សិត និងអ្នកសិក្សាចិននៅក្នុងប្រទេស។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា សហរដ្ឋអាមេរិក...
តូក្យូ៖ តៃវ៉ាន់ បានសន្យាថានឹងបរិច្ចាគ ៦០លានយ៉េន (៤១៨,៨០០ដុល្លារ) ដល់ប្រទេសជប៉ុនដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយរបស់ខ្លួនបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារឧបទ្វីបណូតូ ភាគកណ្តាលរបស់ប្រទេសជប៉ុន និងតំបន់ជុំវិញកាលពីអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី។ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu បានឲ្យដឹងថា បន្ថែមពីលើជំនួយនេះ ក្រសួងសុខភាព និងសុខុមាលភាពរបស់កោះ ដែលគ្រប់គ្រងដោយខ្លួនឯងបានបង្កើតយុទ្ធនាការរៃអង្គាសប្រាក់ ដែលស្នើឱ្យប្រជាជនតៃវ៉ាន់ បរិច្ចាគដើម្បីជួយដល់អ្នក ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅកណ្តាលប្រទេសជប៉ុន។ លោក Wu...
ភ្នំពេញ ៖ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃបានសម្រេចដាក់ឲ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ។ ពេលវេលានៃការផ្តល់សេវា ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃសម្រាក ឬការកំណត់ដោយឡែក) ពេលព្រឹកចាប់ពីម៉ោង ០៩:០០ – ១២:០០ និងរសៀលចាប់ពីម៉ោង ១៤:០០...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ទោះបីជា៤៥ឆ្នាំបានកន្លងផុតទៅហើយក្តី ប៉ុន្តែ ៧មករា ១៩៧៩ នៅតែជាថ្ងៃដែលខ្មែរចងចាំជានិច្ចមិនអាចបំភ្លេចបាន។ តម្លៃដ៏អស្ចារ្យកាត់ថ្លៃមិនបាននៃថ្ងៃ ៧មករា ដែលត្រូវបានចារទុកក្នុងក្រអៅបេះដូងខ្មែរគ្រប់រូបក៏ដូចជាក្នុងទំព័រក្រាំងមាសនៃប្រវត្តិសាស្ត្រកម្ពុជាអមតៈនោះគឺ«សិទ្ធិរស់រានមានជីវិត»។ បើគ្មានថ្ងៃ ៧មករា និងគ្មានការលះបង់របស់សម្តេចតេជោនិងឥស្សរជនគណបក្សប្រជាជនកម្ពុជាទេ ខ្មែរគ្មានសំណាងបានឃើញសង្គមសម័យទំនើបរបស់ខ្លួនដូចសព្វថ្ងៃឡើយ។ មានជីវិតទើបមានអ្វីៗទាំងអស់នេះ។ លោករៀបរាប់ថា ការយកជីវិតផ្ទាល់ខ្លួនធ្វើដើមទុនដើម្បីប្តូរយកសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងប្តូរយកសន្តិភាពសម្រាប់ប្រទេសទាំងមូលគឺជាការលះបង់ដ៏ធំធេងគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។...
វ៉ាស៊ីនតោន៖ កងទ័ពអាកាសអាមេរិកបានឲ្យដឹងថា ខ្លួនបានរកឃើញឧបករណ៍ថតទិន្នន័យហោះហើរពីយន្តហោះ Osprey របស់ខ្លួនដែលបានធ្លាក់ចេញពីកោះភាគនិរតីនៃប្រទេសជប៉ុនកាលពីចុងខែវិច្ឆិកា ហើយការវិភាគលើកំណត់ត្រាត្រូវបានគេរំពឹងថា នឹងចំណាយពេលជាច្រើនសប្តាហ៍។ ឧបករណ៍ថតសំឡេង ដែលត្រូវបានគេស្គាល់ថាជាប្រអប់ខ្មៅ និងឧបករណ៍សំខាន់ៗផ្សេងទៀតសម្រាប់ការស៊ើបអង្កេត ដែលកំពុងបន្តនៃឧបទ្ទវហេតុគ្រោះថ្នាក់នេះនឹងត្រូវបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីទាញយកទិន្នន័យ នេះបើយោងតាមបញ្ជាការប្រតិបត្តិការពិសេសរបស់កងទ័ពអាកាស។ យន្តហោះ CV-22 Osprey របស់កងទ័ពអាកាសបានធ្លាក់ចេញពីកោះ Yakushima កាលពីថ្ងៃទី២៩ ខែវិច្ឆិកា អំឡុងពេលធ្វើសមយុទ្ធជាប្រចាំ ដោយបានសម្លាប់មនុស្សទាំងប្រាំបីនាក់នៅលើយន្តហោះ tilt-rotor...
បរទេស៖ មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ឧត្តមសេនីយ៍ វ៉ាល័ររី សាលូស្នី តាមសេចក្តីរាយការណ៍បានប្រាប់សមាជិកសភាកាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើសមាជិកសភាមិនអាចយល់ព្រមលើច្បាប់ស្តីពីការកេណ្ឌទ័ពថ្មីទេនោះ ក្រុមសមាជិកសភាទាំងនោះគឺត្រូវបានស្វាគមន៍ក្នុងការស្ម័គ្រចិត្តសម្រាប់ទៅប្រយុទ្ធនៅជួរមុខដោយខ្លួនឯង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការកត់សម្គាល់របស់ឧត្តមសេនីយ៍ សាលូស្នី បានធ្វើឡើងក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការសន្តិសុខជាតិនៃសភា Verkhovna Rada នេះបើយោងតាមការបោះពុម្ពផ្សាយរបស់អ៊ុយក្រែន New...
យុទ្ធនាការធ្វើតេស្ដ សារធាតុញៀន មានមន្ដ្រីនគរបាលជាតិ១០រូប ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌhttps://dap-news.com/national/2024/01/05/384250/ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រជុំពិភាក្សាតម្លៃ សេវាប្រើប្រាស់ផ្លូវ ចេញ-ចូល អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរhttps://dap-news.com/national/2024/01/05/384228/ ឃាត់ខ្លួនក្មេងមួយក្រុម ប្រើហិង្សាលើសិស្សស្រីម្នាក់ ហើយថតបង្ហោះក្នុងហ្វេសប៊ុកhttps://dap-news.com/international/2024/01/05/384216/ ឧបនាយករដ្ឋមន្ដ្រី ស សុខា បណ្ដេញមន្ដ្រី នគរបាលជាតិ១២រូប ចេញពីក្របខ័ណ្ឌដោយសារអវត្តមានញឹកញាប់https://dap-news.com/national/2024/01/05/384261/ តុលាការកំពូលអ៊ីស្រាអែល...