ភ្នំពេញ៖ យុវតីម្នាក់មានឈ្មោះ ទិត្យ ពិសី អាយុ១៤ឆ្នាំ បានបាត់ខ្លួនពីផ្ទះដោយមិនដឹងពីមូលហេតុ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រហូតមកទល់ពេលនេះនៅមិនទាន់មានដំណឹង ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសេរសារបង្ហោះថា «បើប្រិយមិត្តណាឃើញ សូមជួយប្រាប់...
តូក្យូ ៖ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ បានបន្តនៅក្នុងខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន បន្ទាប់ពីវាត្រូវបានរញ្ជួយ ដោយការរញ្ជួយដីដ៏ខ្លាំង នៅថ្ងៃបុណ្យចូលឆ្នាំថ្មី ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧៨ នាក់ ហើយមនុស្សជាច្រើន នៅតែមិនទាន់បានរាប់បញ្ចូលគិតត្រឹមថ្ងៃព្រហស្បតិ៍។ ជាមួយនឹងការអស់ ពេលដើម្បីស្វែងរកអ្នក នៅរស់រានមានជីវិត មុនពេលបង្អួចដ៏សំខាន់រយៈពេល ៧២ ម៉ោងបិទបន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ...
តូក្យូ ៖ ប្រភពរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ប្រទេសជប៉ុនគ្រោងនឹងផ្តល់ឱ្យអ៊ុយក្រែន នូវបច្ចេកវិទ្យាផលិតជីវឥន្ធនៈ ដើម្បីគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង កសាងឡើងវិញនៃប្រទេស អឺរ៉ុបខាងកើត ដែលហែកហួរដោយសង្រ្គាមជាមួយរុស្ស៊ី។ ផែនការនេះនឹងត្រូវបានបង្ហាញ នៅក្នុងកិច្ចប្រជុំនៅទីក្រុងតូក្យូ នៅខែក្រោយ របស់មន្ត្រីមកពីវិស័យសាធារណៈ និងឯកជនរបស់ប្រទេសទាំងពីរ ដើម្បីពិភាក្សាអំពីការគាំទ្រ សម្រាប់ការងើបឡើងវិញ របស់អ៊ុយក្រែន ។ ទីក្រុងតូក្យូរំពឹងថា បច្ចេកវិទ្យាជីវឥន្ធនៈនឹងបង្កើត...
ពោធិ៍សាត់៖ លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញក្រោយឱវាទ ចុះពិនិត្យលើការបែងចែកទឹក ជូនប្រជាពលរដ្ឋធ្វើស្រែប្រាំង នៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ នៅក្នុងពេលចុះពិនិត្យ លោកអភិបាលខេត្ត បានជម្រាបជូនប្រជាពលរដ្ឋថា ផែនការរបស់មន្ទីរធនធានទឹក និង ឧតុនិយមខេត្ត...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រី អង្គភាពពាក់ព័ន្ធ ចុះពិនិត្យមន្ត្រីក្រុមវាល ដើម្បីពន្លឿនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ សម្រាប់ខេត្តកំពង់ចាម គឺប្តេជ្ញាធ្វើឲ្យរួចរាល់ នៅពាក់កណ្ដាលឆ្នាំ ២០២៤ នេះ...
កាលពីថ្ងៃទី៣ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា អ្វីដែលពិភពលោកត្រូវការបំផុត គឺសាមគ្គីភាព ហើយអ្វីដែលត្រូវបង្ការបំផុតគឺការបែកបាក់ ។ តាមការផ្សាយដំណឹងឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះ លោកស្រី Kristalina Georgieva អគ្គនាយកនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានថា ការដាក់កំហិតពាក់ព័ន្ធនឹង “សន្តិសុខជាតិ”កំពុងកើនឡើង កត្តាភូមិសាស្ត្រនយោបាយកំពុងញ៉ាំង...
ពិភពលោកបានឈានចូលឆ្នាំ២០២៤ ខណៈពេលការប៉ះទង្គិច ភូមិសាស្ត្រកើតឡើងជាបន្តបន្ទាប់ ថវិកាការពារជាតិក្នុងឆ្នាំថ្មី របស់ប្រទេសទាំងពីរអាមេរិកនិងជប៉ុន សុទ្ធតែបានបំបែកកំណត់ត្រាខ្ពស់ថ្មី ប្រការនេះបាននាំមកនូវការព្រួយបាម្ភកាន់តែច្រើន ។ ការស្ទង់ប្រជាមតិនៅទូទាំងពិភពលោក ដែលរៀបចំដោយបណ្តាញទូរទស្សន៍ សកលចិនហៅកាត់ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញឱ្យឃើញថា អ្នកដែលផ្តល់បទសម្ភាសន៍ចំនួន ៩៣ភាគរយ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការនេះ ដោយសម្គាល់ឃើញថា កំណើនដ៏មិនសមហេតុផល នៃចំណាយយោធារបស់អាមេរិក និងជប៉ុននឹងបណ្តាលឱ្យកើតមានកត្តាអស្ថិរភាពក្នុងតំបន់ ហើយនឹងបណ្តាលឱ្យកើតមានការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ ទូរទស្សន៍ CNN បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងដូហា បានចុះហត្ថលេខាស្ងាត់ៗលើកិច្ចព្រមព្រៀងមួយ ដើម្បីបន្តវត្តមានទាហានអាមេរិក នៅឯមូលដ្ឋានទ័ពអាកាស Al Udeid របស់ប្រទេសកាតាជាច្រើនឆ្នាំបន្ថែមទៀត។ កិច្ចព្រមព្រៀងដែលមានភាពសំងាត់នេះ នឹងអនុញ្ញាតិឲ្យកងកម្លាំងសហរដ្ឋអាមេរិក នឹងបន្តនៅមូលដ្ឋានដែលមានទីតាំង នៅវាលខ្សាច់ភាគនិរតីនៃទីក្រុងដូហា យ៉ាងហោចណាស់ដប់ឆ្នាំទៀត ស្របតាមកិច្ចព្រមព្រៀងនេះ។ Al Udeid ត្រូវបានគេដឹងហើយថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Hassan Nasrallah ដែលជាប្រធានកងជីវពលហេបូឡាឬ Hezbollah បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ក្រុមរបស់គាត់មិនខ្លាចការ ប្រឈមមុខដាក់គ្នាជាមួយ អ៊ីស្រាអែលនោះទេ។ ប្រភពដដែលបានសសេរទៀតថា ការវាយប្រហារណាមួយលើ ប្រទេសលីបង់នឹងត្រូវបានឆ្លើយតប ជាមួយនឹងការឆ្លើយតបដ៏លើសលប់ នេះបើយោងតាមការលើកឡើងបន្ថែម របស់មេដឹកនាំក្រុមប្រយុទ្ធនេះ។ ការអត្ថាធិប្បាយរបស់លោកបានកើតឡើង បន្ទាប់ពីការធ្វើឃាតមន្ត្រីជាន់ខ្ពស់បំផុតទី២ របស់ក្រុមហាម៉ាសលោក Saleh...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានអះអាងថា ក្រុមមន្ត្រីមកពីប្រទេសអ៊ីស្រាអែលកំពុងធ្វើការពិភាក្សាដោយសម្ងាត់ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសអាហ្រ្វិកផ្សេងទៀតអំពីផែនការសម្រាប់ការតាំងទីលំនៅថ្មីរបស់ជនចំណាកស្រុកប៉ាឡេស្ទីនរាប់ពាន់នាក់ពីតំបន់ហ្គាហ្សា។ ផែនការសម្រាប់ការតាំងទីលំនៅថ្មី ដោយស្ម័គ្រចិត្ត របស់ប្រជាជនពីតំបន់ប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធទៅកាន់ប្រទេសអាហ្វ្រិកកណ្តាលគឺ បន្តិចម្តងៗនឹង ក្លាយជាគោលនយោបាយសំខាន់របស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នេះបើយោងតាមកាសែត Times of Israel បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ប្រភពរដ្ឋាភិបាលជាន់ខ្ពស់។ គួរឲ្យដឹងបន្ថែមដែរថា អ៊ីស្រាអែលបានធ្វើការពិភាក្សាជាមួយប្រទេសអាហ្វ្រិកមួយចំនួនដើម្បីកំណត់ថាតើពួកគេនឹងទទួលយកជនចំណាកស្រុកពីតំបន់ហ្កាហ្សាឬអត់។ របាយការណ៍របស់កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមានកម្រិតនៃភាពក្រីក្រ និងវិសមភាពខ្ពស់ ដែលរបាយការណ៍របស់កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា...