ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ទោះបីកម្ពុជាបន្តជួបបញ្ហាប្រឈមលើកិច្ចការបោសសម្អាតមីន ប៉ុន្តែឆ្នាំ២០២៥ នៅតែជាគោលដៅមួយយ៉ាងជាក់លាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ពីទឹកដីកម្ពុជា។ នាឱកាសដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលជួបពិភាក្សាការងារជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ៣ មករានេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល ថ្លែងអំណរគុណ និងកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាលនៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលទាំងអស់ ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ចូលរួមចំណែកក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ...
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ បានចេញស្តីជូនដំណឹងដោយបញ្ជាក់ថា កម្ពុជា នៅមិនទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះទេ។ ជាការចេញសេចក្តីជូនដំណឹង ក្រោយមានការជ្រើសរើសពលករទៅកាន់ប្រទេសអ៊ីស្រាអែលដោយខុសច្បាប់លើបណ្តាញតេឡេក្រាម។ សេចក្តីជូនដំណឹងរបស់ក្រសួងគូសបញ្ជាក់ថា៖ “ដើម្បីបង្ការនូវការឆបោករបស់ជនខិលខូច ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា កម្ពុជា នៅមិនទាន់មានកិច្ចព្រមព្រៀងស្ពីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះទេ ដោយបច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងធ្វើការជាមួយភាគីអ៊ីស្រាអែល...
បរទេស៖ ក្រុមហ៊ុន Airbus បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមអ្នកឯកទេសមូយក្រុមត្រូវបានបញ្ជូន ដើម្បីជួយដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីស៊ើបអង្កេតករណីបុកគ្នា ដែលជាប់ពាក់ព័ន្ធនឹងយន្តហោះ A-350 មួយគ្រឿងរបស់ខ្លួនដែលត្រូវបានបញ្ជូនទៅឱ្យក្រុមហ៊ុន Japan Airlines ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុន Airbus...
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅបារាំង រយៈពេល២ថ្ងៃhttps://dap-news.com/?p=383757 យុវជនក្រីក្រម្នាក់ថា កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសរបស់សម្តេចនាយករដ្ឋមន្ត្រី ជាយានជួយគ្រួសារក្រីក្រhttps://dap-news.com/?p=383793 មន្រ្តីនគរបាលយុត្តិធម៌ មិនមានសិទ្ធិឃាត់ខ្លួនជនសង្ស័យឡើយ លើកលែងបទល្មើសជាក់ស្តែងhttps://dap-news.com/?p=383803 នាយករដ្ឋមន្ត្រី ៖ ទឹកស្អាត គឺជាប្រភព នៃសុខុមាលភាព និងសេចក្តីត្រូវការ ជាចាំបាច់របស់ពលរដ្ឋhttps://dap-news.com/?p=383806 គណបក្សប្រជាជនកម្ពុជា សម្រេចចាត់តាំង ក្រុមបេក្ខជនឈរឈ្មោះជ្រើសតាំង...
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា អ្នកជំនាញបានលើកឡើងថា រយ:ពេល នៃការជម្លៀសអ្នកដំណើរ និងសមាជិកនាវិកនៅលើយន្តហោះ Japan Airlines JAL516 នៅក្នុងឧបទ្ទវហេតុកាលពីថ្ងៃអង្គារ គឺជារឿងអព្ភូតហេតុ និងជាសក្ខីភាពដល់ប្រព័ន្ធជួយសង្គ្រោះបន្ទាន់របស់យន្តហោះ ។ ក្រុមអ្នកជំនាញបានប្រាប់ដល់ទីភ្នាក់ងារ CNA យ៉ាងដូច្នេះថា អ្នកដំណើរបានអនុវត្តតាមពិធីការគ្រាអាសន្ន ហើយមិនបានព្យាយាមយករបស់របររបស់ពួកគេនោះទេ...
ភ្នំពេញ ៖ នៅឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ ចំនួន២៦៨ ហើយគម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណជិត ៥ពាន់លានដុល្លារអាមេរិក។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា «ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី ចំនួន២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន៧១ ត្រូវបានបណ្តាក់ទុនវិនិយោគ...
បរទេស៖ ប្រធានគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូង គឺ លោក Lee Jae-myung ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានចាក់លោក អំឡុងពេលនៃការឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដែលបានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១០ និង ២៧ នាទីព្រឹក...
ដាម៉ាស់ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា ក្រសួងការពារជាតិស៊ីរីបានឲ្យដឹងថា កាលពីថ្ងៃអង្គារ កងទ័ពស៊ីរី បានបាញ់ស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន៩គ្រឿងដែលបាញ់បង្ហោះដោយក្រុមឧទ្ទាមនៅតំបន់ជនបទនៅទូទាំងខេត្ត Aleppo, Idlib និង Hama ដែលស្ថិតនៅភាគខាងជើងនៃប្រទេសស៊ីរី ។ ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបង្កការគំរាមកំហែង ជាសក្តានុពលដល់ពលរដ្ឋស៊ីវិល...
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី រួមជាមួយលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំ...