ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានណែនាំប្រជាពលរដ្ឋខ្មែរ រស់នៅតំបន់គ្រោះរញ្ជួយដី ក្នុងប្រទេសជប៉ុន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងបន្ដអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន ទោះបីជាទីភ្នាក់ងារឧតុនិយមជប៉ុន បានដកការព្រមានអំពីរលកយក្សស៊ូណាមិ នៅតាមបណ្តាខេត្តរងគ្រោះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានប្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ កំពុងរស់នៅ ធ្វើការ និងសិក្សានៅជប៉ុន អំពីស្ថានភាពនៃគ្រោះរញ្ជួយដី (កម្រិត...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងការអបអរសាទរចំពោះប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ចំនួន ២០៤ដុល្លារ ក្នុង ១ខែ ចាប់ពីខែមករា ឆ្នាំ២០២៤នេះ តទៅ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា វាមិនអាចទៅរួចនោះទេក្នុងការសម្រេចបានការបង្រួបបង្រួមគ្នាឡើងវិញរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល ពីព្រោះគោលការណ៍របស់កូរ៉េខាងត្បូងគឺប្រឆាំងដោយផ្ទាល់ទៅនឹងប្រទេសកូរ៉េខាងជើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) កាលពីថ្ងៃអាទិត្យថា ថ្លែងទៅកាន់កិច្ចប្រជុំនៃគណបក្សពលករដែលកំពុងកាន់អំណាច លោក គីម បាននិយាយថា ទំនាក់ទំនងរដ្ឋទាំងពីរបានក្លាយទៅជា...
បរទេស៖ យោងតាមប្រភពស្រាវជ្រាវ ដោយកាសែតរុស្សី RT បានរកឃើញថាហេតុការណ៍ វាយប្រហារដោយយោធាអ៊ុយក្រែន តាមរយៈការបាញ់គ្រាប់ផ្លោង និងទំលាក់គ្រាប់បែកយ់ាងសាហាវ លើជនស៊ីវិលក្នុងតំបន់ Belgorod គឺជាការចេញបញ្ជាដោយផ្ទាល់ ពីសំណាក់លោកប្រធានាធិបតី Vladimir Zelensky។ ប្រភពពីផ្នែកកិច្ចការងារ សន្តិសុខមូស្គូបានប្រាប់ RT ជាភាសារុស្សីថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដ៏ធំសំដៅទៅលើទីក្រុងព្រំដែនរុស្ស៊ី Belgorod កាលពីថ្ងៃសៅរ៍...
បរទេស៖ កាសែត The Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេសកំពុងរៀបចំធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហួធី របស់ប្រទេសយេម៉ែន ដើម្បីឆ្លើយតបទៅនឹងរលកនៃការវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។ កាសែតនេះបានអះអាងថា សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយទៀតក៏នឹងចូលរួមក្នុងការវាយប្រហារតាមអាកាសនេះដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុងឡុងដ៍ និងទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថា នឹងបញ្ចេញសេចក្តីថ្លែងការណ៍រួមមួយនៅពេលក្រោយនៅថ្ងៃអាទិត្យ ដោយព្រមានក្រុមហួធីឱ្យបញ្ឈប់ការវាយប្រហាររបស់ពួកគេភ្លាមៗ...
បរទេស៖ យោងតាមការដកស្រង់ព័ត៌មានរបស់ RT បានបង្ហាញថាពលរដ្ឋអង់គ្លេស ភាគច្រើនឥឡូវនេះជឿថាការចាកចេញពីប្លុកអឺរ៉ុបឬ Brexit មិនមានភាពល្អប្រសើរសម្រាប់សេដ្ឋកិច្ចរបស់ខ្លួនឡើយ។ របាយការណ៍ស្រាវជ្រាវនេះធ្វើឡើងយោងតាមការស្ទង់មតិ Opinium ដែលធ្វើឡើងដើម្បីប្រារព្ធខួបលើកទី៣នៃការចាកចេញរបស់ប្រទេសពីប្លុកអឺរ៉ុប EU និងបានចេញផ្សាយកាលពីថ្ងៃសៅរ៍។ ក្នុងនោះគេសង្កេតឃើញថាភាគច្រើនឬប្រមាណជា៥៤ភាគរយ នៃអ្នកឆ្លើយតបការស្ទង់មតិបានរកឃើញថា Brexit បានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចចក្រភពអង់គ្លេសទាំងមូល ខណៈដែល១៣ភាគរយបង្ហាញនូវភាពគួរឱ្យសោកស្ដាយខ្លាំងពីព្រោះថាគិតថាពួកគេនឹងអាចទទួលបានលទ្ធផលល្អពីវា។ លើសពីនេះគេបានរកឃើញថាច្រើនជាងមួយភាគបីឬប្រហែលជា៣៥ភាគរយនៃអ្នកដែលបានស្ទង់មតិជឿថាការចាកចេញពីប្លុកបានជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ ដោយគ្រាន់តែម្នាក់ក្នុងចំណោមដប់នាក់រាយការណ៍ថាពួកគេត្រូវបានជួយគាំទ្រពីផ្នែកហិរញ្ញវត្ថុ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ លោក Aleksey Tevanyan តំណាងពាណិជ្ជកម្មរបស់រុស្ស៊ី ប្រចាំនៅអាហ្វ្រិកខាងជើងបានប្រាប់ RIA Novosti ក្នុងបទសម្ភាសន៍មួយដែលបាន ចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងអេហ្ស៊ីបនឹងកើនឡើងដល់ ៧ពាន់លានដុល្លារនៅចុងឆ្នាំនេះ។ យោងតាមការបញ្ជាក់បន្ថែមដោយលោក Tevanyanបានឲ្យដឹងថា ការកើនឡើងនេះគឺ ដោយសារតែផ្នែកធំនៃការកើនឡើង ការនាំចេញទៅកាន់ប្រទេសអេហ្ស៊ីប។ មន្ត្រីរូបនេះបានបន្ថែមថា និន្នាការទំនងជានឹងបន្ត នៅឆ្នាំក្រោយក៏ដោយសារតែ សក្ដានុពលវិជ្ជមានក្នុងពាណិជ្ជកម្មទៅវិញទៅ...
ភ្នំពេញ ៖ អ្នកប្រដាល់គុនខ្មែរខ្លាចាស់ ផាន់ គ្រាន់ ក្លិបវិបុលដារិទ្ធពោធិ៍សែនជ័យ នៅខ្លាំងដូចមុន បន្ទាប់ពី អ្នកប្រដាល់រូបនេះ បានផ្តួលអ្នកប្រដាល់ថៃ Ba Bou ឲ្យសន្លប់ត្រឹមទឹកទី២ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី៣១ ខែធ្នូ...
វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣ថា កាលពីថ្ងៃសៅរ៍ នាវាពិឃាតរបស់សហរដ្ឋអាមេរិចំនួន ១គ្រឿង បានបាញ់ទម្លាក់មីស៊ីលប្រឆាំងនាវាចំនួន ២គ្រាប់ ដែលបានបាញ់ចេញពីប្រទេសយេម៉ែនខណៈដែលវាបានឆ្លើយតបទៅនឹង ការអំពាវនាវសុំជំនួយពីកប៉ាល់កុងតឺន័រ ដែលត្រូវបានវាយប្រហារក្នុងការ វាយប្រហារដាច់ដោយឡែកមួយ ។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ហៅកាត់ថា (CENTCOM) បានឲ្យដឹងនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយ សង្គមដោយបានពណ៌នាថា វាជា...
បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា បុរសជនជាតិអ៊ុយក្រែនដែលអាចមានសិទ្ធចាកចេញពីប្រទេសនេះ បានប៉ុន្តែបែរជាមានការពិបាក ក្នុងការធ្វើដូច្នេះទៅវិញ ដោយសារការបិទផ្លូវដែល បង្កើតឡើងដោយឆ្មាំព្រំដែន។ យោងតាមការដកស្រង់ព័ត៌មានដោយ RT បានឲ្យដឹងថារបាយការណ៍មួយចំនួនបានណែនាំថា សកម្មភាពរបស់ភ្នាក់ងារគឺផ្អែកលើឯកសារផ្ទៃក្នុងសម្ងាត់ដែលអំពាវនាវឱ្យមានការរឹតបន្តឹងព្រំដែនរបស់ប្រទេស។ គេហទំព័រ Strana.ua របស់អ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយលើកឡើងពីមនុស្សដែលប៉ុនប៉ងឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញថា មន្ត្រីកំពុងទាមទារឱ្យបុរសទាំងអស់ រួមទាំងអ្នកដែលដឹកជញ្ជូនជំនួយមនុស្សធម៌ អ្នកដែលមានបញ្ហារាងកាយ ឬមានកូនច្រើន ដើម្បីបង្ហាញវិញ្ញាបនបត្រដែលចេញដោយការិយាស័យជ្រើសរើសបុគ្គលិកអ៊ុយក្រែន។ គេហទំព័រដដែលបានកត់សម្គាល់ដោយដកស្រង់សំដីសាក្សីម្នាក់ថា ការត្រួតពិនិត្យបណ្តាលឱ្យមានជួរវែងនៅព្រំដែន ដោយបន្ថែមថា...