ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាហារូបការណ៍ ផ្នែកកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៥ ចំនួន ៦៧៣០០ កន្លែង។ ការផ្តល់អាហារូបករណ៍នេះ គឺស្ថិតនៅក្នុងក្របខណ្ឌនៃកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យ អនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...
ញ៉ូដេលី៖ កាលពីថ្ងៃពុធ ជើងហោះហើរក្នុងស្រុកចំនួន២ នៅក្នុងប្រទេសឥណ្ឌា បានទទួលរងការគំរាមកំហែងដោយគ្រាប់បែក ដែលក្រោយមកត្រូវបានគេរកឃើញថា ជាការបោកបញ្ឆោតតែប៉ុណ្ណោះ ។ គួរបញ្ជាក់ថា ជើងហោះហើរ Bengaluru-Delhi ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Akasa Air និងជើងហោះហើរ Delhi-Mumbai ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន IndiGo បានទទួលការគំរាមកំហែងដោយគ្រាប់បែក។ នៅគ្រាដែលទទួលបានការ គំរាមកំហែងដោយគ្រាប់បែក ជើងហោះហើរត្រូវបានប្តូរទិសទៅកាន់...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh បានច្រានចោលការបញ្ជូនរបស់សហរដ្ឋអាមេរិក នូវប្រព័ន្ធការពារមីស៊ីលប្រឆាំងមីស៊ីលផ្លោង (THAAD) ទៅកាន់ប្រទេសអ៊ីស្រាអែល ដែលជាផ្នែកនៃ “សង្គ្រាមចិត្តសាស្ត្ររបស់សត្រូវ” ។ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មាន នៅខាងក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍នៅទីក្រុងតេអេរ៉ង់។ លោកបានលើកឡើងថា “ប្រព័ន្ធ THAAD...
កំពង់ចាម៖ យ៉ាងហោចណាស់ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ប្រមាណជាជិត ៣២ ម៉ឺននាក់ មក មកកំសាន្ត ការប្រគុំតន្រ្ដី និងតាំងពិព័រណ៌ អបអរសាទរពិធីប្រណាំងទូក “ង” បណ្ដែតប្រទីប និងអុចកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា ដែលរៀបចំដោយរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ។ បើតាម លោក...
កំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ និងថ្នាក់ដឹកនាំខេត្តកំពង់ចាម រួមជាមួយប្រតិភូអមដំណើរ នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៤ បានអញ្ជើញកាត់ខ្សែបូរ ដាក់ឲ្យដំណើរការជាផ្លូវការ ស្តង់ពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចេញព្រះវស្សា។ សូមបញ្ជាក់ថា...
ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃច័ន្ទថា ប្រទេសកូរ៉េខាងជើង ត្រូវបានដកចេញជាអ្នកសង្កេតការណ៍នៃក្រុមប្រឆាំងការលាងលុយ ក្នុងតំបន់ដោយសារតែខ្វះការចូលរួម និងការខកខានក្នុងការបំពេញកាតព្វកិច្ច។ ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការសម្រេចចិត្តជាឯកច្ឆ័ន្ទនេះ ត្រូវបានធ្វើឡើងនៅក្នុងមហាសន្និបាតលើកទី ២៦ នៃក្រុមអាស៊ីប៉ាស៊ីហ្វិកស្តីពីការលាងលុយកខ្វក់ (Asia-Pacific anti-Money Laundering– APG) ដែលធ្វើឡើងនៅប្រទេសអារ៉ាប់រួម កាលពីថ្ងៃអង្គារសប្តាហ៍មុន។ APG ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ គឺជាស្ថាប័នអន្តររដ្ឋាភិបាលដែលប្តេជ្ញាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវស្តង់ដារអន្តរជាតិប្រឆាំងនឹងការលាងលុយកខ្វក់ និងការប្រយុទ្ធប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានភេរវកម្ម...
ម៉ូស្គូ៖ ផែនការជ័យជំនះរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វុឡូឌីមៀ ហ្សេឡិនស្គី អាចរុញច្រានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ឆ្ពោះទៅរកជម្លោះផ្ទាល់ជាមួយរុស្ស៊ី នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ។ លោកស្រី Zakharova បានឲ្យដឹងថា លោក ហ្សេឡិនស្គិ បានទទូចលើការទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយនៅលើទឹកដីរុស្ស៊ី “ដែលជាការយល់ដឹងយ៉ាងល្អឥតខ្ចោះ” នូវផលវិបាក ដែលថ្នាក់ដឹកនាំរុស្ស៊ីបានព្រមានប្រឆាំងនឹងវា។...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាខេត្ត ណាហ្គាណូ (Nagano) នៃប្រទេសជប៉ុន ដឹកនាំដោយលោក NAKAGAWA Hiroji ប្រធានគណៈកម្មាធិការកសិកម្ម និងរុក្ខាប្រមាញ់។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ ជំនួបពិភាក្សាការងារនេះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងកុងសង់ស៊ីស៥ចំណុច របស់មេដឹកនាំអាស៊ាន សម្រាប់ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា នាពេលនេះ ហាក់បីដូចជាហួសសម័យទៅហើយ។ ដោយសម្ដេចបានលើកឡើងជា អំណះអំណាងថា ជាក់ស្តែង ចំណុចមួយនៃចំណុចទាំង៥នោះ លើកឡើង ពីការទប់ស្កាត់ហិង្សា ប៉ុន្តែពេលនេះ ស្ថានភាពរាលដាល សឹងតែក្លាយទៅជាសង្រ្គាមស៊ីវិលទៅហើយ។ ក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចតេជោ...
ភ្នំពេញ៖ លោក ឈី ឈឹងសាន សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រ និងអក្សរសាស្ត្របក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអះអាងថា ភាគីចិន នឹងបន្តគាំទ្រយ៉ាងពេញទំហឹង ទៅលើមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិ សុខសន្តិភាព និងវិបុលភាព របស់ប្រជាជាតិទាំងមូល។ ការអះអាងនេះ ធ្វើឡើងនៅក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ...