ស្ដុកខំ៖ អាជ្ញាធរអយ្យការ ស៊ុយអែត បានប្រកាសអំពីការបិទការស៊ើបអង្កេតរបស់ខ្លួន លើការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដោយលើកឡើង ពីកង្វះយុត្តាធិការ ក្នុងសំណុំរឿងនេះ។ ខណៈដែលការស៊ើបអង្កេត រយៈពេល ១៦ខែបានបញ្ចប់ អាជ្ញាធរ ដែលបានកំណត់អត្តសញ្ញាណ ឧប្បត្តិហេតុថាជា “ការបំផ្លិចបំផ្លាញទាំងស្រុង” ដែលអាចពាក់ព័ន្ធនឹង “តួអង្គរដ្ឋ” មិនបានកំណត់អត្តសញ្ញាណ ពិរុទ្ធជន ណាមួយឡើយ។...
បរទេស៖ សហរដ្ឋអាមេរិក និងជប៉ុន បានបញ្ចប់សមយុទ្ធបញ្ជាការរួមគ្នាមួយ នៅចុងសប្តាហ៍នេះ ដែលអ្នកវិភាគបាននិយាយថា សមយុទ្ធមានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួល នៃសមត្ថភាពរបស់ពួកគេ ក្នុងការទប់ទល់នឹងការគំរាមកំហែងពីប្រទេសចិន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា សមយុទ្ធក្លែងធ្វើកម្មវិធីកុំព្យូទ័រ Keen Edge 24 មានបំណង “អនុវត្តការឆ្លើយតបក្នុងករណីមានវិបត្តិ...
បរទេស៖ គណបក្សរបស់លោក Imran Khan កាលពីថ្ងៃសុក្រ បានបញ្ចេញនូវអ្វីដែលខ្លួន បាននិយាយថាជា “សុន្ទរកថាជ័យជំនះ” ដោយអតីតនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន ដែលកំពុងជាប់ពន្ធនាគារ ដោយប្រើសំឡេង ដែលបង្កើតដោយកុំព្យូទ័រ ឬ AI ដើម្បីក្លែងបន្លំថា លោក Khan ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩...
បរទេស៖ យោងតាមវិមានក្រឹមឡាំង បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ បានពិភាក្សាគ្នាតាមទូរស័ព្ទ ដោយបញ្ជាក់ឡើងវិញ នូវទំនាក់ទំនងការទូត ដ៏រឹងមាំរបស់ពួកគេ ហើយក៏បានបដិសេធ នូវអ្វីដែលមេដឹកនាំទាំងពីរហៅថា “ការជ្រៀតជ្រែក របស់សហរដ្ឋអាមេរិក” នៅក្នុងកិច្ចការរបស់ប្រទេសផ្សេងៗ។ យោងតាមសារព័ត៌មាន...
បរទេស៖ លោក Aleksey Potapov អគ្គនាយករងនៃធនាគារ MSP របស់រុស្ស៊ី បាននិយាយកាលពី ថ្ងៃព្រហស្បតិ៍ថា ធនាគារចិនមួយចំនួន កំពុងច្រានចោល ប្រតិបត្តិការពីធនាគាររុស្ស៊ី ដោយសារការភ័យខ្លាចថា ត្រូវបានគេកំណត់គោលដៅ ដោយការដាក់ទណ្ឌកម្ម បន្ទាប់បន្សំរបស់សហរដ្ឋអាមេរិក។ យោងតាម សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤...
ភ្នំពេញ៖ «បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង និងបោះឆ្នោត ដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ»។ នេះជាការអំពាវនាវរបស់លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងខេត្តក្រចេះ ស្ថិតក្នុងមណ្ឌលភូមិភាគ៨...
ភ្នំពេញ៖ ប្រទេសកម្ពុជាត្រូវបានរំពឹងថា នឹងបន្តរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៦,៦% ដែលនឹងជួយជំរុញដល់ការបង្កើតការងារបន្ថែមប្រមាណ២២ម៉ឺននាក់ ឬកើនឡើង២,៣% នៅក្នុងឆ្នាំ២០២៤។ ដោយឡែកចន្លោះឆ្នាំ២០២៤-២០២៦ កម្ពុជាត្រូវបានព្យាករថានឹងអាចបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋប្រមាណ២៣,៥ម៉ឺននាក់ក្នុងមួយឆ្នាំ។ កំណើនការងារជាមធ្យមប្រមាណ២,៥% ក្នុងមួយឆ្នាំនឹងធ្វើឱ្យចំនួនអ្នកមានការងារសរុបកើនឡើងដល់ប្រមាណ១០,២លាននាក់នៅឆ្នាំ២០២៦។ សម្រាប់ការងារដែលមានកំណើនខ្ពស់ស្ថិតក្នុងអនុវិស័យ៖ ការស្នាក់នៅនិងភោជនីយដ្ឋាន, សំណង់, ឧស្សាហកម្មផ្សេងៗ, លក់ដុំនិងរាយ, កាត់ដេរ, និងការដឹកជញ្ជូន និងទូរគមនាគមន៍។ប្រភេទមុខរបរដែលមានតម្រូវការខ្ពស់ រួមមាន៖ សិប្បករ ឬអ្នកជំនាញធ្វើការងារដោយកម្លាំង, អ្នកលក់ឬបម្រើសេវាកម្ម,...
ភ្នំពេញ៖ បើយោងតាមការព្យាករណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅឆ្នាំ២០២៤ បានឱ្យដឹងថា ចំនួនអ្នកមានការងារអាយុចាប់ពី១៥-៦៤ឆ្នាំ លើវិស័យកសិកម្មមានការធ្លាក់ចុះពី៣៥,៥%នៅឆ្នាំ២០១៨ មកត្រឹម២៧,៥% នៅឆ្នាំ២០២៥។ ដោយឡែកវិស័យឧស្សាហកម្មបានកើនឡើងពី២៦,៥% នៅឆ្នាំ២០១៨ ដល់៣១,៤% នៅឆ្នាំ២០២៥។ រីឯកវិស័យសេវាកម្មក៏មានការកើនឡើងផងដែរគឺពី៣៨% ដល់៤១,១%។ នេះបើតាមការចុះផ្សាយព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។ បើតាមការព្យាករបានបញ្ជាក់ថា...
វេលាម៉ោង២០ យប់ថ្ងៃទី៩ ខែកុម្ភៈ «កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានជួបជាមួយទស្សនិកជនទាំងជាតិ និងអន្តរជាតិតាមពេលកំណត់ ។ កម្មវិធីរាត្រីសមោសរលើកនេះ បានផ្សព្វផ្សាយចម្រុះតាមរយៈ “គំនិត+សិល្បៈ+បច្ចេកទេស” និងប្រើការសម្តែងប្រកបដោយភាពប្រាកដប្រជា សប្បាយរីករាយនិងស្រស់ស្អាត ដើម្បីប្រមូលផ្តុំនូវសមិទ្ធផលនិងក្តីរំភើបចិត្ត ក្នុងពេញមួយឆ្នាំកន្លងផុតទៅនេះ ហើយបានផ្តល់នូវ “កម្មវិធីសិល្បៈ” ប្រកបដោយក្តីរំភើបចិត្តនិងមនោសញ្ចេតនា ស្មោះត្រង់ដល់ទស្សនិកជន ។ ទ្រង់ទ្រាយរបស់អ្នកប្រើប្រាស់...
ស្នូរជួងឆ្នាំថ្មីតាមចន្ទគតិចិនបានបន្លឺឡើង ប្រជាជនចិនចំនួនជាង១ពាន់លាននាក់បានអបអរទទួលឆ្នាំរោងប្រពៃណីចិន ។ ក្នុងវប្បធម៌ប្រពៃណីប្រជាជាតិចិន សត្វរោងមានន័យថា ខិតខំប្រឹងប្រែង សិរីមង្គលនិងកម្លាំង ។ ឆ្នាំរោងត្រូវគេចាត់ទុកថា ជាឆ្នាំដ៏មានសិរីមង្គល ហើយក៏មានន័យថា បាននិងកំពុងសម្រេចបាននូវក្តីសង្ឃឹមនិងសុបិនរបស់ប្រជាជននិងប្រទេសជាតិ យុគសម័យថ្មីបាននិងកំពុងឈានមកដល់ ។ នៅឆ្នាំ២០២៣ ប្រទេសចិនបានទប់ទល់នឹងសម្ពាធខាងក្រៅ ពុះពារឧបសគ្គនៅផ្ទៃក្នុង សេដ្ឋកិច្ចជាតិចិនបានងើបឡើងវិញ ដោយមានភាពល្អប្រសើរ ។ នៅពេញមួយឆ្នាំ ផលិតផលក្នុងស្រុកសរុបបានលើសពី...