ប៉េកាំង ៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានឲ្យដឹងថា ការពិតបានបង្ហាញឱ្យឃើញយ៉ាងពេញលេញថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងអង់គ្លេស មិនត្រឹមតែបម្រើផលប្រយោជន៍ជាមូលដ្ឋាននៃភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សន្តិភាព និងវិបុលភាពពិភពលោកផងដែរ។ លោក លី បានធ្វើការកត់សម្គាល់នៅ ក្នុងសារអបអរសាទរមួយទៅកាន់ “Icebreakers” ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៤ ដែលរៀបចំដោយក្លឹប 48...
បរទេស ៖ មជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយ SDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃចន្ទថា ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកលើមូលដ្ឋានហ្វឹកហ្វឺនមួយ កន្លែងសម្រាប់ទាហាន អាមេរិកនៅទីក្រុង Deir ez-Zor ប្រទេសស៊ីរី បានសម្លាប់សមាជិក យ៉ាងហោចណាស់ប្រាំមួយនាក់ នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រ ដោយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Sputnik...
ភ្នំពេញ៖យុវជនរស់នៅក្នុងគ្រួសារ ដែលមានជីវភាពក្រីក្រមួយរូប បានបង្ហាញពីមហិច្ឆការបស់ខ្លួន ចង់ក្លាយជាវីរបុសជួយគ្រួសារ ឱ្យរួចផុតពីភាពលំបាក និងការជំពាក់បំណុលគេ ឱ្យដូចទៅនឹងប្រសាសន៍ណែនាំ របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ លោករដ្ឋមន្ត្រីធ្លាប់មានប្រសាសន៍ថា កើតមានជាកូនអ្នកក្រ សូមកុំតូចចិត្ត ប៉ុន្តែយើងត្រូវរៀន ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសឱ្យបានល្អ ដើម្បីមានមុខជំនាញមួយ ច្បាស់លាស់នៅថ្ងៃអនាគត នោះយើងនឹងក្លាយជាវីរបុស ជួយសង្គ្រោះគ្រួសារ...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២៤ នេះបានជូនដំណឹង ទៅទីភ្នាក់ងារជ្រើសរើសឯកជន និងសាធារណជន ដែលមានបំណង ទៅធ្វើការនៅប្រទេសជប៉ុន ក្នុងគម្រោងពលករជំនាញ ថាអង្គភាពទទួលបន្ទុក នឹងធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុនផ្នែកសំណង់ តាមរយៈប្រព័ន្ធកុំព្យូទ័រ ។ ការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ផ្នែកសំណង់ប្រព្រឹត្តទៅ នៅថ្ងៃទី៤,៥,៩,១៥,១៦,១៨,២៤,២៥ ខែកុម្ភៈ...
ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រី សរុបចំនួន១៤នាក់ ទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន ០៦ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង ០៦ករណីរួមមាន៖ *ករណីទី១៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន...
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា ដំណើរការ នៃការប្រឡងប្រជែងជ្រើសរើស គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បានបញ្ចប់ដោយជោគជ័យ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រកបដោយវិន័យ សណ្តាប់ធ្នាប់ និងសុក្រឹតភាព ស្ថិតក្រោមការតាមដានមើលរបស់អ្នក សង្កេតការណ៍ និងអ្នកសារព័ត៌មាន ដោយឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវជាថ្មី ដល់ភ្នាក់ងារសន្ដិសុខឯកជន ទាំងអស់ បន្ដកិច្ចសហការល្អជាមួយកម្លាំង មានសមត្ថកិច្ចនៅមូលដ្ឋាន ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេសក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម ដែលនឹងចូលមក ដល់ក្នុងពេលឆាប់ៗនេះ សំដៅបង្ការអំពើចោរកម្ម និងអគ្គិភ័យ។ នេះជាការលើកឡើង...
សាណា ៖ ក្រុមចម្រុះ អាមេរិក-អង់គ្លេស បានបើកការវាយប្រហារ តាមអាកាសចំនួន៣ លើខេត្ត Saada ភាគខាងជើងនៃប្រទេសយេម៉ែន នៅមុនពេលថ្ងៃរះ នៅថ្ងៃអង្គារនេះ ។ ទូរទស្សន៍ក្រុម Houthi បានចុះផ្សាយដោយមិនបញ្ជាក់លម្អិតថា ការវាយប្រហារ បានផ្តោតលើទីតាំង នៅភាគខាងកើត នៃរដ្ឋធានីរបស់ខេត្ត ដែលមានឈ្មោះដូចគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ...
ភ្នំពេញ ៖ លោកបណ្ឌិត ស សុខាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបណ្ដាញអនុសេនីយ៍ឯក មាស ពិសិដ្ឋ ចេញពីអធិការរងក្រុងកំពត ពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ដោយសារល្មើសវិន័យកងកម្លាំនគរបាលជាតិ ៕
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃចន្ទបានព្រមានថា អ្នកណាដែលរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី គឺនឹងប្រឈមនឹងផលវិបាកយូរអង្វែង។ ការអត្ថាធិប្បាយរបស់លោក Dmitry Peskov បានកើតឡើងបន្ទាប់ពីកាសែត Financial Times បានរាយការណ៍ថា ប្រទេស G7 កំពុងពិចារណាប្រើប្រាស់មូលនិធិរុស្ស៊ីដែលបង្កក ជាវត្ថុបញ្ចាំដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥...