“ទំហំពាណិជ្ជកម្មនាំចេញរបស់ប្រទេសចិនសម្រេចបាននូវកំណើនក្នុងរយៈពេលបីត្រីមាសជាប់ៗគ្នា ” “ទិន្នន័យជាច្រើនបានបំបែកកំណត់ត្រាថ្មី” “ទីផ្សារមានជំនឿចិត្តកាន់តែខ្លាំងចំពោះសេដ្ឋកិច្ចចិន” ។ល។ បន្ទាប់ពី “តារាងពិន្ទុ”ថ្មីបំផុតនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានប្រកាសនាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសល្បីៗបាននាំគ្នាវាយតម្លៃដូចពោលខាងលើ ។ ទិន្នន័យបានបង្ហាញឱ្យឃើញថា បីត្រីមាសដើមឆ្នាំនេះ ទំហំនាំចេញនាំចូលទំនិញរបស់ប្រទេសចិនមានចំនួន៣២,៣៣ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ក្នុងនោះ ការនាំចេញបានកើនឡើង៦,២ភាគរយ ការនាំចូលបានកើនឡើង៤,១ភាគរយ ។ មតិអន្តរជាតិបានលើកឡើងថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងងើបឡើងវិញនិងការការពារផ្នែកពាណិជ្ជកម្មនៅទូទាំងពិភពលោកមានភាពកាន់តែខ្លាំងឡើងៗ ពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនសម្រេចបាននូវកំណើនដោយនឹងនរដែលលើសពីការប៉ាន់ប្រមាណ វាគឺបានមកដោយមិនងាយទេ...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាអនុប្រធានប្រចាំការគ.វ.រ. និងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាប់ផ្តើមបង្ហាញឆន្ទៈបំពេញឱ្យគ្នា ទៅវិញទៅមក ដើម្បីអនុវត្តវិធានការ គន្លឹះលើការដ្ឋានកែទម្រង់រៀងៗខ្លួន តាមរយៈការធ្វើសិក្ខាសាលារួមគ្នា ។ ការចាប់ផ្តើមនេះ បន្ទាប់ពីក្រសួងមុខងារសាធារណៈ...
ភ្នំពេញ ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានឱ្យអធិការង និងអភិបាលខណ្ឌ ធ្វើការពិនិត្យនិងចាត់ចែង កិច្ចការបង្ក្រាបរួមទាំងវិធានការច្បាប់ ទៅលើទីតាំងហាងកាហ្វេមួយកន្លែង ដែលបង្កប់ល្បែងស៊ីសងអនឡាញ ក្រោយប្រជាពលរដ្ឋសំណូមពរផ្ទាល់មាត់ ឱ្យជួយដោះស្រាយ...
បរទេស ៖ ក្រុមស៊ើបអង្កេតមកពីប្រទេសឥណ្ឌា នឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន ជាផ្នែកមួយ នៃការស៊ើបអង្កេតលើការប៉ុនប៉ង ធ្វើឃាតទៅលើប្រធានសាសនា Sikhs នៅទីក្រុង ញូវយ៉ក ដែលរដ្ឋអាជ្ញា សហរដ្ឋអាមេរិកអះអាងថា ត្រូវបានរៀបចំឡើង ដោយភ្នាក់ងាររបស់រដ្ឋាភិបាល ទីក្រុងញូវដេលី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ដាម៉ាស់៖ មន្ត្រីស៊ីរីបានសម្តែងការព្រួយបារម្ភ ចំពោះផលប៉ះពាល់ដ៏យូរនៃប្រតិបត្តិការយោធា របស់អ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងប្រទេសលីបង់ ដោយបានព្រមានថា ទណ្ឌកម្មអន្តរជាតិលើប្រទេសស៊ីរី គួបផ្សំនឹងលំហូរជនភៀសខ្លួនពីប្រទេសលីបង់ នឹងធ្វើឱ្យបាត់បង់ធនធាន ដែលមានភាពតានតឹងរួចទៅហើយ របស់ប្រទេសស៊ីរី។ លោកបានលើកឡើងថា “យើងមិនដឹងថាស្ថានភាពនេះ អាចបន្តបានយូរប៉ុណ្ណានោះទេ ដូច្នេះហើយយើងស្នើឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការជាបន្ទាន់ ដើម្បីដកទណ្ឌកម្មលើប្រទេសស៊ីរី និងលុបចោលច្បាប់ Caesar ដូច្នេះយើងអាចទទួលបានជំនួយមនុស្សធម៌ ការផ្គត់ផ្គង់ស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត”។ ...
វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ចូ បៃដិន បានបញ្ជាក់កាលពីថ្ងៃអង្គារថា រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិអាមេរិក បានសហការគ្នាចុះហត្ថលេខាលើ លិខិតមួយកាលពីថ្ងៃអាទិត្យ ដែលត្រូវបានផ្ញើទៅកាន់សមភាគីអ៊ីស្រាអែល ដោយជំរុញឱ្យអ៊ីស្រាអែល កែលម្អស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា ក្នុងរយៈពេល ៣០ថ្ងៃខាងមុខ។ ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មាន នូវសំបុត្រដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីការបរទេសលោក Antony...
ព្រុចសែល៖ ស្នងការថាមពលសហភាពអឺរ៉ុប លោក Kadri Simson បានប្រកាសថា សហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេច សម្រាប់លទ្ធភាពនៃការគ្មានឧស្ម័នរុស្ស៊ី ហូរកាត់អ៊ុយក្រែន នៅពេលដែលកិច្ចសន្យាឆ្លងកាត់ បច្ចុប្បន្នផុតកំណត់នៅចុងឆ្នាំ។ លោក Simson បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុបថា “អឺរ៉ុបកណ្តាល និងភាគអាគ្នេយ៍បាន ធ្វើពិពិធកម្មជម្រើសផ្គត់ផ្គង់របស់ពួកគេ ដើម្បីជំនួសទាំងស្រុងនូវឧស្ម័នរុស្ស៊ី ១៤ ពាន់លានម៉ែត្រគូបដែល...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានឲ្យដឹងថា Quad បានក្លាយជាឧបករណ៍នយោបាយ ដ៏រឹងមាំសម្រាប់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ប្រទេសចិន និងរក្សាអនុត្តរភាពរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលត្រូវបានស្នើសុំឱ្យ ធ្វើអត្ថាធិប្បាយលើសមយុទ្ធ Malabar ដែលធ្វើឡើងដោយកងកម្លាំងជើងទឹក មកពីសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា...
សេអ៊ូល៖ យោងតាមយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើង បានបំផ្ទុះផ្នែកខ្លះនៃផ្លូវអន្តរកូរ៉េ នៅម្ខាងនៃព្រំដែនរបស់ខ្លួន កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ដោយបានបំផ្លាញនូវអ្វីដែលធ្លាប់ជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការរបស់កូរ៉េទាំងពីរ។ អគ្គសេនាធិការចម្រុះរបស់ កូរ៉េខាងត្បូងបានឲ្យដឹងថា “កងកម្លាំងកូរ៉េខាងជើងបានធ្វើការបំផ្ទុះ ដោយសន្មត់ថានឹងបិទផ្លូវអន្តរកូរ៉េ” នៅក្នុងទីក្រុង Gyeongui និង Donghae ប្រហែលថ្ងៃត្រង់។ ក្រោយមកនៅថ្ងៃនោះ ទូរទស្សន៍ KBS...
សេអ៊ូល៖ ភាពតានតឹងបាននិងកំពុង កើនឡើងរវាងកូរ៉េទាំងពីរ ខណៈដែលទីក្រុងព្យុងយ៉ាង បានប្រកាសថា ខ្លួនបានបញ្ជាឱ្យអង្គភាពកាំភ្លើងធំនៅតាមព្រំដែន “ត្រៀមខ្លួនជាស្រេច ដើម្បីបើកការបាញ់ប្រហារ” ដើម្បីឆ្លើយតបទៅនឹងការហោះហើរយន្តហោះដ្រូន ដែលមានសក្តានុពលមួយផ្សេងទៀត បន្ទាប់ពីការអះអាងរបស់ខ្លួនថាទីក្រុងសេអ៊ូល បានហោះហើរយន្តហោះដ្រូន ចូលដែនអាកាសរបស់ខ្លួន។ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់កូរ៉េខាងត្បូងថាបានអនុវត្ត “ការជ្រៀតចូលដោយយន្តហោះដ្រូន” បីដងកាលពីដើមខែនេះ ដើម្បីទម្លាក់ខិត្តប័ណ្ណ ប្រឆាំងទីក្រុងព្យុងយ៉ាងមួយចំនួនធំនៅលើរដ្ឋធានី។ ក្រសួងការពារជាតិរបស់ប្រទេសនេះក៏បានឲ្យដឹងថា ប៉ុស្តិ៍សង្កេតការណ៍ការពារដែនអាកាស ត្រូវបានពង្រឹងនៅក្នុងទីក្រុងព្យុងយ៉ាង...