ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកការអនុវត្តគម្រោងជួយគាំទ្រស្រ្តីក្នុងវិស័យថែរក្សាសម្ផស្ស និងសហគ្រិនភាពដែលធ្វើឡើងនៅវិទ្យាស្ថានសហគ្រិនភាព និងនវានុវត្តន៍(NIEI)។ ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អ្វីដែលលោកចង់ឃើញ គឺភាពជោគជ័យរបស់គម្រោងដែលនឹងផ្តល់ជំនាញផ្នែកថែរក្សាសម្រស់ដល់សិក្ខាកាមកម្ពុជាដែលកំពុងសិក្សា...
ភ្នំពេញ៖ ដើមឆ្នាំថ្មី ខែថ្មី ឱកាសក្លាយជាម្ចាស់យូនីតនៃខុនដូ Orkide The Royal Condominium ដែល លោក លោកស្រីពេញចិត្តក៏កាន់តែមានភាពងាយស្រួលមួយកំរិតទៀត ដោយការបង់ប្រាក់ត្រឹមតែ $16/ថ្ងៃ និងអាចកាន់សោរចូលរស់នៅបានភ្លាមៗបន្ទាប់ពីអតិថិជនបង់បាន10%។ លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ថា...
តូក្យូ៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២៤ថា ប្រតិបត្តិកររោងចក្រ ថាមពលនុយក្លេអ៊ែរ ហ្វុយកូស៊ីម៉ា “Fukushima” របស់ប្រទេសជប៉ុន ដែលជាក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ ហៅកាត់ (TEPCO) បានប្រកាសផែនការ បញ្ចេញទឹកកខ្វក់ ពីរោងចក្រនុយក្លេអ៊ែរ ប្រមាណ៥៤,៦០០តោន ពីរោងចក្រនេះ ចូលទៅក្នុងមហាសមុទ្រ នៅក្នុងសារពើពន្ធ២០២៤ ។...
បរទេស៖ ប្រទេសកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងធ្វើជាម្ចាស់ផ្ទះ នៃដំណើរទស្សនកិច្ច ដោយគណៈប្រតិភូរដ្ឋាភិបាលចិន ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong ខណៈដែលប្រទេសកូរ៉េខាងជើង បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការពង្រឹងទំនាក់ទំនង ជាមួយទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ក្នុងការប្រឈមមុខដាក់គ្នា កាន់តែស៊ីជម្រៅ ជាមួយទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា...
បរទេស៖ ឥណ្ឌាកំពុងត្រៀមខ្លួនក្នុងការនាំចេញ BrahMos ដែលជាកាំជ្រួចល្បឿនលឿនជាងសំឡេងរយៈចម្ងាយឆ្ងាយដែលបានបង្កើតឡើងរួមគ្នាជាមួយនឹងរុស្ស៊ី ទៅកាន់ប្រទេសហ្វីលីពីន។ ការត្រៀមបញ្ជូននេះកើតឡើងចំពេលដែលទីក្រុងញូវដេលីជំរុញការផលិតអាវុធក្នុងស្រុក និងបង្កើនការនាំចេញទៅកាន់ប្រទេសដទៃទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Samir Kamat ប្រធានអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ (DRDO) បានប្រាប់សារព័ត៌មាន ANI ថា...
ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ១១១នាក់ សម្រាប់បំពេញក្របខណ្ឌបញ្ជាការដ្ឋានអង្គរក្ស។
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ចូលរួមចំណែកក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់...
បរទេស៖ សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតអំពីការចូលរួមដ៏មានសក្ដានុពលនៃអាវុធរបស់អាមេរិកក្នុងការបាញ់ទម្លាក់យន្តហោះយោធា Il-76 របស់រុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់លោក Sabrina Singh អនុប្រធានផ្នែកព័ត៌មានរបស់មន្ទីរបញ្ចកោណ ដែលបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Singh បាននិយាយក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានថា «វាជាអ្វីដែលយើងកំពុងពិនិត្យមើល»។ នៅព្រឹកថ្ងៃដដែល អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក...
ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ 2023 មហាសន្និបាតការងារកិច្ចការបរទេសមជ្ឈិមត្រូវបានរៀបចំឡើងនៅរដ្ឋធានីប៉េកាំងប្រទេសចិន។ ឯកឧត្តម Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ជាប្រធានាធិបតី និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះ។ មហាសន្និបាតខាងលើបានបូកសរុបសមិទ្ធផល និងបទពិសោធន៍របស់ចិនក្នុងការជំរុញកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ចាប់ដំណើរការពីការពង្រឹងរចនាកម្រិតកំពូលសម្រាប់យុទ្ធសាស្ដ្រការទូតចិនលើដំណើរថ្មី បានបញ្ជាក់យ៉ាងច្បាស់អំពីក្របខណ្ឌប្រព័ន្ធវិទ្យាសាស្ត្រសម្រាប់ការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ពោលគឺចាត់ទុកការកសាងពិភពលោកប្រកបដោយសន្តិភាពយូរអង្វែង សន្តិសុខពេញលេញ វិបុលភាពរួម ការបើកចំហយោគយល់គ្នា...
បរទេស ៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា អង្គការណាតូគឺជា “ម៉ាស៊ីនបង្កើតសង្គ្រាម” ដែលកំពុងរីករាលដាលភាពវឹកវរ នៅទូទាំងអាស៊ីចាប់តាំងពីការ បង្កើតអង្គការនេះមក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Wu...