ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤បានអញ្ជើញទស្សនានិងស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិការដៃរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈPrince Horologyដែលមានទីតាំងក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ អ្នកជំនាញរបស់មជ្ឈមណ្ឌល បានពន្យល់លោករដ្ឋមន្ត្រីពីដំណាក់កាលនីមួយៗនៃការបណ្តុះបណ្តាល និងហ្វឹកហ្វឺនសិក្ខាកាម និងបុគ្គលិកខ្មែរដែលកំពុងហាត់ការ និងបម្រើការងារក្នុងមជ្ឈមណ្ឌលផ្ទាល់។ តាមគោលការណ៍មជ្ឈមណ្ឌលផ្តល់ការហ្វឹកហ្វឺនជូនសិក្ខាកាមរយៈពេល២ឆ្នាំដោយភ្ជាប់នឹងប្រាក់ឧបត្ថមផងដែរដើម្បីឱ្យសិក្ខាកាមអាចក្រេបជញ្ជក់ដើម្បីទទួលបានអាជីពដ៏កម្រនេះព្រោះថា ថ្វីត្បិតតែមជ្ឈមណ្ឌលមិនស្វែងរកប្រាក់ចំណេញចេញពីការផលិតក៏ពិតមែន ប៉ុន្តែមជ្ឈមណ្ឌលបាននាំចូលបច្ចេកវិទ្យាស្តង់ដារនៃប្រទេសស្វីសតាមរយៈអ្នកជំនាញរបស់ស្វីសមកបណ្តុះបណ្តាលផ្ទាល់។ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈ Prince...
បរទេស៖ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយ នៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសកម្មប្រយុទ្ធ Houthi របស់ប្រទេសយេមែនបានវាយប្រហារលើនាវាកុងតឺន័ររបស់អាមេរិក ជាមួយនឹងមីស៊ីលឆ្លងទ្វីបផ្លោងកាលពីថ្ងៃចន្ទ។ ប្រភពដដែលបានសរសេរទៀតថា ក្រុមសកម្មប្រយុទ្ធបានប្តេជ្ញាកំណត់គោល ដៅដឹកជញ្ជូនទំនិញ នៅក្នុងឈូងសមុទ្រ Aden ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស។ នៅរសៀលថ្ងៃច័ន្ទ ក្រុមសកម្មប្រយុទ្ធ Houthi គាំទ្រដោយអ៊ីរ៉ង់ បានបាញ់មីស៊ីលផ្លោងប្រឆាំងនាវា ពីតំបន់គ្រប់គ្រងដោយ Houthi នៃប្រទេសយេមែន...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី តាមរយៈបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់មិញ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ត្រូវបានអនុវត្តដោយភាពជឿជាក់ប្រកបដោយសុទិដ្ឋិនិយមខ្ពស់ ចំពោះអនាគតនៃធនធានមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ ។ ក្រោយដាក់ឱ្យអនុវត្តរយៈពេល ២ខែគត់ មកនេះ ការងារអាទិភាពនេះ បានលេចចេញជារូបរាងពិតប្រាកដ ដោយមិនស្ថិតនៅលើតែក្រដាស ក្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ និងទំនុកចិត្តរបស់យុវជនលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវការគាំទ្រ ដល់ក្រុមហ៊ុន TotalEnergies លើការវិនិយោគ នៃការតភ្ជាប់បណ្តាញចរន្តអគ្គិសនី ក្រោមបាតសមុទ្រពីកម្ពុជា ទៅសិង្ហបុរី ។ ការគាំទ្រនេះ ធ្វើឡើងក្នុងឱកាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Patrick POUYANNÉ ប្រធាន...
ភ្នំពេញ៖ លោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) បានប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីឱកាសវិនិយោគ ដើម្បីឱ្យក្រុមហ៊ុនបារាំង បានស្គាល់កម្ពុជា ឱ្យកាន់តែច្បាស់បន្ថែមទៀត ។ ការប្តេជ្ញាខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យលោក Geoffroy Roux...
តេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានអះអាងជាថ្មី នូវការគាំទ្រឥតឈប់ឈររបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានធ្វើការកត់សម្គាល់នេះនៅក្នុងរដ្ឋធានីតេអេរ៉ង់ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយអំពីការបោះឆ្នោតនៅក្នុងតំបន់តៃវ៉ាន់របស់ប្រទេសចិន នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួង។ លោក Kanaani បានលើកឡើងថា អ៊ីរ៉ង់បានចាត់ទុកការគោរព ចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត ជាមូលដ្ឋាននៃគោលនយោបាយការបរទេសរបស់ខ្លួន។ លោកបានបន្ដថា...
ហ្គាហ្សា៖ លោក Yousuf Ali ជាអ្នកជំងឺមហារីកជនជាតិប៉ាឡេស្ទីន នៅតែតស៊ូ ដើម្បីទទួលបានការព្យាបាលសង្គ្រោះជីវិត ខណៈដែលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានបំផ្លាញតំបន់ហ្គាហ្សាស្ទ្រីបអស់រយៈពេល ១០០ថ្ងៃ។ លោក Ali ដែលទទួលរងនូវជំងឺមហារីកសួត បានឲ្យដឹងថា ស្ថានភាពសុខភាពរបស់លោកកាន់តែយ៉ាប់យ៉ឺន ដោយសារតែការទទួលបានការព្យាបាលមិនត្រឹមត្រូវណាមួយ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ អ្នកជំងឺបានរំលឹកថា “អស់រយៈពេល...
ភ្នំពេញ៖ លោកស្រី Makreeta LAHT នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF) បានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន បាននិងកំពុងស្វែងរកឱកាស វិនិយោគលើវិស័យថាមពល នៅកម្ពុជា ។ ការលើកឡើងរបស់លោកស្រី នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង ខាងលើនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម ជាមួយសម្តេចធិបតី...
ភ្នំពេញ ៖ ថ្លែងក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានលើកឡើងថា កម្ពុជាមានសេដ្ឋកិច្ចបើកចំហ និងបានធ្វើសមាហរណកម្មយ៉ាងរហ័ស ចូលទៅក្នុងទីផ្សារតំបន់ និងសកល ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs)។ នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បារាំង គឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។ នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា នៅប្រទេសបារាំង នាថ្ងៃទី១៥ មករា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទ្បើងថា ទោះបីជាមានភូមិសាស្ត្រឆ្ងាយពីគ្នា ប៉ុន្តែកម្ពុជា-បារាំង មានប្រវត្តិសាស្ត្រផ្សារភ្ជាប់គ្នាតាំងពីយូរអង្វែងមក លើទិដ្ឋភាពជាច្រើន...