ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យមានការកោះ ប្រជុំសន្និសិទសន្តិភាពអន្តរជាតិ ដ៏ទូលំទូលាយ ប្រកបដោយសិទ្ធិអំណាច និងមានប្រសិទ្ធភាព ដើម្បីបង្កើតផែនទីបង្ហាញផ្លូវ សម្រាប់ការអនុវត្តដំណោះស្រាយរដ្ឋទាំងពីរ ដើម្បីដោះស្រាយ ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន...
បរទេស ៖ សារព័ត៌មាន Telegraph បានរាយការណ៍ថា មន្ត្រីអាមេរិកកំពុងខឹងសម្បារ ចំពោះការលេចធ្លាយ ដល់ប្រព័ន្ធផ្សព្វផ្សាយ របស់ចក្រភពអង់គ្លេស ចំពោះការសម្រេចចិត្ត របស់រដ្ឋាភិបាលអង់គ្លេស ពីការវាយប្រហារដែនអាកាស នៅក្នុងប្រទេសយេម៉ែន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមអត្ថបទនេះ នាយករដ្ឋមន្ត្រីអង់គ្លេស...
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានលើកឡើងពីការចុះពិនិត្យ ស្ថានភាពសិទ្ធិមនុស្សជាប្រចាំ នៅកន្លែងឃុំឃាំង និងបានវាយតម្លៃថា គឺមានភាពល្អប្រសើរ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ គ.ស.ម.ក។ នាឱកាសអនុញ្ញាតឲ្យលោក Igor Driesmans ឯកអគ្គរដ្ឋទូត នៃស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី១៥...
“ទូកពោងបើកបរយ៉ាង លឿនលើទឹកកក បាឡុងត្រូវបង្ហោះឡើង ពីលើទន្លេ Songhua សួនព្រិលទឹកកកក្លាយជាកន្លែង សម្រាប់រាំឌីស្កូ ។ល។” ប្រសិនបើគេសួរថា តើរដូវរងារឆ្នាំនេះ កន្លែងណាពេញនិយមជាងគេ? ក្រុង Harbin ខេត្ត Heilongjiang របស់ចិនប្រាកដ មានចំណែកមួយដែរ។ ដើម្បីទទួលស្វាគមន៍ភ្ញៀវ ដែលមកពីគ្រប់ទីកន្លែង ក្រុង Harbin បានដាក់ចេញកម្មវិធីទេសចរណ៍...
ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសចិន ដែលកំពុងបំពេញទស្សនកិច្ច នៅអេហ្ស៊ីប បានរួមជាមួយលោក Shoukry រដ្ឋមន្ត្រីក្រសួងការបរទេស អេហ្ស៊ីប ជួបជាមួយអ្នកសារព័ត៌មាន នៅទីក្រុងគែរ បន្ទាប់ពីបញ្ចប់កិច្ចជំនួប...
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ «មតិស្តីពីការកសាងប្រទេសចិន ដ៏ស្រស់ស្អាត ដោយគ្រប់ជ្រុងជ្រោយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយសីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន» បានដាក់ចេញ ។ មតិនេះបានលើកឡើងថា ការកសាងប្រទេសចិន ដ៏ស្រស់ស្អាតគឺជាគោលដៅដ៏ សំខាន់សម្រាប់ការកសាង ប្រទេសសង្គមនិយមទំនើបកម្ម ដោយគ្រប់ជ្រុងជ្រោយពោល គឺផែនការ៥ឆ្នាំទី១៤ (ឆ្នាំ២០២១-២០២៥) គឺសម្រេចឱ្យបាននូវការ បន្តកែលម្អបរិស្ថានអេកូឡូស៊ី ផែនការ៥ឆ្នាំទី១៥...
បរទេស ៖ អ្នកបោះឆ្នោតនៅកោះតៃវ៉ាន់ បានប្រគល់ឱ្យគណបក្សប្រជាធិបតេយ្យ ជឿនលឿនដែលកំពុងគ្រប់គ្រងអំណាច របស់កោះតៃវ៉ាន់ ឬ DPP ដែលជាជ័យជំនះជាប្រវត្តិសាស្ត្រ នៅក្នុងការបោះឆ្នោតប្រធានាធិបតី របស់កោះនេះកាលពីចុងសប្តាហ៍ បើទោះបីជាមាន សម្ពាធពីប្រទេសចិនក៏ដោយ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងពេលដែលប្រទេស ប្រជាធិបតេយ្យមួយចំនួនជុំវិញ ពិភពលោកបានអបអរសាទរប្រធានាធិបតី...
យេរ៉ូសាឡឹម៖ ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសដ៏បង្ហូរឈាមបានឈានចូលដល់ថ្ងៃទី១០០ របស់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីន ណេតាន់យ៉ាហ៊ូ បានសន្យាថា នឹងបន្តយុទ្ធនាការយោធានៅតំបន់ហ្គាហ្សាស្ទ្រីបរហូតដល់ “ជ័យជម្នះសរុប” ត្រូវបានសម្រេច។ លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា “យើងត្រូវតែធ្វើសង្រ្គាមនេះ ហើយវានៅតែត្រូវចំណាយពេលជាច្រើនខែ” ទោះបីជាមានការអំពាវនាវជាអន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីបញ្ឈប់សង្រ្គាមដោយសារតែវិបត្តិមនុស្សធម៌កាន់តែជ្រៅនៅក្នុងតំបន់ហ្គាហ្សា ក៏ដោយ។ ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់គាត់ លោក ណេតាន់យ៉ាហ៊ូបានបង្ហាញសំណើថវិកាឆ្នាំ២០២៤ ដល់រដ្ឋាភិបាលរបស់លោក...
ភ្នំពេញ ៖ ប្រតិកម្មតបទៅអង្គការបរទេសមួយឈ្មោះថា “Human Rights Watch” ដែលបានចេញរបាយការណ៍ចោទរាជរដ្ឋាភិបាលអាណត្តិថ្មីដែលចូលកាន់តំណែងប្រមាណជា៤ខែមកនេះ “គ្មានបានធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សល្អប្រសើរឡើយ” នោះអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ដូចរាល់លើករបាយការណ៍របស់អង្គការជ្រកក្រោមផ្លាកការពារសិទ្ធិមនុស្សនេះ គឺមិនដែលឃើញកម្ពុជាល្អឡើយ ពោលរាល់របាយការណ៍របស់គេ ដើម្បីបំផ្លាញកិត្តិយសរបស់កម្ពុជាគ្រប់ពេល ។ ការលើកឡើងរបស់លោក ប៉ែន បូណា នេះ...
បរទេស៖ប្រទេសចិនបានបង្កើនការស្តុកទុកប្រេងឆៅរបស់ខ្លួនកាលពីឆ្នាំមុន ជាមួយនឹងការនាំចូលលើសពីកំណត់ត្រាប្រចាំឆ្នាំមុន ទៅដល់កំណត់ត្រាដែលធ្លាប់ធ្វើបានកាលពីឆ្នាំ២០២០។ ការកើនឡើងយ៉ាងខ្លាំងក្លានេះត្រូវបាន RT ចេញផ្សាយថាដោយសារតម្រូវការប្រេងបានស្ទុះងើបឡើងវិញបន្ទាប់ពីការរឹតបន្តឹង Covid-19 ត្រូវបានដកចេញ។ ការនាំចូលប្រេងរបស់ប្រទេសបានកើនឡើង១១ភាគរយធៀបទៅនឹងឆ្នាំទៅមួយទៅដល់ ១១,២៨ លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០២៣ លើសពីកំណត់ត្រា ១០,៨១ លានបារ៉ែលកាលពីក្នុងឆ្នាំ២០២០ដែលគ្រានោះទីក្រុងប៉េកាំងបានទាញយកអត្ថប្រយោជន៍ពីការធ្លាក់ចុះតម្លៃប្រេងដើម្បីស្តុកទុកក្នុងបរិមាណដ៏ថោកជាពិសេសរបស់រុស្សី។ ការកើនឡើងនៃការធ្វើដំណើរក្នុងស្រុកបន្ទាប់ពីការដកនៃការរឹតត្បិតសម័យកាលរាតត្បាតកូវីដបានជំរុញឱ្យមានការនាំចូលប្រេងកើនឡើងកាលពីឆ្នាំមុនចំពេលមានតម្រូវការប្រេងកើនឡើងហើយ ការប្រើប្រាស់ប្រេងឥន្ធនៈ និងប្រេងសាំងសម្រាប់យន្តហោះជាពិសេសគឺបានកើនឡើងខ្លាំងជាងគេនៅក្នុងប្រទេសចិន៕ ប្រែសម្រួល៖ស៊ុនលី